ឈ្មោះនិងថ្នាក់ដឹកនាំប្រទេសជាសមាជិកមាន ៖
ក. ប្រទេសព្រុយណេដារូសាឡាម
- ព្រះប្រមុខរដ្ឋ ៖ ព្រះចៅស៊ុលតង់ ហាស្សណាស់ប៊ូគៀស៍
- ព្រះប្រមុខរដ្ឋាភិបាល ៖ ព្រះចៅស៊ុលតង់ ហាស្សាណាស់ប៊ូគៀស៍ ។
ខ. ព្រះរាជាណាចក្រកម្ពុជា
- ព្រះប្រមុខរដ្ឋ ៖ ព្រះកុរណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហមុនី
- ប្រមុខរដ្ឋាភិបាល ៖ សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុនសែន ។
គ. សាធារណរដ្ឋឥណ្ឌណេស៊ី
- ប្រមុខរដ្ឋ ៖ ឯកឧត្តមបណ្ឌិត ចូកូ វីដូដូ
- ប្រមុខរដ្ឋាភិបាល ៖ ឯកឧត្តមបណ្ឌិត ចូកូ វីដូដូ ។
ឃ. សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
- ប្រមុខរដ្ឋ ៖ ឯកឧត្តម ប៊ុនហាំង វ៉ូរ៉ាជីច
- ប្រមុខរដ្ឋាភិបាល ៖ ឯកឧត្តម ថងលួន ស៊ីសួយលីធ ។
ង. សហព័ន្ធម៉ាឡេស៊ី
- ព្រះប្រមុខរដ្ឋ ៖ ស្តេចស៊ុលតង់ មហាម៉ាត់ យ៉ង់ ឌីពើតាន់ អាហ្គុង
- ប្រមុខរដ្ឋាភិបាល ៖ ឯកឧត្តម ណាជីប រ៉ាហ្សាក់ ។
ច. សហភាពមីយ៉ាន់ម៉ា
- ប្រមុខរដ្ឋ ៖ ឯកឧត្តម ទីន ខ្យរ៍
- ទីប្រឹក្សារដ្ឋ ៖ លោកជំទាវ អ៊ុងសាន ស៊ូជី ។
ឆ. សាធារណរដ្ឋហ្វីលីពីន
- ប្រមុខរដ្ឋ ៖ ឯកឧត្តម រ៉ូឌ្រីហ្គោ ឌូធើតេ
- ប្រមុខរដ្ឋាភិបាល ៖ ឯកឧត្តម រ៉ូឌ្រីហ្គោ ឌូធើតេ ។
ជ. សាធារណរដ្ឋសិង្ហបុរី
- ប្រមុខរដ្ឋ ៖ ឯកឧត្តម តូនី ថានគេងយ៉ាម
- ប្រមុខរដ្ឋាភិបាល ៖ ឯកឧត្តម លី សៀនឡុង ។
ឈ. ព្រះរាជាណាចក្រសៀម
- ព្រះប្រមុខរដ្ឋ ៖ ព្រះចៅរាមាទី១០មហា វិជ្ជរ៉ាឡុងកន
- ប្រមុខរដ្ឋាភិបាល ៖ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់ អូចា ។
ញ. សាធារណរដ្ឋសង្គមនិយមវៀតណាម
- ប្រមុខរដ្ឋ ៖ ឯកឧត្តម ត្រាំង ដាយគ័ង
- ប្រមុខរដ្ឋាភិបាល ៖ ឯកឧត្តម ង្វៀនស៊ុនភូច ។