Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


សីលធម៌ ជាធម៌ដែលនាំមនុស្សឆ្ពោះទៅរកអំពើដែលជាកុសលរឺជាគន្លងនៃចរិយា របស់មនុស្សដែលរស់នៅប្រកបដោយគុណធម៌ដើម្បីរស់នៅសមរម្យក្នុងសង្គមរឺទ្រឹស្តី ពាក្យទូន្មានទាំងឡាយណាដឹកនាំមនុស្សទៅរកផ្លូវល្អ ។

  • សីលធម៌ផ្ទាល់ខ្លួន ដឹងខុសត្រូវ ល្អ អាក្រក់ ក្លាហាន ហ៊ានទទួលខុសត្រូវលើអំពើ របស់ខ្លួនតាំងជាម្ចាសនៃចិត្តរបស់ខ្លួនបាន ។
  • សីលធម៌ក្នុងគ្រួសារ ស្គាល់នូវកាតព្វកិច្ចខ្លួនជាឪពុកម្តាយ = ចិញ្ចឹមកូនមិនគិតពីការតបស្នងគុណវិញ ធ្វើឱ្យមានភាពសុខដុម = ស្រលាញ់ និងឧប្ថម្ភកូនស្មើៗគ្នាអប់រំកូនឱ្យក្លាយទៅជាពលរដ្ឋល្អ ។
  • សីលធម៌ក្នុងវិជ្ជាជីវៈ មានមនសិកាក្នុងការងាររកស៊ីតាមសមត្ថភាព និងតាម សម្មាជីវោ មិនរំលោភលើអ្នកតូចជាងខ្លួនមិនលោភ ធ្វើការហួសកំលាំងនាំឱ្យខូចសុខភាព ។
  • សីលធម៌ក្នុងសង្គម មានសាមគ្គីល្អ មិនបង្ករទំនាស់ គោរពសិទ្ធិអ្នកដទៃស្រលាញ់ យុត្តិធម៌ ស្រលាញ់មនុស្សទូទៅទទួលស្គាល់ទុក្ខវេទនាអ្នកដទៃ ។
  • សីលធម៌ក្នុងពិភពលោក មានទំនាក់ទំនងល្អជាមួយបរទេសនិងមិនប្រកាន់ ជាតិសាសន៍ សាសនា គុណធម៌ ជាតំលៃល្អដែលស្តែងចេញតាមរយៈកាយវាចាចិត្តនិងសកម្មភាពរបស់មនុស្ស ។
  • គោរពមាតាបិតា ចាស់ទុំ ស្គាល់នូវអំពើល្អ និងអាក្រក់ សុច្ចរិតស្មោះត្រង់ យុត្តិធម៌
  • គោរពសិទ្ធិមនុស្ស ភាពមិនរើងអើង (ភេទ ពូជសាសន៍ សាសនា) ការអត់ អោន និងអធ្យាស្រ័យសន្តោស
  • ព្រហ្មវិហារធម៌ទាំង៤ មេត្តា ករុណា មុទិតា ឧបេក្ឋា
  • សីលធម៌៥ មិនកាប់សំលាប់ មិនលួចទ្រព្យអ្នកដទៃ មិនលួចប្រព័ន្ធកូនគេ មិនភតកុហស មិនសេពគប់គ្រឿងស្រវឹង
  • ទសពិធរាជធម៌ទាំង ១០ ប្រការ ទាន សីល បរិច្ចាគ អាជ្ជ មន្ទវៈ តបៈ អក្កេធន អវិហឹង្សា ខន្តី អវិរោធនៈ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login