Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ      

១. តើក្រុមប្រឹក្សាឃុំសង្កាត់មានតួនាទីភារកិច្ចអ្វីខ្លះ ?

២. តើត្រូវធ្វើអ្វីខ្លះដើម្បីការពារមរតកជាតិ វប្បធម៌ដ៏មានរបស់ខ្មែរយើង  ?

៣. តើគ្រូបង្រៀននៅថ្នាក់វិទ្យាល័យ ស្ថិតនៅឋានន្តរសក្តិកម្រិតណាដែរ ?

៤. តើសង្គមមួយរីកចម្រើនត្រូវពឹងផ្អែកលើកត្តាអ្វីខ្លះ ?

ចម្លើយ

១. ការក្រុមប្រឹក្សាឃុំសង្កាត់មានតួនាទីភារកិច្ចដូចជាៈ

  • មុខងារផ្ទាល់ៈ ជាអ្នកតំណាង ឲ្យប្រជាជននៅមូលដ្ឋាន
  • ជំរុញយ៉ាងសកម្មនូវកិច្ច អភិវឌ្ឍន៍ឃុំ សង្កាត់ និងសុខមាលភាព
  • ប្រើប្រាស់ឲ្យបានត្រឹមត្រូវនូវធនធានទាំងអស់ដើម្បីបម្រើឲ្យសេចក្តីត្រូវ ការរបស់ឃុំសង្កាត់និងប្រជាជន
  • មានភារកិច្ចបម្រើឲ្យកិច្ចការនៅមូលដ្ឋានដូចជា៖

+ គ្រប់គ្រងសេវាសាធារណៈដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាជននៅក្នុងមូលដ្ឋានឲ្យបានត្រឹមត្រូវ

 + លើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាជនមូលដ្ឋាន

+ ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច និងសំរបសម្រួលកិច្ចសហប្រតិបត្តិការល្អជាមួយអង្គការសង្គមស៊ីវិលផ្សេងៗ

+ ការពារថែរក្សាបរិស្ថាន និងធនធានធម្មជាតិ

+ ជួយដោះស្រាយរាល់បាតុភូតនានា ដែលជាទំនាស់កើតមានឡើងក្នុងចំណោមប្រជាជន

+ រក្សាសន្តិសុខពសណ្តាប់ធ្នាប់ដែលត្រូវធ្វើឡើងតាមរូបភាពអលហិង្សា

  • មុខងារជាភ្នាក់ងាររដ្ឋ ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវអនុវត្តតាមច្បាប់លិខិតបទដ្ឋាននានា
  • ក្នុងមុខងារជាភ្នាក់ងាររដ្ឋក្រុមប្រឹក្សាឃុំ សង្កាត់អាចទទួលប្រតិភូកម្ម អំណាចពីក្រសួងស្ថាប័ននានាដើម្បីអនុវត្តន៍ការងារ ក្នុងនាមជារដ្ឋ ។ ម្យ៉ាងទៀតក្នុងមុខងារជាភ្នាក់ងាររដ្ឋ ក្រុមប្រឹក្សាឃុំសង្កាត់មិនអាចផ្ទេរប្រតិភូកម្មអំណាចទៅឲ្យ មេឃុំចៅសង្កាត់បានឡើយ ។
  • ក្រុមប្រឹក្សាឃុំ សង្កាត់មានអំណាចសម្រេចលើបញ្ហាដូចខាងក្រោម ៖

+ អនុម័តលើគំរោងថវិកា ឃុំ សង្កាត់

          + អនុម័តលើគំរោងផែនការថវិកា ឃុំ សង្កាត់

          + កំណត់តម្លៃសារពើពន្ធមូលដ្ឋាន មិនមែនសារពើពន្ធមូលដ្ឋាន និងកំរៃសេវាផ្សេងៗ

          + កិច្ចការផ្សេងៗទៀត ដែលកំណត់ដោយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។

២. ដើម្បីការពារមរតកជាតិវប្បធម៌ដ៏មានរបស់ខ្មែរយើងត្រូវធ្វើដូចជា៖

  • បំពាក់ស្មារតីស្នេហាជាតិ
  • ភ្ញាក់រលឹកចូលរួមិសកម្មភាពផ្សេងៗដើម្បីការពារថែរក្សាកេរមរតកវប្បធម៌ឲ្យបានគង់វង្សោ
  • មិនប្រព្រឹត្តអ្វីខុសពីប្រពៃណីទំនៀមទម្លាប់ខ្មែរ
  • កំណត់បានច្បាស់ពីភាពខុសរវាងវប្បធម៌ ខ្លួន​ឯងនិងវប្បធម៌បរទេស
  • មុននឹងធ្វើអ្វីត្រូវគិតពីតម្លៃវប្បធម៌របស់ខ្លួន
  • ធ្វើខ្លួនឲ្យក្លាយជាពលរដ្ឋល្អក្នុងសង្គម​... ។

៣. គ្រូបង្រៀននៅថ្នាក់វិទ្យាល័យស្ថិតនៅឋានន្តរសក្តិក្របខណ្ឌ ខ ។

៤. សង្គមជាតិមួយរីកចម្រើនអាស្រ័យលើកត្តាដូចជា៖           

  • អ្នកដឹកនាំល្អ
  • សាមគ្គីភាពផ្ទៃក្នុងប្រទេស
  • ការដឹកនាំប្រើយុទ្ធសាស្រ្តសមស្រប ស្ថានភាពប្រទេស
  • ពលរដ្ឋគ្រប់រូបមានចិត្តជាតិនិយម
  • ការគោរពច្បាប់របស់ពលរដ្ឋក្នុងសង្គម
  • ចេះប្រើប្រាស់ធនធានរបស់ ប្រទេសរួម ចំណែកក្នុងការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ... ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login