Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើក្នុងនាមយើងជាគ្រូបង្រៀន ម្នាក់ត្រូវធ្វើអ្វីខ្លះដើម្បីបង្ហាញយើងជាបុគ្គលដែលសាកលសមជាគ្រូបង្រៀន ?

២. មូលហេតុអ្វីខ្លះដែលគេចាត់ទុកទេសចរណ៍ជាឧស្សាហកម្មគ្មានផ្សែង ?

៣. តើតាមទស្សនៈរបស់អ្នកតើត្រូវធ្វើយ៉ាងណាដើម្បីឲ្យទេសចរណ៍មានភាពរីកចម្រើន ?

៤. ប្រសិនបើមានអំពើហិង្សាក្នុងគ្រួសារ កើតឡើងតើអ្នកត្រូវដោះស្រាយយ៉ាងដូចម្តេច ?

ចម្លើយ

១. ក្នុងនាមយើងជាគ្រូបង្រៀន ម្នាក់ដើម្បីបង្ហាញយើងជាបុគ្គលដែលសាកសមជាគ្រូបង្រៀនត្រូវធ្វើដូចជាៈ

  • ត្រូវតែរៀបចំអត្តចរិករបស់ខ្លួនឲ្យបានល្អ ទាំងនៅសាលានិងក្នុងសង្គម
  • ត្រូវមានសម្ភារៈក្នុងការជំនួយបង្រៀនសិស្ស
  • ត្រូវតែមកបង្រៀនឲ្យទៀងទាត់ និងទាន់ពេលវេលាល
  • ត្រូវតែមកបង្រៀនឲ្យទៀងទាត់និងទាន់ពេលវេលា
  • ត្រូវខិតខំបំពេញកាតព្វកិច្ច របស់ខ្លួនជាគ្រូបង្រៀន និងក្នុងនាមជាបុគ្កលិករដ្ឋម្នាក់
  • ត្រូវតែបង្ហាញសង្គមយើងជាបុគ្គលគំរូ ដែលសង្គមចាំបាច់ត្រូវតែយកមកប្រើប្រាស់
  • បំបាត់ចោលរាល់អ្វីដែលជាចរិកធម្មជាតិរបស់ខ្លួន
  • ខិតខំធ្វើយ៉ាងណាអប់រំកូនចៅ សមាជិកគ្រួសារនិងអ្នករួមក្នុងសហគមន៍ ឲ្យធ្វើអ្វីដែលមានប្រយោជន៍សម្រាប់ខ្លួនឯងនិងសង្គមជាតិ
  • ប្រាស់ចាកពីអំពើអបាយមុខគ្រប់ប្រភេទ ។

២. បានជាគេចាត់ទុកទេសចរណ៍ជាឧស្សាហកម្មគ្មានផ្សែងព្រោះវិស័យនេះបាននាំយកប្រាក់ចំណូលចូលជាតិដោយគ្រាន់តែលក់សេវាកម្មហើយវាបានជួយឲ្យតំបន់ទេសចរណ៍ នោះកាន់តែរីកចម្រើន ។ លើសពីនេះទៅទៀតទេសចរណ៍បានជួយឲ្យសង្គមជាតិមានផាសុខភាពនិងប្រកបដោយភាពស្រស់បំព្រង ។

៣. ដើម្បីឲ្យទេសចរណ៍រីកចម្រើនត្រូវធ្វើដូចជាៈ

  • ត្រូវសិក្សាពីផែនការយុទ្ធសាស្រ្តដែលបានប្រើប្រាស់កន្លងកមកហើយ យើងត្រូវតែរកមើលថាមានចំនុចខ្វះខាតឬត្រូវផ្លាស់ប្តូរគោលការណ៍ដែលមានកន្លងមក
  • ត្រូវសិក្សាពីគុណសម្បត្តិនិងគុណវិបត្តិផ្សេងៗមុននឹងសម្រេចថាជ្រើសកន្លែងណាមួយជាតំបន់ទេសចរណ៍
  • ត្រូវតែពិនិត្យតាមដានរាល់ការបម្រើសេវាកម្មជូនអតិថិជន
  • រាល់តម្លៃនៃការលក់សម្ភារៈផ្សេងៗតម្លៃត្រូវដូចគ្នាទាំងអ្នកក្នុងសហគមន៍និងអ្នកលទេសចរណ៍
  • ត្រូវប្រាកដថាសេវាកម្មសមនឹង តម្លៃ
  • ត្រូវជ្រើសរើសបុគ្គលិកកដែលមានជំនាញច្បាស់លាស់
  • ត្រូវបង្ហាត់បង្រៀនជំនាញ បន្ថែមដល់បុគ្គលិក
  • ត្រូវបង្កើតគណៈកម្មាធិការមួយ ចាំត្រួតពិនិត្យដល់គ្រប់ហ៊ុនផ្សេងៗដែលបម្រើសេវាកម្ម ទេសចរណ៍... ។

៤. ប្រសិនបើមានអំពើហិង្សាក្នុងគ្រួសារ កើតឡើងអ្នកត្រូវដោះស្រាយដូចជាៈ

  • ត្រូវជួបពិភាក្សាជាមួយភាគីទាំងសងខាងម្តងម្នាក់ដើម្បីរកវិធីជួយសម្របសម្រួលពួកគាត់
  • ត្រូវហៅពួកគាត់ទាំងសងខាងមកសម្រុះសំរួល
  • ត្រូវរកនរណាម្នាក់ដែលមានឥទ្ធិពលចំពោះពួកគាត់ជួយដោះស្រាយ
  • ត្រូវពន្យល់ណែនាំពួកគាត់អំពី ផលប៉ះពាល់អំពើហិង្សាក្នុងគ្រួសារ
  • ត្រូវបង្ហាញពីភស្តុតាងនានាដែលជាគុណវិបត្តិនៃអំពើហិង្សាក្នុងគ្រួសារ
  • ប្រសិនបើករណីធ្ងន់ធ្ងរត្រូវ រាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login