2019-03-05 18:16
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បានជាព្រះបាទស្រីសុគន្ធបទ សង្ស័យចំពោះឃុនហ្លួងព្រះស្តេចកន ព្រោះព្រះអង្គជឿលើការសុបិន្តរបស់ទ្រង់ដោយសុបិន្តថា នាគរាជដេញខាំស្វេតច្ឆ័ត្ររបស់ព្រះអង្គហើយពំាស្វេតច្ឆ័ត្រនោះហោះថែមទៀត ។ ទ្រង់ក៏ឲ្យហោរាទស្សន៍ទាយ ហោរាទាយថា មានកោលាហលចំពោះរាជបល័ង្គ ហើយអ្នកបង្កគឺអ្នកដែលកើតនៅឆ្នាំរោង គឺត្រូវចំឃុនហ្លួងព្រះស្តេចកន ។ ស្របពេលជាមួយគ្នានោះ មានពាក្យបណ្តឹងថា មានកើតហេតុចំឡែកផ្សេងៗ ក្នុងព្រះរាជនគរ ។ រឿងនេះធ្វើឲ្យព្រះស្រីសុគន្ធបទសង្ស័យយ៉ាងខ្លាំងលើឃុនហ្លួងព្រះស្តេចកន ។
Answer 2
នៅពេលឃុនហ្លួងព្រះស្តេចកន រត់គេចខ្លួនពីការប៉ុនប៉ងសម្លាប់ពីព្រះបាទស្រីសុគន្ធបទ ស្តេចកនបានទៅកាន់ខេត្តត្រើយខាងកើត ដើម្បីបង្កជាកម្លាំងទ័ពសងសឹកព្រះរាជាវិញ ។ ដោយប្រើល្បិចបោកបញ្ជោត ចៅហ្វាយខេត្តថាខ្លួនទទួលបេសកម្មពីព្រះបាទស្រីសុគន្ធបទ មកកេណ្ឌទ័ពទៅកំចាត់មហាឧបរាជអង្គចន្ទរាជា ដែលក្បត់រាជបលង្ល័ង្កប្រាថ្នាសោយរាជ្យនៅចតុមុខ ។ ដំណឹងនេះបានឮដល់ព្រះបាទអង្គចន្ទ ហើយទ្រង់ក៏នឹកស្មានថាព្រះបាទស្រីសុគន្ធបទជាព្រះរាមចោទព្រះអង្គ ដូចការឃោសនារបស់ឃុនហ្លួងព្រះស្តេចកនមែន ក៏នាំញ្ញាតិវង្សានុវង្សភៀសខ្លួនទៅសុំសិនជ្រកនៅប្រទេសសៀម ។ បន្ទាប់ពីព្រះអង្គចន្ទចេញផុតពីឃុនហ្លួងព្រះស្តេចកន បានវាយយកខេត្តនានាជិតរាជធានី ។ នៅឆ្នាំ ១៥១២ កងទ័ពឃុនហ្លួងព្រះស្តេចកន បានធ្វើគត់ព្រះស្រីសុគន្ធបទនៅបន្ទាយស្ទឹងសែន ។