Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

  • ត្យ ។

វិញ្ញាសាទី១៣

សំនួរ      

១. វប្បធម៌នីមួយៗបញ្ជាក់នូវ អត្តសញ្ញាណជាតិតើក្នុងវប្បធម៌ជាតិនីមួយៗមានអ្វីខ្លះ ?

២. តើយេន​ឌ័រមានសារៈសំខាន់យ៉ាងដូចម្តេច ខ្លះចំពោះសង្គមខ្មែរយើងបច្ចុប្បន្ន ?      

៣. តើដើម្បីធ្វើឲ្យមានសមភាពយេនឌ័រ ក្នុងសង្គមយើងត្រូវធ្វើយ៉ាងដូចម្តេចខ្លះ ?

ចម្លើយ

១. វប្បធម៌ជាតិនីមួយៗបញ្ជាក់ នូវអត្តសញ្ញាណជាតិក្នុងវប្បធម៌ជាតិនីមួយៗមានដូចជា៖ ក្នុងវប្បធម៌ជាតិនីមួយៗ មានជំនឿសាសនា សីលធម៌ ចំណេះដឹង វិទ្យាសាស្រ្ត បច្ចេកទេស ភាសា អក្សរសញ្ញា អក្សរសាស្រ្ត សិល្បៈ ព័ត៌មាន ទំនៀមទម្លាប់ប្រពៃណី អប់រំ កីឡា ព្រមទាំងរបៀបរបបរស់នៅជីវីតមនុស្ស ក្នុងសង្គមប្រព័ន្ធតម្លៃច្នៃប្រឌិតផ្សេងៗ ។

២. សារៈសំខាន់យេនឌ័រក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្នមានដូចជាៈ

  • យើងឃើញថាក្នុងសង្គមនាពេលបច្ចុប្បន្នឲ្យស្រ្តីបានចូលរួមគ្រប់សកម្មភាពក្នុងសង្គម
  • ធ្វើឲ្យសង្គមមានសមភាពយេនឌ័រ
  • ធ្វើឲ្យបុរស និងស្រ្តីហ៊ានពិភាក្សា គ្នាពីសុខភាពបន្តពូជនឹងបញ្ហាផ្សេងៗដោយស្មើរភាព
  • បុរសស្រ្តីចេះស្វែងយល់ពីសិទ្ធិគ្នាទៅវិញទៅមក
  • ធ្វើឲ្យសង្គមបំបាត់ការរើសអើងការងារ ចំពោះស្រ្តី
  • បំបាត់អំពើហិង្សាក្នុងគ្រួសារ... ។

៣. ដើម្បីធ្វើឲ្យមានសមភាពយេនឌ័រ ក្នុងសង្គមយើងធ្វើដូចជាៈ

  • ផ្តល់ឱកាសឲ្យស្រ្តីចូលរួម គ្រប់សកម្មភាពក្នុងសង្គម
  • ផ្តល់ឱកាសការងារដល់ស្រ្តីឲ្យស្មើនឹងបុរស
  • ត្រូវតែនាំគ្នាស្វែងយល់ពីសិទ្ធិមនុស្ស
  • ត្រូវតែលើកទឹកចិត្តស្ត្រីនៅពេលពួក គាត់ជួបប្រទះបញ្ហាផ្សេងៗ
  • រកឱកាសឲ្យស្រ្តីជួបពិភាក្សាអំពីអ្វី ដែលពួកគាត់ចង់និយាយ
  • ត្រូវឲ្យតម្លៃការងាររបស់ស្រ្តី
  • ត្រូវសិក្សាស្វែងយល់ពីចំណុចខ្វះខាតរបស់ពួកគាត់និងជួយកែលម្អ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login