2019-03-18 09:25
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. នៅក្នុងសៀវភៅផែនការយុទ្ធសាស្រ្តកោ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី ១ ២ ៣ ៤ បានសរសេរទាក់ទងនិងការបញ្ចូលអថេរប្រជាជនទៅក្នុងគោលនយោបាយសេដ្ឋកិច្ចនិងសង្គមកិច្ចគ្រប់កម្រិតនៃល ផែនការកម្មវិធីអភិវឌ្ឍន៍លើចំណុចអ្វីខ្លះ ?
២. តើក្របខណ្ឌរបស់មន្រ្តីរាជការស៊ីវិលមានប៉ុន្មានប្រភេទ ? ហើយប្រភេទនីមួយៗត្រូវទទួលការអប់រំកម្រិតណាខ្លះ ?
៣. តើទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ចែកចេញជាប៉ុន្មានផ្នែក ? ចូររៀបរាប់ឲ្យបានក្បោះក្បាយ ។
៤. តើច្បាប់ស្តីពីការប្រឆាំងការសំអាតប្រាក់និងហិរញ្ញប្បទាន ភារវកម្មមានគោលបំណងយ៉ាងដូចម្តេច ?
ចម្លើយ
១. នៅមានសៀវភៅផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់រដ្ឋាភិបាលកម្ពុជា អាណត្តិទី១ ២ ៣ ៤ បានសរសេរទាក់ទងនិងការបញ្ចូលអថេរប្រជាជនទៅក្នុងគោលនយោបាយសេដ្ឋកិច្ចនិងសង្គមគ្រប់កម្រិតនៃផែនការកម្មវិធីអភិវឌ្ឍន៍ដូចតទៅ ៖
+ ផ្នែកឧស្សាហកម្មកាត់ដេរ សំលៀកបំពាក់
+ ផ្នែកឧស្សាហកម្មលសំភារៈ សំណង
+ ផ្នែកឧស្សាហកម្មស្បៀងអាហារ
+ ផ្នែកឧស្សាហកម្ម គីមី និងកៅស៊ូរោងចក្រលឧស្សាហកម្មទាំងអស់នេះបានស្រូបយកកម្មករប្រមាណជាង ១៩.០០០នាក់ឲ្យមានការងារធ្វើ និងទទួលបានតម្លៃសរុបបរិមាណផលិតផលក្នុងឆ្នាំ ១៩៩៥ កន្លងមកមានចំនួន៥៧.១៤៤.០៧៧ $ ។
+ ផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី២ ( ១៩៩៨ . ២០០៣ ) គឺបានផ្តោតទៅលើគោលនយោបាយយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រដែលមាននៅក្នុងយុទ្ធសាស្រ្តត្រីក្រោណរបស់រដ្ឋាភិបាល និងស្ថិតនៅក្នុងមុំទី៣ ដែលបង្ហាញពីការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងការកាត់បន្ថយភាពក្រីក្រផងដែរ ។ ក្នុងនេះដែររាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍន៍ និងរៀបចំនិងបន្តលើកស្ទួយសេដ្ឋកិច្ចទីផ្សារសេរី ដោយផ្សារភ្ជាប់និងការកាត់បន្ថយភាពក្រីក្រ ផ្សារភ្ជាប់និងយុត្តិធម៌សង្គមតាមរយៈការរៀបចំឲ្យកាន់តែប្រសើរឡើង នូវរបៀបរបបសេដ្ឋកិច្ចមួយដ៏ស្ថិតស្ថេរដែលមានប្រព័ន្ធច្បាប់ និងបទបញ្ញត្តិដ៏ច្បាស់លាស់ដើម្បីធានាការរីកលូតលាស់នៃសកម្មភាពសេដ្ឋកិច្ច ។រដ្ឋាភិបាលមានគោលដៅបញ្ចូលបង្កើនលឿនសេដ្ឋកិច្ចប្រកបដោយចេរភាព ដើម្បីលើកកម្ពស់ជីវភាពសម្ភារៈ និងដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ។ លើសពីនេះរដ្ឋាភិបាលនិងប្រមូលផ្គុំកម្លាំងខិតខំ ធ្វើឲ្យបានសម្រេចជាជំហានៗនូវគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា គឺពុំត្រឹមតែជាមូលដ្ឋានគ្រឹះនៃការរីកចម្រើនជានិរន្តរ៍របស់សេដ្ឋកិច្ចជាតិតែប៉ុណ្ណោះទេ ប៉ុន្តែវាជាអាទិភាពដ៏កំពូលនៃការអនុវត្តន៍គោលនយោបាយសង្គមកិច្ចនៅកម្ពុជា ហើយក៏លើកស្ទួយការគោរពសិទ្ធិមនុស្សផងដែរ ។
_ យុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍន៍ធនធានមនុស្សៈរាជរដ្ឋាភិបាលឈរលើទស្សនៈថាមាគ៌ាចម្បងនៃការអភិវឌ្ឍន៍ធនធានមនុស្សគឺការក៏សាងធនធានមនុស្សប្រកបដោយ សុខភាពមាំមួនមានចំណេះដឹងវិជ្ជាជីវៈខ្ពស់មានឥរិយាបថថ្ងៃថ្នូរស្អាតស្អំ មានស្មារតីទទួលខុសត្រូវោមានគំនិតសម្មាជីវោ មានមហិច្ឆតាក ការងារមុះមុត ដើម្បីទទួលផ្លែផ្កាពីស្នាដៃរបស់ខ្លួន រំដោះខ្លួនចេញពីភាពក្រីក្រនិងដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិទាំងមូល ។ក្នុងន័យនេះការលើកស្ទួយគុណភាពអប់រំ និងបងណ្តុះបណ្តាលការពង្រីកសេវាសុខភាពសាធារណៈ និងការធានាសុវត្ថិភាពស្បៀងសម្រាប់ប្រជាពលរដ្ឋគ្រប់រូបគឺជាភារកិច្ចស្នូល ។ វិស័យសុខាភិបាលើ ខិតខំសម្រេចទិសដៅលើកកម្ពស់សុខភាពសាធារណៈ សេវាសុខភាពឯកជនបង្កើតវិធានការបង្កាជំងឺការគាំពារមាតានឹងទារក និងការប្រយុទ្ធនឹងជំងឺឆ្លង ។ បង្កើនលទ្ធភាពពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពរបស់រដ្ឋ ។ ចំណែកឯយុទ្ធសាស្រ្តក្នុងពេល មធ្យម សម្រាប់វិស័យសុខាភិបាលគឺ៖
+ ស្តាឡើងវិញនូវសេវាសុខភាពមូលដ្ឋាន
+ សុខាភិបាលជាតិ និងបង្កើនកម្មើវិធីអប់រំសុខភាព ការពន្យាកំណើតដោយអនុវត្តន៍ពាក្យស្លោក «កូនតិចគ្រួសារមានសុភមង្គល » ការអប់រំអំពីជំងឺអេដស៍ និងកាមរោគ ។
+ ស្តាឡើងវិញនូវមន្ទីរពេទ្យជាតិដែលទ្រុឌទ្រោមនឹងពង្រីកសេវាផ្តល់ឈាម និងកសាងមត្ថភាពរបស់វិស័យសុខាភិបាល និងត្រួតពិនិត្យគុណភាពឱសថលើទីផ្សារក្នុងប្រទេស ។
+ រៀបចំនិងដំណើរការបែងចែកចំនួនគ្រូពេទ្យឲ្យសមាមាត្រ ទៅនឹងសងស៊ីតេប្រជាជនតាមកតំបន់ការអភិវឌ្ឍន៍មូលដ្ឋានផលិតកម្មកសិកម្មៈ យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្មគឺប្រមូលផ្តុំកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញទីផ្សារដែលមានលក្ខណៈប្រគួតប្រជែង ដើម្បីផ្គត់ផ្គង់មធ្យោបាយសំភារៈ និងផលិតផលកសិកម្មដែលមានគុណភាពល្អរួមមានលទ្ធភាព ផ្តលឥណទានតាមរយៈស្ថាប័នមីក្រូហិរញ្ញវត្ថុជនបទនិងសេវាកម្មសន្សំសំចៃសម្រាប់ប្រជាកសិករ និងសហគ្រិនតូចៗទន្ទឹមនឹងការខិតខំកបង្កើនផលិតភាពកសិកម្មនិងកសិឧស្សាហកម្ម ។ រាជរដ្ឋាភិបាលត្រូវមានការយកចិត្តទុកដាក់លើការងារអប់រំប្រជាកសិករឲ្យយល់ដឹងពីបច្ចេកទេសនៃការដាំដុះការប្រើជី និងការគ្រប់គ្រងផលិតផលនិងទីផ្សារសម្រាប់លក់ផលិតផលដែល ជាគោលការសំខាន់ សម្រាប់ជំរុញផ្នែកកសិកម្មឲ្យមានការរីកលូតលាស់ ។ ការបង្កើតការងារដល់ប្រជាពលរដ្ឋតាមរយៈឧស្សាហកម្មទេសចរណ៍រដ្ឋាភិបាលកមាននយោបាយបើកចំហជើងងមេឃដូចជាការអនុញ្ញាតត្រង់មកភ្នំពេញ និងសៀមរាប្របស់ក្រុមហ៊ុនអាកាសចរបរទេសមួយចំនួននៅក្នុងតំបន់ អាចបង្កើតការងារឲ្យប្រជាពលរដ្ឋយើងនិងជាការប្រកួតប្រជែងដណ្តើមយកទីផ្សារទេសចរណ៍ពីបរទេស ។
+ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមកិច្ចអាណត្តិទី៣ ( ២០០៣ , ២០០៨ ) ដែលមានយុទ្ធសាស្រ្តចតុកោណ ។ នៅក្នុងយសៀវភៅផែនការយុទ្ធសាស្រ្តក៏បាន បញ្ចូលអថេរប្រជាជនទៅក្នុងគោលនយោបាយប្រជាជន និងចតុកោណទី៤ អំពីការកសាងសមត្ថភាពនិងការអភិវឌ្ឍន៍ធនធានមនុស្សមាន៖
+ គាំទ្រដល់គូស្វាមីកភរិយា និងគ្រួសារនីមួយៗឲ្យធ្វើការសម្រេចចោត្តដោយសេរី និងដោយទទួលខុសត្រូវកលើចំនួនកូន និងការពន្យាកំណើតព្រមទាំងការធានា ការផ្តល់ព័ត៌មាន ការអប់រំ ការផ្តល់សេវាកម្ម និងមធ្យោបាយពាក់ព័ន្ធផ្សេងៗ ដើម្បីអនុវត្តន៍ការសម្រេចចិត្តខាងលើ ។
+ កាត់បន្ថយអត្រាខ្ពស់នៃលទ្ធភាពផ្តល់កំណើននិងបង្កើនការប្រើប្រាស់សេវាពន្យាកំណើត ។
+ កាត់បន្ថយអត្រានៃ « ភាពមានជំងឺ » ដែលធ្វើឲ្យស្លាប់ និងអត្រាមរណៈភាពរបស់ទារក កុមារនិងម្តាយ ។
+ ជម្រុញឲ្យមានសមភាព និងសមធម៌ យេនឌ័រនិងលើកកម្ពស់ការអភិវឌ្ឍន៍ធនធានមនុស្ស ។
+ កាត់បន្ថយផលប៉ះពាល់ សម្ពាធប្រជាជនទៅ លើបរិស្ថាននិងធនធានធម្មជាតិ ។
+ ពង្រឹងបន្ថែមទៀត នូវការទប់ស្កាត់ការរីករាយដាលមេរោគហីវ/អេដស៍ ។
+ បញ្ចូលប្រជាជន ក្នុងសមីការនៃគោលនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងទៅក្នុងផែនការនិងកម្មវិធីនានានៅគ្រប់កម្រិតទាំងអស់ ។
+ ផែនការយុទ្ធសាស្រ្តអាណត្តិទី៤៖ « យុទ្ធសាស្រ្តចតុកោណ » ក្នុងសៀវភៅផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចរបស់រដ្ឋាភិបាលក៏បានបញ្ចូលអថេរប្រជាជននៅក្នុង គោលនយោបាយប្រជាជនដែរគឺ៖
ត្រង់មុំទី៤៖ ការអនុវត្តន៍គោលនយោបាយជាតិប្រជាជនតាមលទ្ធផលជំរឿន១០ឆ្នាំម្តង ដែលត្រូវបានធ្វើឡើងកាលពីខែមិនា ឆ្នាំ ២០០៨កន្លងទៅថ្មីនេះបានបង្ហាញថាឲ្យឃើញថា បច្ចុប្បន្នប្រជាជនកម្ពុជាសរុបមានចំនួនប្រមាណ ១៣,៤លាននាក់ក្នុងនោះស្រ្តីមានចំនួន ៥១,៥% និងមានប្រនជាជនរស់នៅទីក្រុង ១៩,៤% ហើយប្រជាជនរស់នៅទីជនបទមាន ៨០,៦% ហើយប្រជាជនរស់នៅទីជនបទមាន៨០,៦% ។ ជំរឿននេះបង្ហាញថាអត្រាកំណើនជាមធ្យមរបស់ ប្រជាជនកម្ពុជាក្នុងរយៈពេលមួយទស្សវត្សចុងក្រោយនេះ គឺមានប្រមាណិ ១,៥៤% ។ សមទ្ធិផលសំខាន់ៗដែលសម្រេចបានក្នុងការអនុវត្តគោលនយោបាយជាតិប្រជាជនរួមមាន៖
២. ក្របខណ្ឌរបស់មន្រ្តីរាជការស៊ីវិលមាន ៤ប្រភេទគឺ៖ ក ខ គ និងឃ ។ ហើយប្រភេទនីមួយៗ ត្រូវទទួលការអប់រំដូចជា៖
ក. ក្របខណ្ឌប្រភេទកៈ កម្រិតអប្បរមានៃការបណ្តុះបណ្តាលដើម្បីអាចបញ្ចូលក្នុងក្របខណ្ឌប្រភេទក គឺសញ្ញាប័ត្រមធ្យមសិក្សាកម្រិត២ខណ្ឌប្រភេទក គឺសញ្ញាប័ត្រមធ្យមសិក្សាកម្រិត២ បូក៤ឆ្នាំនៃការសិក្សាដោយមានសញ្ញាប័ត្រ ។ លក្ខន្តិកៈ ដោយឡែកខ្លះអាចប្រសិនបើចាំបាច់តម្រូវកម្រិត អប្បបរមា នៃការបណ្តុះបណ្តាលស្មើឬលើសសញ្ញាប័ត្រមធ្យមសិក្សាកម្រិត២ បូក៦ឆ្នាំនៃការ សិក្សាដោយមានសញ្ញាប័ត្រ ។ ក្នុងករណីនេះត្រូវមានការផ្តល់បន្ថែមសន្ទស្សន៍ការងារបៀវត្ស ។ ក្របខណ្ឌប្រភេទក មានមុខងារក្នុងតំណែងដឹកនាំអធិការកិច្ចសិក្សា និងផ្តល់យោបល់កនិងមុខងារក្នុងរាល់តំណែងទទួលខុសត្រូវ ។
ខ. ក្របខណ្ឌប្រភេទខៈ កម្រិតអប្បរមានៃការបន្តុះបណ្តាលដើម្បីអាច បញ្ចូលក្នុងក្របខណ្ឌប្រភេទខគឺកសញ្ញាប័ត្រ មធ្យមសិក្សាកម្រិត២បូក២ឆ្នាំនៃការសិក្សា ដោយមានសញ្ញាប័ត្រហើយមានមុខងារក្នុងការរៀបចំការងារសម្រាប់អ្នកទទួលខុសត្រូវសម្រេចនិងការដាក់ឲ្យអនុវត្តន៍ ។
គ. ក្របខណ្ឌប្រភេទគៈ មានមុខងារក្នុងលេខាធិការដ្ឋាន និងមុខងារប្រតិបត្តិកដែលតម្រូវឲ្យមានចំណេះដឹង បច្ចេកទេសឬចំណេះធ្វើការងារ ។ កម្រិតអប្បបរមានៃការបណ្តុះបណ្តាល ដើម្បីអាចបញ្ចូលក្នុងក្របខណ្ឌប្រភេទគគឺសញ្ញាបត្រមធ្យមសិក្សាកម្រិត២ ។
ឃ.ក្របខណ្ឌប្រភេទឃៈ មានមុខងារក្នុងការប្រតិបត្តិហើយការបញ្ចូនក្របខណ្ឌ ប្រភេទនោះពុំតម្រូវឲ្យមានលក្ខខណ្ឌសញ្ញាប័ត្រឡើយ ។
៣. វិស័យទេសចរណ៍នៅ ព្រះរាជាណាចក្រកម្ពុជាចែកចេញជា៥ផ្នែកៈ
៤. គោលបំណងនៃច្បាប់ស្តីពីការប្រឆាំងការសំអាតប្រាក់ និងហិរញ្ញប្បទានភារវកម្មគឺៈដាក់នូវវិធានការដើម្បីប្រឆាំងការសំអាតប្រាក់និង ហិរញ្ញទានភេរវកម្មព្រមទាំងរៀបចំចាត់ចែងនិងត្រួតពិនិត្យការប្រតិបតត្តិទាំងនេះ ។