ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. តើមានកត្តាសំខាន់អ្វីខ្លះដែលសំរេចដល់ការបង្កើតវប្បធម៌អរិយធម៌របស់ជាតិនីមួយៗ ?
២. តើព្រះពុទ្ធសាសនាបានរួមចំណែកអ្វីខ្លះដល់ការកសាងជីវភាពស្មារតីរស់នៅរបស់មនុស្សខ្មែរក្នុងសង្គម ?
៣. ការសិក្សាវប្បធម៌អរិយធម៌ខ្មែរ គឺជាការបន្តុះនូវ គំនិត ឧត្តមគតិ និងអត្តិសញ្ញាណជាតិខ្មែរអោយដល់កូនខ្មែរ ។ ចូរពន្យល់ ?
៤. តើឧត្តមគតិជាតិនិង អត្តសញ្ញាណជាតិជាអ្វី ?
៥. ក្នុងនាមអ្នកជាបេក្ខជន ប្រលងជ្រើសរើស ជាគ្រូបង្រៀនម្នាក់ ។ តើយុវជនត្រូវមានលក្ខណៈសម្បត្តិយ៉ាងណាខ្លះ ?
ចម្លើយ
១. ក. កត្តាពលកម្ម និងគំនិតច្នៃប្រឌិត ៖ ពលកម្មមានសារៈសំខាន់ណាស់ សំរាប់ការ ទ្រទ្រង់សង្គម មនុស្ស ។ គ្មានពលកម្មគឺគ្មានគំនិតច្នៃប្រឌិត ហើយក៏គ្មានអត្តិរភាពសង្គមមនុស្សដែរ ។ ដូចនេះពលកម្មកត្តាចំបង និងសំខាន់ដែលធ្វើអោយសង្គម មនុស្សមានអាទិភាព ជារៀងរហូតបន្តពីសង្គមមួយទៅសង្គមមួយទៀត ។
ខ. កត្តាភូមិសាស្ត្រ ៖ សំដៅទៅលើទឹកដី ភ្លើង ខ្យល់
ធម្មជាតិ និងអាកាសធាតុ ទាំងអស់នេះ ជាតំរូវការមនុស្ស ហើយទាញអត្តប្រយោជន៍ពីធម្មជាតិមកបំពេញតំរូវការក្នុងជីវភាពរស់នៅ ។ ដូចនេះលក្ខណៈភូមិសាស្រ្តធម្មជាតិ ទឹកដីអាកាសធាតុរបស់ប្រទេសនីមួយៗបានជះឥទ្ធិពលដល់ទឹកចិត្ត និងការរស់នៅ របស់ជនជាតិនីមួយៗដែរ (ការលំបាកនិងកាយងាយស្រួល) ពោលគឺការសំរបសំរួលដើម្បីរស់នៅជាមួយ និងលក្ខណៈភូមិសាស្រ្តទាំងនោះ ។
គ. កត្តាសាសនា ៖ ជាផ្នែកមួយនៃវប្បធម៌ (ស្មារតីនិងសំភារៈ) ដែលជះឥទ្ធិពលដល់ ជីវភាពរស់នៅរបស់ប្រជាជន ។ សាសនាដែលជនជាតិនីមួយៗ គោរពបូជាបានចាក់រឹសយ៉ាងជ្រៅទៅក្នុងបេះដូងរបស់ជនជាតិនីមួយៗតាំងពីប្រពៃណីទំនៀមទំលាប់និងរបៀបរបបរស់នៅប្រចាំថ្ងៃ ។
ឃ. កត្តារបបសង្គម ៖ សង្គមនីមួយៗមានរបបសង្គមរបស់ខ្លួនក្នុងការគ្រប់គ្រងដឹកនាំទៅតាមដំនាក់កាលប្រវត្ថិសាស្រ្ត រៀងៗខ្លួន ។
២. ក. ផ្នែកសីលធម៌រស់នៅ ៖ អប់រំអោយស្គាល់ខុសស្គាល់ត្រូវស្គាល់គុណនិងទោសល្អ និងអាក្រក់ មិនអោយោយាយីបៀតបៀនគ្នាទៅវិញទៅមកបំបាត់អោយអស់ពីក្នុងខ្លួននៅចិត្តលោភលន់ ទោសៈ មោហៈ ។
ខ. ផ្នែកវប្បធម៌ ៖ ជួបបណ្តុះបណ្តាល អក្សរសាស្រ្ត អក្សរសិល្ប៍ ដល់កូនខ្មែរ ជួយ ឃុំគ្រង ថែរក្សា ការពារ ទំនៀមទំលាប់ ប្រពៃណីជាតិខ្មែរអោយគង់វង្សជាអមតៈ ។
គ. ផ្នែកស្ថាបត្យកម្ម ៖ គឺបណ្តុះឆន្ទៈជាតិខ្មែរ អោយបង្កើតស្នាដៃផ្នែកស្ថាបត្យកម្មជាច្រើន ទុកជាកេរដំណែល ដល់មនុស្សជំនាន់ក្រោយដូចជា រួមចំលាក់ បដិមាក្បួរ ក្បច់រចនា តាមប្រាសាទនានាដ៏ច្រើនស្អេកស្កះ ។
ឃ. ផ្នែកហេដ្ឋារចនាសម្ព័ន្ធ សង្គម ៖ បានជួយកសាងផ្លូវ ថ្នល់ស្ពាន សាលារៀន មន្ទីរពេទ្យ ស្រះ អណ្តូង ។
ង. ផ្នែកសិទ្ធិមនុស្ស ៖ អោយកូនខ្មែរ ចេះគោរពស្រលាញ់គ្នាយោគយល់គ្នា មិនកេងប្រវ័ព្ចាបំពានលើគ្នា ដោយអំនាចរឺដោយកំលាំងណាមួយ ។
៣. ការសិក្សាវប្បធម៌អរិយធម៌ខ្មែរ គឺជាការបន្តុះនូវ គំនិត ឧត្តមគតិ និងអត្តិសញ្ញាណជាតិខ្មែរអោយដល់កូនខ្មែរយើងបានស្គាល់ពី ប្រភពលក្ខណៈនិងតំលៃវប្បធម៌ដែលជាឌួងព្រលឹងរបស់ជាតិខ្មែរ បានច្បាស់លាស់ ការស្គាល់ការដឹងតំលៃនៃអរិយធម៌ជាតិខ្មែរ បានច្បាស់លាស់ ធ្វើអោយកូន ខ្មែរយើងមានមោទនភាព ចំពោះជាតិខ្មែរពោល គឺអត្តសញ្ញាណជាតិនិងឧត្តមភាព ជាតិរបស់កូនខ្មែរយើង ។
៤. ឧត្តមគតិជាតិនិង អត្តសញ្ញាណជាតិ ៖
៤. តាមរយៈពាក្យឧត្តមគតិជាតិ និងអត្តសញ្ញាណជាតិនេះបានឆ្លុះបញ្ចាំង អោយយើងស្គាល់អំពីសារៈសំខាន់នៃអត្តសញ្ញាណជាតិដូចជា ៖
៥. មានកាយសម្បទា ៖ មានសុខភាពល្អ មានអវៈយវៈ គ្រប់គ្រាន់មានភាពរហ័ស រហូន ឈ្លាសវៃរឹងមាំ ។