2019-03-05 18:12
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
កងទ័ពសៀម ជាមួយកងទ័ពព្រះបាទធម្មរាជាបានទៅឡោមព័ទ្ធបន្ទាយព្រះស្រីរាជា ហើយបង្ខំឲ្យព្រះអង្គរចរចារព្រះអង្គព្រមចងស្ពានមេត្រី ។ ស្តេចទាំង៣អង្គក៏លើករេពលមកឧដុង្គ ហើយក៏យាងព្រះស្រីសុរិយោទ័យ មកឧដុង្គដែរដើម្បីរួមពិភាក្សាបញ្ចប់សង្គ្រាមផ្ទៃក្នុងនេះ ។ ក្នុងនាមជាចៅក្រម ស្តេចសៀមបានសម្រេចយកព្រះស្រីរាជានិងព្រះស្រីសុរយោទ័យ ទៅគង់នៅឯអយុធ្យាប្រទេសសៀម ។ ចាប់ពីពេលនោះមក ប្រទេសកម្ពុជាមានសុខសន្តិភាពឡើងវិញ ។ ព្រះបាទធម្មរាជាក៏ឡើងសោយរាជជាក្សត្រនៅកម្ពុជានៅឆ្នាំ ១៤៨៦មានរាជធានីចតុមុខ ។