សំណួរ
១. តើរាជបណ្ឌិតសភាពកម្ពុជាមានមុខងារ និងភារកិច្ច អ្វីខ្លះ ?
២. ហេតុអ្វីបានជា យើងត្រូវដឹងពីភាពខ្លាំងនិងភាពខ្សោយរបស់យើង ?
៣. តើអ្នកស្គាល់”ត្រី”ដែរឬទេ ? តើត្រីជាប្រភេទសត្វដូចម្តេច ? ចូរអ្នករាប់ឈ្មោះត្រីឱ្យបាន ៤០ ប្រភេទ ។
៤. ព្រះតេមិយ ស្ថិតក្នុងជាតិកំណើតទី១ របស់ព្រះសម្មាសម្ពុទ្ធត្រូវបានព្រះបិតាធ្វើការពិសោធ ។ តើការពិសោធន៍ នោះរួមមានអ្វីខ្លះ ?
៥. ចូររាប់ខែតាមចន្ទគតិឱ្យបានត្រឹមត្រូវ ។
ចម្លើយ
១. យោលតាម អនុក្រឹត្យលេខ ៤៤ អន.ក្រ.បក ចុះថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ២០០០ បានកំណត់មុខងារ និងភារកិច្ចរាជបណ្ឌិតសភាកម្ពុជាដូចតទៅ ៖
- ការគ្រប់គ្រង និងពង្រីកការស្រាវជ្រាវខេមរវិទ្យា និងគ្រប់មុខជំនាញនៅក្នុងប្រទេស
- ការស្ថាបនាទំនាក់ទំនងសហប្រតិបត្តិការផ្នែកស្រាវជ្រាវជាមួយក្រសួង ស្ថាប័ន អង្គការជាតិ និងអន្តរជាតិដែលមានគោលបំណងដូចគ្នា
- ការរៀបចំវេទិកា វិទ្យាសាស្រ្ត និងអប់រំដើម្បីជួយអភិវឌ្ឍប្រទេសលើគ្រប់វិស័យ
- ការបណ្តុះបណ្តាល ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ការបោះពុម្ពផ្សាយ ឯកសារនិងស្នាដៃស្រាវជ្រាវជាភាសាជាតិ ឱ្យបានទូលំទូលាយដល់មហាជននៅក្នុងប្រទេស និងជាភាសាបរទេសដើម្បីផ្សព្វផ្សាយខេមរវិទ្យា នៅលើវេទិកាអន្តរជាតិ
- ការប្រមូល និងតម្កល់ឯកសារស្រាវជ្រាវ អំពីប្រទេសកម្ពុជា អំពីបណ្តាប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក
- ការប្រមូលកម្លាំងបញ្ញាញាណ របស់ជាតិ ដើម្បីជំរុញការអភិវឌ្ឍប្រទេសឱ្យបានឆាប់រហ័ស
- ការលើកសំណើ ជូនគោរមងារ និងគ្រឿងឥស្សរយសវិទ្យាសាស្ត្រ ដល់ឥស្សរជនឆ្នើមជាតិ និងអន្តរជាតិ
- ការសហការពិនិត្យ និងវាយតម្លៃសញ្ញាបត្រឧត្តមសិក្សានិងក្រោយឧត្តមសិក្សាថ្នាក់ជាតិ
- ការរួមចំណែក និងធ្វើសហប្រតិបត្តិការក្នុងការ ការពារកម្មសិទ្ធិ ផ្នែកវិទ្យាសាស្ត្រគ្រប់វិស័យ
- ការពិនិត្យ និងវាយតម្លៃការវិវត្តសង្គមនិងរួមវិភាគទានជម្រុញការអភិវឌ្ឍទាំង ភាសាជាតិ និងប្រវត្ថិសាស្រ្ត ជាតិសហការរួមចំណែកទំនាក់ទំនងជាមួយក្រសួងនានា ទៅតាមជំនាញ នៃផ្នែករបស់វិទ្យាសា្ថននីមួយៗ
- ការបង្កើតនិងគ្រប់គ្រងសាខានៃរាជបណ្ឌិត្យសភាកម្ពុជានៅតាមភូមិភាគនានានៃប្រទេស
- ការសហការជាមួយ ក្រសួង ដែលពាក់ព័ន្ធដើម្បីជួយបង្កើត និងណែនាំគ្រប់គ្រង សារមន្ទីរបុរេប្រវត្ថិសាស្រ្តនៅតាមខែត្រ ក្រុង នានាស្របនិង ប្រសាសន៍របស់ (សម្តេចអគ្គមហាសេនាបតីជោ បណ្ឌិតសភាចារ្យហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា) ។
២. យើងត្រូវដឹងពីភាពខ្លាំងនិងភាពខ្សោយរបស់យើងពីព្រោះថាមនុស្សយើងម្នាក់ៗតែងតែមានចំណុចខ្លាំង និងចំណុចខ្សោយជាប្រចាំ ។ ដឹងពីភាពខ្លាំង និងភាពខ្សោយរបស់យើងបានយើងត្រូវចំណាយ យើងត្រូវចំណាយពេលវិភាគឱ្យបានច្បាស់លាស់ ។ ដូចនេះយើងត្រូវចេះពង្រីកភាពខ្លាំងរបស់ខ្លួនឱ្យបានកម្រិតខ្ពស់និងអភិវឌ្ឍភាពខ្សោយក្នុងគោលបំណងក្លាយខ្លួនជាបុគ្គលល្អប្រសើរសម្រាប់ខ្លួនឯង សម្រាប់គ្រួសារសង្គមជាតិ និងពិភពលោកទាំងមូល ។
៣. ខ្ញុំស្គាល់ច្បាស់ណាស់ ។ ត្រីនៅក្នុងទីនេះ គឺសម្តៅសត្វវារិជជាតិ (សត្វទឹក) ក្នុងពួកសត្វមានទ្រនុងខ្នង ដកដង្ហើមដោយសារស្រកី ខ្លះមានស្រកា ខ្លះឥតស្រកា ។ រាប់ឈ្មោះត្រីឱ្យបាន៥០ ប្រភេទគឺ ៖
- ត្រីរៀល ត្រីស្លាបមាន់
- ត្រីឆ្លាំង ត្រីប៉ាស៊ីអ៊ី
- ត្រីក្អែក ត្រីអណ្តែង
- ត្រីពោ ត្រីផ្ទក់
- ត្រីឆ្ពិន ត្រីចេកទុំ
- ត្រីឆ្ពោ ត្រីស្លឹកឬស្សី
- ត្រីកែស ត្រីខ្មាន់
- ត្រីព្រលូង ត្រីច្រកែង
- ត្រីសណ្តាយ ត្រីននោងល្វីង
- ត្រីព្រួល ត្រីកន្រ្តប់
- ត្រីប្រា ត្រីឆ្លូញ
- ត្រីក្រាញ់ ត្រីអណ្តាតឆ្កែ
- ត្រីផ្ទោង ត្រីខ្ជឹង
- ត្រីបង្កួយ ត្រីកញ្ជ្រូក
- ត្រីរមាស ត្រីត្រនេល
- ត្រីល្មិច ត្រីផ្កាគរ
- ត្រីគល់រាំង ត្រីខ្យា
- ត្រីតាសេក ត្រីកាហែ
- ត្រីក្រពាត់ ត្រីលលក ស
- ត្រីកញ្ចុះ ។
៤. ការពិសោធន៍នោះរួមមាន១៦យ៉ាង ៖
- ពិសោធន៍នំចំណី
- ពិសោធន៍ផល្លានុផល
- ពិសោធន៍គ្រឿងកីឡា
- ពិសោធន៍ភោជន
- ពិសោធន៍ភ្លើង
- ពិសោធន៍ដំរីចុះប្រេង
- ពិសោធន៍ពស់
- ពិសោធន៍មហោស្រព
- ពិសោធន៍គ្រឿងសាស្ត្រវុធ
- ពិសោធន៍សូរសព្ទត្រែស័ង្ខ
- ពិសោធន៍ពន្លឺភ្លើងប្រទីប
- ពិសោធន៍រុយ
- ពិសោធន៍គ្រឿសំអុយ
- ពិសោធន៍ដុតភ្លើងឆ្អើរ
- ពិសោធន៍មាតុគ្រាម (ស្រីរូបស្អាត) ។
៥. រាប់ខែតាមចន្ទគតិឱ្យបានត្រឹមត្រូវ ៖
- មិគសិរ
- បុស្ស
- មាឃ
- ផល្គុន
- ចេត្រ
- ជេស្ឋ
- អាសាធ
- ស្រាពណ៌
- ភទ្របទ
- អស្សុជ
- ពិសាខ
- កត្តិក ។