និយមន័យមន្រ្តីរាជការមានន ៥ ដូចខាងក្រោមៈ
- និយមន័យទី១ មន្រ្តីរាជការ គឹជាបុគ្គលដែលតែងតាំងនៅក្នុងមុខតំណែងអចិន្រ្តៃយ៍ និងតាំងស៊ប់ក្នុងមុខតំណែងក្នុងឋានន្តរស័ក្កិតាមឋានានុក្រម
- និយមន័យទី២ មន្រ្តីរាជការគឺសំដៅលើបុគ្គលដែលតែងតាំងក្នុងការងារអចិន្រ្តៃយ៍ និងត្រូវបានតាំងស៊ប់ក្នុងក្របខណ្ឌនៃឋានានុក្រមរដ្ឋបាលរបស់រដ្ឋ ឬគ្រឹះស្ថានសាធារណៈ
- និយមន័យទី៣ មន្រ្តីរាជការ គឺជាបុគ្គលដែលត្រូវបានបញ្ចូលក្នុងក្របខណ្ឌ និងតែងតាំងក្នុងសេវាកម្មរដ្ឋាភិបាលក្រោមបញ្ញត្តិមុខងារសាធារណៈ និងបើកបវត្សពីការបម្រុងថវិការទុកសម្រាប់ក្រស្រួងស៊ីវិល និងនាយកដ្ឋាននានា
- និយមន័យទី៤ មន្រ្តីរាជការ គឹជាបុគ្គលដែលត្រូវជ្រើសរើសដោយប្រឡងប្រជែងឲ្យចូលក្នុងក្របខណ្ឌបង្កើតឡើងដោយព្រះរាជក្រឹត្យ បានធ្វើការនៅក្នុងក្រសួងស្ថាប័នណាមួយ និងត្រូវបានទទួលប្រាក់សោធន៍និវត្តន៍ ។ ភ្នាក់ងារជាប់កិច្ចសន្យា មិនមែនជាមន្រ្តីរាជការទេព្រោះពួកគេជ្រើសរើសឲ្យចូលធ្វើការតាមកិច្ចសន្យា និងមិនបានទទួលប្រាក់សោធននិវត្តន៍ឡើយ
- និយមន័យទី៥ មន្រ្តីរាជការ គឹជាបុគ្គលដែលបម្រើសេវាសាធារណៈដែលធ្វើការទៅតាមបញ្ជារបស់ថ្នាក់ លើនិងតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ ដូច្នេះនៅជាប់ខ្លួនគេមានអំណាចអាថ៌កំបាំងមួយ គឺអំណាចសាធារណៈនិងជាមន្រ្តីរាជការដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយវិធានទាំងឡាយ ដែលមានចែងក្នុងច្បាប់សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល ។ មាននន័យថា មន្រ្តីដែលជ្រើសរើសដោយការប្រឡងប្រជែងឲ្យចូលរួមក្របខណ្ឌមានការឡើងថ្នាក់ឬ ឋានន្តរស័ក្កិ និងទទួលបានសោធន៍និវត្តន៍ ។ល។