Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើពាក្យ “ឱម” មានអត្ថន័យដូចម្តេច ?​ ចូរពន្យល់ ។

២. ព្រះសង្ឃតែងតែសូត្រធម៌ “សីលេនសុគតិយន្តិ សីលេនភោគសម្បទា សីលេននិព្វុតឹ យន្តិ តស្មា សីលំ វិសោធយេ” តើមានសេចក្តីប្រែយ៉ាងដូចម្តេច ?

៣. តើគ្រឿងរណ្តប់រាជ (រាជកកធុភណ្ឌ) មានប៉ុន្មាន ? អ្វីខ្លះ ?

៤. តើសម្បត្តិបេតិកភណ្ឌពិភពលោករបស់ខ្មែរមានប៉ុន្មាន ? អ្វីខ្លះ ?

៥. ចូររាប់ឧបករណ៍ភ្លេងបុរាណខ្មែរឱ្យបានត្រឹមត្រូវ ។

ចម្លើយ

១. ឱម គឺជាពាក្យ សង្ខេបជាបទសន្ធិនៃអក្ស៣តួគឺ ៖ អ.ឧ.ម (អ + ឧ > ឱ +ម >ឱម ឬឱ.ម) ។

ពន្យល់តាមបែប ៖

តាមព្រហ្មសាសនា “ឱម” សម្តៅដល់ ព្រះត្រីមូរ្តិ ដែលមានគឺ

  • អ ៖ ព្រះវិស្ណុ ឬព្រះនរាយណ៍
  • ឧ ៖ ព្រះសិវ ឬព្រះឥសូរ
  • ម ៖ ព្រះព្រហ្ម ។

តាមព្រះពុទ្ធសាសនា “ឱម” សម្តៅទៅព្រះរតនត្រ័យដែលមាន ៖

  • អ ៖ អរហំ គឺព្រះពុទ្ធអង្គ
  • ឧ ៖ ឧត្តមធម្ម គឺព្រះធម៌ដ៏ខ្ពង់ខ្ពស់
  • ម ៖ មហាសង្ឃ គឺព្រសង្ឃ ។ មានន័យថា នមស្តារថា នមោ ឱមស្ស! សូមនមស្ការ ចំពោះ អ.ឧ.ម គឺព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឬថា នមោឱមរតនត្តយស្ស សូមនមស្ការចំពោះ អ.ឧ.ម រត្នត្រ័យគឺ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ។

២. សេចក្តីគឺ ៖ សីលេន សុគត៌ យន្តិ សីលេន ភោគសម្បទា សីលេន និព្វុតឹ យន្តិ តស្មា សីលំ វិសោធយេ ។ ប្រែថា ៖ សត្វទាំងឡាយទៅកាន់ស្ថានសួគ៌បានក៏ព្រោះសីលសត្វទាំងឡាយបានបរិបូណ៌ដោយភោគៈក៏ព្រោះសីល សត្វទាំងឡាយបានទៅកាន់ទីរំលត់ទុក្ខពោលគឺព្រះនិព្វានក៏ព្រោះសីល ហេតុដូចនោះ បុគ្គលជាសប្បុរស គប្បីជម្រះនូវសីលឱ្យបរិសុទ្ធកុំឱ្យមានសៅហ្មង ។

៣. គ្រឿងរណ្តប់រាជ (រាជកកធុភណ្ឌ) មាន ៖

  • មកុដរាជ
  • ព្រះខន្ធរាជ
  • ស្វេតឆត្រ
  • សុពណ៌បាទ
  • វាលវិជនី ។

៤. សម្បត្តិបេតិកភណ្ឌពិភពលោករបស់ខ្មែរមាន ៖

  • ប្រាសាទអង្គរវត្ត ថ្ងៃទី១៤ ធ្នូ ១៩៩២ (បេតិកភណ្ឌពិភពលោក)
  • ប្រាសាទព្រះវិហារ ថ្ងៃទី០៧ កក្កដា ២០០៨ (បេតិកភណ្ឌពិភពលោក)
  • ល្ខោនស្រមោលស្បែកធំ ថ្ងៃទី២៥ វិច្ឆិកា ២០០៥ (បេតិកភណ្ឌវប្បធម៌អរូបី)
  • របាំព្រះរាជទ្រព្យ ថ្ងៃទី០៧ វិច្ឆិកា ២០០៣ (បេតិបភណ្ឌវប្បធម៌អរូបី)
  • បណ្ណសារឧក្រិដ្ឋប្រល័យពូជសាសន៍ទូលស្លែង ថ្ងៃទី២៦ តុលា ២០០៩​ (បេតិកភណ្ឌនៃការចងចាំ)
  • ល្បែងទាញព្រត្រថ្ងៃទី០២ ធ្នូ ២០១៤ (បេតិកភណ្ឌវប្បធម៌អរូបី) ។

៥. ឧបករណ៍ភ្លេងបុរាណខ្មែររួមមាន ៖

  • ត្រែ
  • ស្រឡៃ
  • តាខេ
  • ឃឹម
  • ទ្រអ៊ូ
  • រនាតឯក
  • ខ្លុយ
  • គងមន
  • ចាប៉ីដងវែង
  • ស្គរតូច
  • ស្គរធំ
  • ស្គរ
  • ប៉ី
  • ទ្រសោ
  • រនាតធុង
  • គងធំ
  • គងតូច
  • ពិណ
  • ស្គរយីកេ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login