ការសិក្សាវប្បធម៌ទូទៅមានគោលបំណង ៖
ក.ចំណេះដឹង
- បណ្តុះបណ្តាលមនោសញ្ចេនា ថែរក្សាការពារនូវអ្វីដែលជារបស់ជាតិមានដូច ជាជំនឿទំនៀមទំលាប់សកម្មភាពរបស់រដ្ឋ ប្រកបគ្របការងារមរតកវប្បធម៌ជាតិ ពិសេសគឺវប្បធម៌ អរិយធម៌ខ្មែរ ដែលបុព្វបុរសបានបន្សល់ទុកអោយ ។
- ស្គាល់ច្បាប់នូវប្រភពលក្ខណៈរបស់វប្បធម៌ដែលស្តែងឡើងតាមរយៈ ឥរិយាបថ ដេក ដើរ ឈរ អង្គុយ និយាយស្តី ជំនឿសាសនាសិល្បៈរបស់ជាតិ ។
ខ. ចំណេះធ្វើ
- ចេះប្រឌិត នូវអ្វីដែលមិនមែនជារបស់ជាតិអោយទៅជារបស់ជាតិខ្លួន ។
- ផ្សារភ្ជាប់ចំណេះដឹងទូទៅស្តីពីវប្បធម៌របស់ជាតិ អន្តរជាតិភ្ជាប់ទៅនឹងមុខ វិជ្ជាផ្សេងៗដទៃទៀត ដើម្បីបើកទូលាយចំណេះដឹងទូទៅ ។
- លើកកំពស់ នៃការប្រើប្រាស់ និងផ្សព្វផ្សាយ ហើយថែរក្សាការពានូវអ្វីៗ ដែលជារបស់ជាតិ ។
គ. ឥរិយាបថ បំនិន
- ស្គាល់កាតព្វកិច្ច និងស្វ័យអប់រំខ្លួន អោយខ្លាយជាពលរដ្ឋល្អមានមនសិការ ជាតិ និងមនសិកាក្នុងមុខវិជ្ជាជីវៈ អនុវត្តទៅតាមសមាជីវ្ហោ ។
- ស្គាល់ព្រំដែននៃសិទ្ធិនិងច្បាប់ ករណីយើកិច្ច និងការទទួលខុសត្រូវដើម្បីចៀសវាងការរំលោភសិទ្ធិ ។
- មានសាមគ្គីភាពល្អ ស្រលាញ់ យុត្តិធម៌ ស្រលាញ់មនុស្សជាតិទូទៅ ។
- ទំនាក់ទំនងល្អជាមួយជាតិ អន្តរជាតិមិនប្រកាន់ ពូជសាសន៍ពណ៌សំបុរ ជំនឿសាសនា ។
- ចេះថែរក្សាការពារបរិស្ថាន ។
ឃ. ចំណេះចេះរស់នៅក្នុងសង្គម
- ចេះរស់នៅសង្គមជាមួយគ្នា គោរពសិទ្ធិគ្នា ដើម្បីរក្សាបាននូវវប្បធម៌ សន្តិភាព ។
- ចេះរស់នៅប្រកបដោយ ចរិយាធម៌ គុណធម៌ ដើម្បីរស់នៅក្នុងសេចក្តីថ្លៃថ្នូរ ។