Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-09-04 08:59

ក្របខណ្ឌមន្រ្តីរាជការទាំងអស់មាន​៣ប្រភេទគឹ៖ « ក » « ខ » និង «​ គ » ។

          ១. ក្របខណ្ឌប្រភេទ « ក » ត្រូវមានសញ្ញាបត្រមធ្យមសិក្សាកម្រិត២ ឬមធ្យមសិក្សាទុតិយភូមិបូក ៤ឆ្នាំនៃការសិក្សាដោយមានសញ្ញាបត្រ ។ ប៉ុន្តែតាមលក្ខន្តិកៈដោយឡែកខ្លះអាចកម្រិតលក្ខខណ្ឌអប្បរមានៃការបណ្តុះបណ្តាលស្មើ ឬលើសសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបូក៦ឆ្នាំនៃការសិក្សាដោយមានសញ្ញាបត្រ ។ ក្នុងករណីនេះ មន្រ្តីរាជការ អាចត្រូវបានផ្តល់នូវការបន្ថែមថ្នាក់មួយថ្នាក់ឬច្រើនថ្នាក ។

          ២. ប្រភេទក្របខណ្ឌ « ខ » កម្រិតអប្បរមាននៃការបណ្តុះបណ្តាលដើម្បីបញ្ចូលក្នុងក្របខណ្ឌប្រភេទ « ខ » គឺសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបូក ២ឆ្នាំនៃការសិក្សាដោយមានសញ្ញាបត្រ ប៉ុន្តែលក្ខន្តិកៈដោយឡែកខ្លះ បានកំណត់ចំពោះប្រភេទសញ្ញាបត្រ ឬការបណ្តុះបណ្តាលជាក់លាក់ណាមួយយ អាចត្រូវបន្ថែមមួយថ្នាក់ឬច្រើនថ្នាក់ ។

          ៣. ប្រភេទក្របខណ្ឌ « គ » កម្រិតអប្បរមានៃការបណ្តុះបណ្តាលដើម្បីបញ្ចូលក្នុងក្របខណ្ឌប្រភេទ « គ » គឹសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login