សំណួរ
១. តើអរិយធម៌ខ្មែរមានលក្ខណៈពិសេសអ្វីខ្លះ ? ចូរបកស្រាយ ។
២. ហេតុអ្វីបានជាអ្នកចង់ក្លាយជាគ្រូបង្រៀន ? ព្រោះអ្វី ?
៣.ហេតុអ្វីបានមនុស្សគ្រប់រូបត្រូវស្វែងរកយល់អំពីជំងឺអេដស៍ ?
៤. តើសិទ្ធិកាតព្វកិច្ចនិងស្មារតីរបស់ប្រជាពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យយ៉ាងណា ?
៥. តើវប្បធម៌សន្តិភាពមានអត្ថប្រយោជន៍ដូចម្តេចខ្លះចំពោះសង្គមខ្មែរយើង ? ព្រោះអ្វី ?
ចម្លើយ
១. លក្ខណៈជាតិជាលក្ខណៈស្ថិតស្ថេរ របស់ប្រជាជនខ្មែរមានទំនៀមទំលាប់ ប្រពៃណី ភូមិសាស្រ្ត ទឹកដី ភាសា សិល្បៈ អក្សរសិល្ប៍ ។ ឥទ្ធិពលដែលមិនសមស្រប តាមវប្បធម៌ អរិយធម៌ខ្មែរយើងមិនអាចទទួលយកបានឡើយ ។ លក្ខណៈសំយោគជាលក្ខណៈបទបែនទៅតាមប្រទេសរីកចំរើននានា ដែលមាន លក្ខណៈវិទ្យាសាស្រ្តទំនើបហេតុនេះអ្វីដែលខ្មែរទទួលបាន ពីឥទ្ធិពលចំណង់ចំណូលចិត្តរបស់ប្រជាជាតិខ្លួន “ជាតូបនីយកម្ម” ។ និយាយរួមខ្មែរមិនទទួល អរិយធម៌ បរទេសទាំងស្រុងឡើយ ។
២. មូលហេតុដែលចង់ក្លាយជាគ្រូបង្រៀន ៖
- ចង់អោយកុមារកុមារី យុវជនជាអ្នកបន្តវេនពីមនុស្សចាស់ធ្វើការអភិវឌ្ឍន៍ ខ្លួនដើម្បីក្លាយជាពលរដ្ឋល្អដែលមានប្រយោជន៍ជាទីសង្ឃឹមនិងជាសរសេរទ្រូងប្រទេសជាតិ
- អប់រំអោយមនុស្សមានចំណេះដឹងទូលំទូលាយ
- អប់រំអោយមានសីលធម៌ និងគុណធម៌ល្អ
- អប់រំអោយមានលក្ខណៈវិទ្យាសាស្ត្រ និងបច្ចេកទេសជឿនលឿន
- អប់រំអោយមានការគោរពគ្នាទៅវិញទៅមកមានលក្ខណៈប្រជាធិបតេយ្យ យល់ដឹងពីបរិសា្ថនល្អ
- អប់រំអោយមានសុខភាពមាំមួន
- អប់រំអោយមានមនសិការខ្ពស់ចំពោះប្រទេសជាតិ
- អប់រំអោយមានសាមគ្គីភាពល្អ
- អប់រំអោយមានល្បិចនិងវិធីសាស្រ្តក្នុងការផ្តល់ចំណេះដឹងដល់មនុស្សជំនាន់ក្រោយអោយក្លាយជាពលរដ្ឋល្អពិតប្រាកដ
- ខិតខំស្រាវជ្រាវចំណេះដឹងថ្មី បទពិសោធល្អៗសំរាប់អ្នកជំនាន់ក្រោយ
- ចេះស្វ័យអភិវឌ្ឍន៍ខ្លួនឯងឥតឈប់ឈរ
- គ្រូជាអ្នកដឹកនាំខាងសតិបញ្ញារបស់មនុស្ស
- គ្រូជាអ្នកកសាងបញ្ញាដល់សង្គមជាតិ គ្រូល្អ សិស្សល្អជាតិល្អប្រទេសជាតិ មានការអភិវឌ្ឍន៍ ថ្លៃថ្នូរ និងរុងរឿង
- គ្រូជាអ្នកកសាងធនធានមនុស្ស សំរាប់ប្រទេសជាតិ
- គ្រូជាអ្នកបង្ហាញផ្លូវឆ្ពោះទៅរកសេចក្តីសុខ សេចក្តីថ្លៃថ្នូរនិងសុភមង្គល
- គ្រូជាវិស្វករនៃសតិបញ្ញា
- គ្រូជាពេទ្យបំបាត់ខ្ញង់ខ្លោ លើពិភពផែនដី
- គ្រូជាអ្នកសង់គ្រឹះ ជីវិតរបស់មនុស្ស ។
៣. ជំងឺអេដស៍ជាសង្គម (ឆ្លង)
- អេដស៍ជាជំងឺកាចសាហាវ កើតហើយត្រូវតែស្លាប់ព្រោះគ្មានថ្នាំព្យាបាល
- អេដស៍ឆ្លងពីបុគ្គលម្នាក់ទៅបុគ្គលទៀតតាមរយៈការរួមការប៉ះពាល់ឈាម របស់អ្នកជំងឺដោយគ្មានការប្រុងប្រយ្នត័ការប្រើម្ជុលចាក់ថ្នាំតែមួយ ការបំបៅកូនដោះ ពីម្តាយទៅកូន ។
- ជំងឺអេដស៍ជាជំងឺបំផ្លាញ សេដ្ឋកិច្ចបុគ្គល គ្រួសារសង្គមជាតិទាំងមូល ។
ក. យុវជនសិក្សានៅសាលាចំណេះដឹងទូទៅជាមនុស្សងាយឆ្លងជំងឺអេដស៍
- ពួកគេចូលចិត្តសប្បាយមិនគិតពីអនាគតវែងឆ្ងាយ
- មិនទាន់យល់ច្បាស់រឺមិនជឿពីជំងឺអេដស៍
- ជាវ័យងាយនិងគ្រោះថ្នាក់ដោយជំងឺកាមរោគ
- យុវជនទាំងប្រុសស្រីចូលចិត្តប្រលែងលេងនិងការរួមភេទ
- ពួកគេចូលចិត្តសេគគ្រឿងញៀន ល្បែងស៊ីសងឈានទៅការរួមភេទដោយគ្មានការប្រុងប្រយត្ន័
ខ. បង្កាជំងឺអេដស៍
- អោយពួកគេយល់អោយបានច្បាស់ពីផលវិបាកនៃជំងឺអេដស៍
- ត្រូវអានការផ្សព្វផ្សាយ ចំណេះដឹងផ្សេងៗដែលទាក់ទងនឹងជំងឺអេដស៍ទោះតាមប្រភពវិទ្យុ ទូរទស្សន៍ ទស្សនាវដ្តី
- ចេះការពារដោយប្រើស្រោមអនាម័យទាំងប្រុសស្រី
- មិនចេះរើសអើងនិងអ្នកជំងឺអេដស៍ ។
៤. ក. សិទ្ធិ
- បោះឆ្នោត និងឈរឈ្មោះជាបេក្ខជនឱ្យគេបោះឆ្នោត
- ចូលរួម ឬបង្កើតគណៈបក្សបោះឆ្នោត
- ទាមទារឱ្យរដ្ឋាភិបាលធ្វើតាមឆន្ទៈរបស់ខ្លួន
ខ. ស្មារតី
- អត់ធ្មត
- អនុគ្រោះ
- សំរបសំរួល
- សហការ
- ជជែកវែកញែក
គ. កាតព្វកិច្ច
- គោរពប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងច្បាប់នានា
- គោរពសិទ្ធិមនុស្ស
- ចូលរួមបោះឆ្នោត ដឹងលឺចូលរួមចំណែកក្នុងកិច្ចការរដ្ឋ ។
៥. វប្បធម៌សន្តិភាពមានអត្ថប្រយោជន៍យ៉ាងធំធេងណាស់ចំពោះសង្គមខ្មែរព្រោះ ៖ វប្បធម៌សន្តិភាព ជាភាវៈទ្រទ្រង់នូវការសាបព្រួស បណ្តុះបណ្តាល មានតម្លាភាពដោយបង្កើតនូវចរិយាធម៌ចេះគោរពសិទ្ធិមនុស្ស សិទ្ធិសេរីភាព យុត្តិធម៌ សាមគ្គីភាព រវាងមនុស្សនិងមនុស្ស ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងលទ្ធិព្រះពុទ្ធសាសនា ។ អត្ថប្រយោជន៍នោះបានផ្អែកលើខ្លឹមសារដូចតទៅ ៖
ក. គោរពជីវិតសព្វយ៉ាងគោរពជីវិតនិងសេចក្តីថ្លៃថ្នូររបស់ជនគ្រប់រូប មិនប្រកាន់ឋានៈវណ្ណៈ ពណ៌សំបុរភេទ ពូជសាសន៍ ជំនឿសាសនា ។
ខ. ប្រកាន់មាគាអហឹង្សា
- ខន្តី សេចក្តីអត់ធន់
- សណ្តោស ចេះចែកគ្នារបស់
- លះបង់អស្មិមាន លះបង់ការចចេសរឹងរូស ដែលជាឬសគល់នៃអកុសល
- ព្រហ្មវិហារធម៌ មេត្តា ករុណា មុទិតា ឧបេក្ខា
គ. គោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ
- ទំរង់នៃការគ្រប់គ្រងរដ្ឋដោយ ប្រជាពលរដ្ឋមានន័យថាអ្វីៗ ដែលរាជរដ្ឋាភិបាលបានធ្វើស្របតាមច្បាប់ផងស្របតាមឆន្ទៈរាស្រ្ត ។
- ចេះប្រើសិទ្ធិ និងច្បាប់ (ព្រំដែននៃសិទ្ធិគឺច្បាប់ព្រំដែនច្បាប់គឺសិទ្ធិ)
ឃ. អភិវឌ្ឍនិរន្ត អភិវឌ្ឍន៍ឥតឈប់ឈរ ទាំងចំណេះដឹងបញ្ញាស្មារតី និងសង្គម សំភារៈដើម្បីជីវិត សេរីភាព និងសុភមង្គល ។