សំណួរ
១. ចូររៀបរាប់ឈ្មោះវត្តអារាមនៅក្នុងខែត្រកំពត ។
២. នៅក្នុងព្រះពុទ្ធសាសនា ពុំបានណែនាំឱ្យជឿនូវជំនឿឥតសមហេតុផលទេ ។ ព្រះពុទ្ធទ្រង់បានទេសនាទុកនៅក្នុងកាលាមសូត្រមានសេចក្តីយ៉ាងដូចម្តេចខ្លះ ?
៣. តើ “អរិយបុគ្គល” មានន័យដូចម្តេច ? ចូរពន្យល់ផង ។
៤. ចូររាប់ឈ្មោះបទភ្លេងបុរាណ ដែលគេប្រគំនៅក្នុងនៅក្នុងរឿងរាមកេរ្តិ៍ខ្មែរ ?
៥. តើអ្នកតែងនិពន្ធមានប៉ុន្មានប្រភេទ ? ចូរបញ្ជាក់ពីប្រភេទនីមួយៗ ។ តើការតែងនិពន្ធ ឬនិពន្ធរឿងមានប៉ុន្មានជំហាន ? ចូរបញ្ជាក់ខ្លះៗនៃជំហាននីមួយៗ ដែលអាចយល់បាន ។
ចម្លើយ
១. រៀបរាប់ឈ្មោះ វត្តក្នុងខែត្រកំពតគឺ ៖
- វត្តជុំគ្រៀល
- វត្តក្បាលរមាស
- វត្តពិជ័យឧដុង្គ
- វត្តអង្គរជ័យ
- វត្តក្រាំងដូង
- វត្តដីក្រហម
- វត្តក្រាំងស្នាយ
- វត្តស្ពោរ
- វត្តដងទង់
- វត្តអង្គមុនីវន្ត
- វត្តត្រើយកោះ
- វត្តប្រាសាទ
- វត្តពន្លឺ
- វត្តគាថាវង្ស
- វត្តអង្គរំចេក
- វត្តដងទង
- វត្តកំពូលមាស
- វត្តស្រែជា
- វត្តអង្គចក
- វត្តអង្គភ្នំតូច
- វត្តសិរីធានី
- វត្តព្រៃបន្ទាំ
- វត្តអណ្តូងប្រេង
- វត្តពោធិវង្ស
- វត្តសិរីសោភណ្ឌ
- វត្តក្តីចាស់
- វត្តអង្គចេក
- វត្តសំណាក់ត្រយើង
- វត្តភ្នំលេតុង
- វត្តសំឡាញ
- វត្តអង្គស្គត
- វត្តសិរីសោភា
- វត្តយសមមន្ត្រី
- វត្តពោធិព្រឹក្ស
- វត្តនារាយណ៍
- វត្តបានៀវ
- វត្តម្រះព្រៅ
- វត្តបរិវាស
- វត្តព្រៃរោង
- វត្តព្រៃក្រឡា ។
២. ព្រះពុទ្ធទ្រង់បានទេសនាក្នុងកាលាមសូត្រ ដែលមានសេចក្តីថា ៖
- អនុស្សវា ៖ កុំប្រកាន់ជឿអ្វីដែលឮតៗគ្នាមិនមានហេតុផល ។
- បរម្បរា ៖ កុំប្រកាន់ជឿអ្វីដែលគេធ្វើមកតៗគ្នា ។
- ឥតិកិរ ៖ កុំប្រកាន់ជឿអ្វីដោយអាងថាបានឮគេនិយាយមក ។
- បិដកសម្បទាន ៖ កុំប្រកាន់ជឿតាមក្បួនរបស់ខ្លួន ។
- នយហេតុ ៖ កុំប្រកាន់ជឿដោយអាងហេតុនិងស្មានយក ។
- តក្កហេតុ ៖ កុំប្រកាន់ជឿដោយអាងលើការគ្នេរគ្នាន់កាត់តម្រូវ ។
- អាការបិរិវិតក្ក ៖ កុំប្រកាន់ជឿដោយអាងលើការលើការត្រិះរិះតាមអាការៈដែលបានឃើញ ។
- ទិដ្ឋិនិជ្ឈានក្ខន្ត ៖ កុំប្រកាន់ជឿដោយអាងថាខ្លួនពេញចិត្ត ។
- ភព្វរូបតា ៖ កុំប្រកាន់ជឿថាអ្នកនេះជាបញ្ញាវន្តល្មមជឿតាមបាន ។
- សមណោ នោ គរុ ៖ កុំប្រកាន់ជឿដោយអាងថាសមណៈនេះជាគ្រូរបស់អញ ។
៣. អរិយបុគ្គល ជាអ្នកដែលបានសម្រេចនូវគុណវិសេសក្នុងលោកុត្តរធម៌ ។ អរិយបុគ្គលចែកចេញជា៤ គឺ ៖
អ្នកដែលបានសម្រេចនូវមគ្គ និងផលថ្នាក់ទី១ ឈប់ទៅកើតនៅក្នុងអបាយភូមិទាំង ៤ទៀតហើយទៅកើតនៅក្នុងមនុស្សលោក និងទេវលោកយ៉ាងយូរត្រឹម៧ជាតិទៀត ។
អ្នកដែលបានសម្រេចមគ្គនិងផលថ្នាក់ទី២ហើយនៅក្នុងសុគតិកាមលោកតែ១ជាតិដទៃទៀត ។
អ្នកដែលបានសម្រេចមគ្គនិងផលថ្នាក់ទី៣ ហើយឈប់ទៅកើតនៅក្នុងកាមលោកទៀតហើយ ហើយទៅកើតតែនៅក្នុងព្រហ្មលោកទៀតប៉ុណ្ណោះឯង ។
អ្នកដែលបានសម្រេចមគ្គនិងផលថ្នាក់ទី៤ទទួលវិមុត្តរសក្នុងនៅព្រះនិព្វាន លែងមានកំណើតនៅក្នុងត្រៃលោកទៀតហើយ ។
៤. ឈ្មោះបទភ្លេងបុរាណក្នុងរឿងរាមកេរ្តិ៍ខ្មែររួមមាន ៖
- បទក្រាវណក
- បទច្រំតែង
- បទច្រះ
- បទច្រះជុក
- បទច្រះរាម
- បទហើយច្រំតែង
- បទជើត
- បទជើតច្រំតែង
- បទបិនណកឱត
- បទជើតស្តេចចេញ
- បទជើតហើយច្រះ
- បទសំណាខម
- បទសំណាខរ
- បទសំណាសៀមសុទ្ធ
- បទសំណាមន
- បទសំណាស្តេលេលា
- បទបម្រើហើយសំរោង
- បទថាពែនហើយពាតដែក
- បទថាប្រៀនប្រាក្រាប
- បទថាព្រះលក្សណ៍រាន់មាលា
- បទល្បងកាន់រួចជំហានធំ
- បទសម្តេចលេលា
- បទសម្តេចលា
- បទសម្តេចភាណ
- បទសម្តេច
- បទពាក់ដែក
- បទប្រគំ
- បទបម្រើសំណា
- បទបម្រើ
- បទដំណក
- បទបណក្ខ
- បទសំការ
- បទសំណា
- បទសំណាលា
- បទសំណាសៀម
- បទសំណាខ្មែរ
- បទឱត
- បទសំរើប
- បទឱតសៀម ។
៥. អ្នកតែងនិពន្ធ មាន៣ប្រភេទគឺ ៖
- ប្រភេទទី១ សរសេរដើម្បីប្រយោជន៍ផ្ទាល់ខ្លួន
- ប្រភេទទី២ សរសេរដើម្បីអាជីពដែលខ្លួនស្រលាញ់
- ប្រភេទទី៣ សរសេរដើម្បីសង្គមជាតិនិងមនុស្សជាតិ ។
ការតែងនិពន្ធមាន៧ជំហានគឺ ៖
- ជំហានទី១ ការជ្រើសរើស ប្រធានបទក្នុងការសរសេរ ព្រោះថាការសរសេររបស់យើង ទទួលបានជោគជ័យឬមិនទទួលបានជោគជ័យ វាអាស្រ័យទៅលើការចេះលើប្រធានបទមកសរសេរ ឬយើងចេះជ្រើសរើស យកបញ្ហាមួយក្នុងសង្គមមកសរសេរហើយ បញ្ហានោះយើងមាន ឬអ្នកសរសេរមានការចេះដឹងច្រើន ។
- ជំហានទី២ ប្រមើលមើលកំណត់ទិសដៅគឺប្រភេទរឿងអ្វី (ប្រលោមលោកកំប្លែង ចំណេះដឹងទូទៅ )សរសេរឱ្យអ្នកណា អ្នកអានប្រភេទណា ) មន្ត្រីឧកញ៉ា ព្រះមហាក្សត្រអ្នកនយោបាយមនុស្សទូទៅ ចាស់ ក្មេង យុវវ័យ ) និងប្រហែលប៉ុន្មានទំព័រអ្នកសរសេរត្រូវដឹងថា រឿងរបស់ខ្លួន ប្រហែលជា៥០ទំព័រ ១០០ទំព័រឬច្រើនជាងនេះទៅទៀត ។
- ជំហានទី៣ ស្រាវជ្រាវចំណេះដឹងព័ត៌មានឯកសារគឺយើងត្រូវស្រាវជ្រាវ រិះរកនូវចំណេះដឹងផ្សេងៗតាមរយៈសៀវភៅទស្សនាវដ្តី កាសែត ប្រព័ន្ធអ៊ីនធីណេត វីដេអូ ឯកសារជាដើម ។
- ជំហានទី៤គ្រោងសាច់រឿងចំណុចនេះអាចជួយយើងមិនឱ្យងាកខុសពីសាច់រឿងឬមិនច្រឡំសាច់រឿងមានផែនការច្បាស់លាស់ដឹងថាចំណុចនីមួយៗត្រូវសរសេរអំពីអ្វីខ្លះ ? គឺយើងត្រូវចាប់ផ្តើមគោលរឿងជាមុនសិន ដោយបង្កើតពីហេតុដំបូងរហូតដល់ហេតុចុងក្រោយពីចំណង់ជើងធំរហូតដល់ចំណង់ជើងតូច ។
- ជំហានទី៥សរសេរសាច់រឿងគឺសរសេរគ្រោងសាច់រឿងរួចហើយជាទូទៅការសរសេរសាច់រឿងត្រូវមានអារម្ភកថាសេចក្តីផ្តើមលិខិត ថ្លែងអំណរ គុណឧទ្ទិសកថា សាច់រឿង (តួសេចក្តី) និងសេចក្តីបញ្ចប់ ។
- ជំហានទី៦ប៉ូឡាអត្ថបទនិពន្ធគឺពិនិត្យកែសម្រួលនូវខ្លឹមសារខ្វះខាតត្រង់ណា?អានទៅមានស្ទះកន្លែងណា ? ត្រង់ណាខ្លះមិនទាន់សមរម្យ ? រូហានកែសម្រួលចំណង់ជើងកែសម្រួលអត្ថន័យដែលមិនទាន់ច្បាស់លាស់ល្អកែសម្រួល ពាក្យពេចន៍ អក្ខរា វិរុទ្ធ ឃ្លោងឃ្លា កែសម្រួលតិចនិច ស្ទីល នៃការបញ្ចេញបញ្ចូលវោហារសព្ទថែមល្បោយសុភាសិតពាក្យ ពេចន៍ពាក្យស្លោក ក្បួនអប់រំ ជាដើម ។