ប្រសិនបើសមាជិកអាស៊ានចង់ធ្វើវិសោធនកម្ម ត្រូវធ្វើដូចតទៅ ៖
- រដ្ឋសមាជិកអាស៊ាននីមួយៗ មានសិទ្ធិស្នើសុំធ្វើវិសោធនកម្មនេះបាន
- ការស្នើសុំធ្វើវិសោធនកម្មធម្មនុញ្ញនេះ ត្រូវដាក់ជូនក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន សម្រេចដោយកុងសង់ស៊ីស ដើម្បីដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានធ្វើសេចក្តីសម្រេច
- ការធ្វើវិសោធនកម្មធម្មនុញ្ញ ដែលបានឯកភាពដោយកុងសង់ស៊ីសដោយកិច្ចប្រជុំកំពូលអាស៊ាន ចាំបាច់ត្រូវផ្តល់សច្ចាប័នពីររដ្ឋសមាជិកទាំងអស់ ដោយអនុលោមតាមមាត្រា៤៧
- វិសោធនកម្មត្រូវចូលជាធរមានរយៈពេល៣០ថ្ងៃបន្ទាប់ពីថ្ងៃតម្កល់ទុកលិខិតតុបករណ៍សច្ចាប័នចុងក្រោយ ជាមួយអគ្គលេខាធិការអាស៊ាន ។