Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


អដ្ឋង្គិកមគ្គទាំង៨រួមមាន ៖

  • សម្មាទិដ្ឋិ ៖ ការយល់ឃើញត្រូវ ដឹងច្បាស់នូវទុក្ខ សមុទ្ចយសច្ចៈនិរោធសច្ចៈ មគ្គសច្ចៈ ពេញចិត្តនឹងយកនិញ្វនជាគោលដៅ ហើយយល់ព្រម ប្រព្រឹត្តតាមផ្លូវត្រូវទាំង៨យ៉ាងនេះដើម្បីកម្ចាត់ឱ្យអស់នូវអវិជ្ជា និងតណ្ហា ។
  • សម្មាសង្កប្បៈ ៖ ការត្រិះរិះត្រូវ បានដល់ការត្រិះរិះគិតបំពេញ សីលទានចម្រើនូវមេត្តាភាវនា រិះគិតកម្ចាត់ការចងពៀរព្យាបាទកម្ចាត់គំនិតឈ្នានីស បៀតបៀនអ្នកដទៃ កម្ចាត់លោភៈ ទោសៈ មោហៈ និងមនោ (ចិត្ត) អាក្រក់ផ្សេងទៀតគ្រប់យ៉ាងទាំងអស់ ហើយរិះគិតសន្សំតែអំពើល្អ កុសលល្អជានិច្ចតទៅ ។
  • សម្មាវាចា ៖ ពាក្យសម្តីត្រូវ ដែលយើងហៅថាវចីសុចរិតពោលគឺមាន៤យ៉ាង ដូចជាមុសាវាទ បិសុណាវាទ ផរុសវាទ សម្ជប្បលាវាទ ។
  • សម្មាកម្មន្តោ ៖ ការងារត្រូវប្រព្រឹត្តត្រូវមានការប្រព្រឹត្តល្អតាមផ្លូវកាយ៣យ៉ាងដែលហៅថាកាយសុចរិតគឺ បាណាតិបាត​ អទិន្នាទានា និងកាមេសុមិច្ឆា ។
  • សម្មាអាជីវោ ៖ ការចិញ្ចឹមជិវិតត្រូវ បានដល់ការចិញ្ចឹមជីវិតតាមគន្លងធម៌ ដូចជាមិនរកស៊ី លួចបន្លំ ទ្រព្យសម្បត្តិឯកជន ឬទ្រព្យសម្បត្តិរដ្ឋ មិនប្រកបរបរពុករលួយ ផ្ទុយនឹងច្បាប់រដ្ឋមានរត់ពន្ធ​ចិញ្ចឹមស្រីពេស្យា ធ្វើជំនួញទុច្ចរិត លក់មនុស្ស លក់គ្រឿងញៀន លក់អាវុធយុទ្ធភណ្ឌ លក់ថ្នាំពុល ជួញដូរសត្វមានជីវិតជាដើម ។
  • សម្មាវាយា​មោ ៖ ការព្យាយាមត្រូវ ដូចជាព្យាយាមប្រព្រឹត្តអំពើល្អ ជាប្រយោជន៍សាធារណៈ ព្យាយាមលះបង់ចិត្តលោភៈនិងតែប្រយោជន៍ផ្ទាល់ខ្លួន ចិត្តជាប់ជំពាក់ និងកាមតណ្ហាព្យាយាម ទប់ទល់ប្រឆាំង នឹងអំពើអកុសលគ្រប់យ៉ាងព្យាយាមកសាងសន្សំកុសលធម៌ដែលមិនទាន់មាន ព្យាយាមថែរក្សាបុណ្យកុសល ដែលមានហើយកុំឱ្យបាត់ទៅវិញ ។
  • សម្មាសតិ ៖ ការភ្ញាក់រឮកត្រូវ នឹកឃើញត្រូវ បានដល់សតិនឹករឮកយករូបក្ខន្ធ វិញ្ញាណក្ខន្ធ សញ្ញាក្ខន្ធ សង្ខារក្ខន្ធ វេទនាក្ខន្ធជាអារម្មណ៍ ហើយពិចារណានូវរូប វេទនា សញ្ញាសង្ខារនិងវិញ្ញាណ ឱ្យឃើញថាជា “អនិច្ចំ ទុក្ខំ អនត្តា” ។
  • សម្មាសមាធិ ៖ ការប្រព្រឹត្តធ្វើសម្មាធិត្រូវ គឺជញុំាងចិត្តឱ្យស្ងប់ស្ងាត់ប្រាសចាកិលេស កាម តណ្ហា និងវត្ថុកាម ហើយធ្វើចិត្តឱ្យឋិតនៅក្នុងជ្ឈានទាំង៤ ពោលគឺ បឋមជ្ឈាន ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្តជ្ឈាន ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login