Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ     

១. តើអ្នកយល់ពាក្យថាគ្រូបង្រៀន មានអត្ថន័យយ៉ាងណា ?

២. តើស្ថាប័នតុលាការមានតួនាទីភារកិច្ចអ្វីខ្លះ ?

៣. តើពាក្យអាពាហ៍ពិពាហ៍មានន័យយ៉ាងដូចម្តេចខ្លះចំពោះប្រជាជនខ្មែរ ?

៤. តើរដ្ឋមានធាតុផ្សំអ្វីខ្លះ ?

ចម្លើយ

១. គ្រូបង្រៀនមានន័យថាជាអ្នកផ្តល់ចំណេះដឹងដល់សិស្សជាវិស្វករផលិតនូវធនធានមនុស្សចាគំរូល្អសម្រាប់សង្គម ។ ជារួមពាក្យថាគ្រូបង្រៀនេះជាភ្នាក់ងារសង្គមនីយកម្ម ដ៏ប្រសើរដែលសង្គមមិនអាចខ្វះបាន ។

២. តួនាទីនិងភារកិច្ចរបស់ស្ថាប័នតុលាការមានដូចជា៖

  • ជាអ្នកអនុវត្តន៍ច្បាប់
  • ជាអ្នកបកស្រាយលច្បាប់
  • ផ្តល់នូវយុត្តិធម៌ និងភាពស្មើគ្នាចំពោះមុខច្បាប់
  • ដោះស្រាយជំលោះប្រកបដោយភាពត្រឹមត្រូវ
  • និងដាក់ទណ្ឌកម្មចំពោះឧក្រិដ្ឋជន ។

៣. អត្ថន័យពាក្យ អាពាហ៍ពិពាហ៍ ចំពោះប្រជាជនកម្ពុជាគឺ ពាក្យអាពាហ៍ពិពាហ៍នេះ វាមិនមែនជាបញ្ហាតូច ទេសម្រាប់សង្គមខ្មែរយើង ។​ខ្មែរយើងសឹងចាត់ទុកពិធីនេះ ជាពិធីទីសក្ការៈសម្រាប់ខ្លួនព្រោះថាខ្មែរយើងបានឲ្យតម្លៃជាខ្លាំងទៅលើពិធីនេះ ។ គ្រួសារដែលបានរៀបការ និងគ្រួសារកដែលមិនបានរៀបការ ត្រូវសង្គមឲ្យតម្លៃផ្សេងគ្នា​គឺថាអ្នកដែលបានរៀបការត្រូវសង្គមឲ្យតម្លៃផខ្ពស់ផុតមេឃ និងដីជាមួយអ្នកដែលបានគ្នា ជាប្តីប្រពន្ធដោយមិនបាន រៀបការនោះ ។ អ្នកដែលមិនបានរៀបការចាត់ទុកជាអ្នកអភ័ព្វគ្មានកវាសនា អ្នកនោះត្រូវសង្គមរើសអើងមិនទទួលស្គាល់ឲ្យចូលក្នុងពិធិមង្គលផ្សេងៗដូចជា បង្វិលពពិល ឬអ្នកធ្វើជាអ្នកផ្លូវចៅមហា ។ បើបាន គ្នាជាប្តីប្រពន្ធលុះណាតែឆ្លងពិធីនេះដាច់ខាត ។ ប្តីប្រពន្ធដែលរស់នៅស្មើមុខស្មើមាត់ក្នុងសង្គម និងទុកកិត្តិយសនេះរហូតទៅដល់កូនចៅជំនាន់ក្រោយទៀត ដែលគេហៅថាកូនមានខាន់ស្លា ។ ​នោះគឺជា អ្នកដែលបានរៀបការត្រឹមត្រូវតាមប្រពៃណី ។ រីឯអ្នកដែលគ្មានខាន់ស្លាកូនអ្នកលទាំងនោះនឹង ត្រូវបានទួលការរើងអើងពីសង្គមគេមិនហ៊ានរាប់អានចូលស្តីដណ្តឹង ឬលើកកូនឲ្យទេព្រោះថាអ្នកទាំងនោះជាកូនឥតខាន់ស្លាបើមាន ទំនាក់ទំនងនាំឲ្យថោកទាប ។ ដូចនេះពិធីរៀបការជាការសំខាន់ណាស់ក្នុងផ្នត់គំនិតរបស់ប្រជាជន ខ្មែរដែលធ្វើឲ្យពួកគេទទួលបានកិត្តិយសមុខមាត់និងសង្គមទទួលស្គាល់ ។

៤. ធាតុផ្សំនៃរដ្ឋមានដូចជា៖

  • ប្រជាពលរដ្ឋ
  • ដែនដី
  • រាជរដ្ឋាភិបាល
  • អធិបតេយ្យភាព ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login