បទបញ្ញត្តិ សម្រាបអ្នកទោសនៅមន្ទីរស ២១ មានខ្លឹមសារដូចតទៅ៖
- សួរអីឆ្លើយនឹងមិនបង្វែរសំនួររបស់អញ្ញ
- មិនឲ្យដោះស្រាយយកលេសនេះលេសនេះតាមគំនិតឯងលាក់ ឬប្រកែកមាត់មិនដាច់ខាត
- មិនឲ្យធ្វើល្ងង់ មិនយល់បញ្ហា ព្រោះឯងជាមនុស្សប្រឆាំងនិងបដិវត្តន៍
- សួរភ្លាមឆ្លើយភ្លាម មិនឲ្យដំអកមួយនាទីណាឡើយ
- រឿងខ្វះខាតកំហុសបន្តិចបន្តួច ដូចជាសីលធម៌ខូចនេះខូចនោះក៏មិនឲ្យនិយាយរឿងខ្លឹមសារបដិវត្តន៍ ក៏មិនឲ្យនិយាយ
- វៃឬឆក់ខ្សែរភ្លើងមិនឲ្យស្រែកជាដាច់ខាត
- មិនឲ្យធ្វើអ្វីទាំងអស់ គឺអង្គុយស្ងៀមរងចាំបញ្ជាអញ្ញអត់បញ្ញកុំធ្វើអញបញ្ជាអីធ្វើនឹងភ្លាម ប្រកែកច្រេមច្រុមមិនបានទេ
- កុំយកលះកម្ពុជាក្រោម បាំងមុខមាត់ក្បត់របស់អាឯងឲ្យសោះ
- គ្រប់បញ្ជាខាងលើ មិនធ្វើតាមគឺមួយថ្ងៃរងរំពាត់ខ្សែរភ្លើងឆក់រាប់មិនអស់ទេ
- ប្រឆាំងវិន័យអញមួយចំណុច ត្រូវរងដល់រំពាត់ឬឆក់ខ្សែរភ្លើងប្រាំឆាច់ ។