Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើបុគ្គលណាខ្លះ ដែលច្បាប់អាចទុកថាជាមន្ត្រីនគរបាលយុត្តិធម៌ឬអាចបំពេញមុខងារមន្ត្រីនគរបាលយុត្តិធម៌ ?

២. តើបណ្ឌិតសភាពនគរបាលកម្ពុជាមានភារកិច្ចដូចម្តេចខ្លះ ?

នៅ៣. តើក្រសួងមហាផ្ទៃមានរចនាសម្ព័ន្ធយ៉ាងដូចម្តេច ?

៤. ចូរបង្ហាញរចនាសម្ព័ន្ធលម្អិតរបស់ក្រសួងមហាផ្ទៃ ។

៥. តើអគ្គស្នងការដ្ឋាននគរបាលជាតិមានរចនាសម្ព័ន្ធចាត់តាំងនៅមូលដ្ឋានយ៉ាងដូចម្តេច ?

ចម្លើយ

១. បុគ្គលដែលច្បាប់នឹងចាត់ទុកជាមន្ត្រីនគរបាលយុត្តិធម៌ឬអាចបំពេញមុខងារជាមន្ត្រីនគរបាលយុត្តិធម៌រួមមាន ៖

  • ព្រះរាជអាជ្ញានិងចៅក្រមស៊ើបអង្កេត
  • ប្រធាននិងអនុប្រធានទាំងឡាយ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនិងសេដ្ឋកិច្ច
  • ប្រធាននិងអនុប្រធានទាំងឡាយ នៃនាយកដ្ឋានប្រឆាំងភេរវកម្ម
  • ស្នងការនិងស្នងការរងទាំងឡាយ នៃនគរបាលរាជធានីខែត្រ
  • ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌនិងសេដ្ឋកិច្ច
  • ប្រធានការិយាល័យប្រឆាំងភេរវកម្ម
  • ប្រធានការិយាល័យនគរបាលសន្តិសុខ
  • អធិការនិងអធិការរងនគរបាលនយោបាយស្រុក ទីរួមខែត្រនិងខណ្ឌ
  • ប្រធានប៉ុស្តីនគររដ្ឋបាល “ចំពោះរឿងព្រហ្មទណ្ឌ”
  • ប្រធានការការិយាល័យនគរបាយចរាចរណ៍និងប្រធានផ្នែកបទល្មើសចរាចរណ៍ “ចំពោះបទល្មើសចរាចរណ៍”
  • ប្រធាននិងមន្ត្រីទាំងឡាយនៃកងតម្រូតយោធា “ចំពោះបទល្មើសយោធា”
  • មន្ត្រីនគរបាលព្រំដែន
  • អធិការគយ “ចំពោះបទល្មើសគយ”
  • មន្ត្រីរុក្ខាប្រម៉ាញ់និងនេសាទ
  • មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ។

២. បណ្ឌិតសភាពនគរបាលកម្ពុជាមានភារកិច្ច ៖

  • ធ្វើការស្រាវជ្រាវវិទ្យាសាស្ត្រ ពាក់ព័ន្ធដល់កិច្ចការសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ
  • រៀបចំផែនការបណ្តុះបណ្តាលកងកម្លាំងនគរបាលជាតិកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់និងបណ្ឌិត
  • រៀបចំផែនការនិងកម្មវិធីវិក្រិតការ សុក្រឹតការដល់នាយកនគរបាល នាយកនគរបាលជាន់ខ្ពស់ នាយកនគរបាលថ្នាក់ឧត្តមសេនីយ៍ ឱ្យបានស៊ីជម្រៅលើមុខជំនាញឯកទេសនិងវិធិសាស្រ្តថ្មីៗ នៃកងកម្លាំងនគរបាលជាតិស្របតាមសភាពការសន្តិសុខ សណ្តាប់ធា្នប់សង្គម និងការអភិវឌ្ឍរបស់ប្រទេសជាតិ
  • រៀបចំគម្រោងការថវិកា សម្រាប់ការងារបណ្តុះបណ្តាលកងកម្លាំងនគរបាលជាតិនិងកិច្ចដំណើរការរបស់បណ្ឌិត្យសភានគរបាលកម្ពុជា
  • គ្រប់គ្រងចំណូលនិងបញ្ញាចំណាយ ស្របតាមនីតិវិធីហិរញ្ញវត្ថុនិងតាមគម្រោងផែនការថវិកាប្រចាំឆ្នាំ
  • សិក្សាស្រាវជ្រាវនិងទំនើបភាវូបនីយ៍កម្ម ខ្លឹមសារឯកសារបង្ហាត់បង្រៀន កម្មវិធីសិក្សា និងកម្មសិក្សាប្រតិបត្តិ
  • គ្រប់គ្រងមន្ត្រីនគរបាលក្រោមឱវាទនិងធ្វើការវាយតម្លៃមន្ត្រីក្រោមឱវាទ ដើម្បីស្នើសុំតែងតាំងមុខតំណែងផ្ទេរភារកិច្ច តំឡើងឋានន្តរសក្តិឬដាក់វិន័យជូនថ្នាក់ដឹកនាំក្រសួងពិនិត្យនិងសម្រេច
  • ធ្វើរបាយការណ៍តាមការកំណត់ជូនដល់ក្រសួងមហាផ្ទៃ
  • ទទួលអនុវត្តភារកិច្ចផ្សេងៗទៀតដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រគល់ឱ្យ ។

៣. ក្រសួងមហាផ្ទៃមានរចនាសម្ព័ន្ធដូចតទៅ ៖

  • អគ្គលេខាធិការដ្ឋាន
  • អគ្គស្នងការនគរបាលជាតិ
  • អគ្គនាយករដ្ឋានរដ្ឋបាល
  • អគ្គធិការដ្ឋាន
  • អគ្គនាយកដ្ឋានពន្ធនាគារ​
  • អគ្គនាយកដ្ឋានអន្តោប្រវេសន៍
  • អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
  • អគ្គនាយកដ្ឋានភស្តុតារនិងហិរញ្ញវត្ថុ
  • អគ្គនាយកក្នុងសវនកម្មផ្ទៃក្នុង
  • បណ្ឌិត្យសភានគរបាលកម្ពុជា
  • ក្រុមប្រឹក្សានីតិកម្ម ។

៤. រចនាសម្ព័ន្ធលម្អិតរបស់ក្រសួងមហាផ្ទៃ ៖

ក. អគ្គលេខាធិការដ្ឋាន

  • ខុទ្ឋកាល័យរដ្ឋមន្ត្រី
  • នាយកដ្ឋានកិច្ចការរដ្ឋបាល
  • នាយកដ្ឋានសរុបនិងស្ថិតិ
  • នាយកដ្ឋានទំនាក់ទំនងនិងអន្តរជាតិ
  • នាយកដ្ឋានព័ត៍មានវិទ្យា
  • លេខាធិការដ្ឋានកិច្ចការទីប្រឹក្សានិងជំនួយការ ។

ខ. អគ្គនាយកដ្ឋានរដ្ឋបាល

  • នាយកដ្ឋានរដ្ឋបាលសរុប
  • នាយករដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខែត្រ
  • នាយករដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
  • នាយកដ្ឋានកិច្ចការសមាគមនិងគណបក្សនយោបាយ
  • នាយកដ្ឋានបុគ្គលិក
  • នាយកដ្ឋានបណ្តុះបណ្តាល
  • នាយករដ្ឋានមុខងារនិងធនធាន ។

គ. អគ្គស្នងការនគរបាលជាតិ

  • នាយកដ្ឋានបុគ្គលិក
  • សេនាធិការដ្ឋាន
  • នាយកដ្ឋាននគរបាលរាជធានី ខែត្រ
  • នាយកដ្ឋានកណ្តាលនគរបាលព្រំដែន
  • នាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌
  • នាយកដ្ឋានកណ្តាលសន្តិសុខ
  • នាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ

ឃ. អគ្គធិការដ្ឋាន

  • នាយកដ្ឋានរដ្ឋបាលសរុប
  • នាយកដ្ឋានអធិការកិច្ច កិច្ចការរដ្ឋបាល
  • នាយកដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវកិច្ចការរដ្ឋបាល
  • នាយកដ្ឋានកិច្ចអធិការកិច្ច កិច្ចការនគរបាលថ្នាក់កណ្តាល
  • នាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលថ្នាក់ខេត្តរាជធានី
  • នាយកដ្ឋានទទួលពាក្យបណ្តឹងនិងអង្កេតស្រាវជ្រាវកិច្ចការនគរបាល។​

ង. អគ្គនាយកដ្ឋានពន្ធននាគារ

  • នាយកដ្ឋានរដ្ឋបាលសរុប
  • នាយកដ្ឋានប្រតិបត្តិ
  • នាយកដ្ឋានអប់រំ កែប្រែ និងស្តារនីតិសម្បទា
  • នាយកដ្ឋានបណ្តុះបណ្តាលវិជ្ជាជីវៈនិងមុខរបរ
  • នាយកដ្ឋានសន្តិសុខពន្ធនាគារ ។

ច. អគ្គនាយកដ្ឋានអន្តោប្រវេសន៍

  • នាយកដ្ឋានរដ្ឋបាលសរុប
  • នាយកដ្ឋានជនបរទេស មិនអន្តោប្រវេសន៍និងបច្ចេកវិទ្យា
  • នាយកដ្ឋានជនបរទេសអន្តោប្រវេសន៍
  • នាយកដ្ឋានជនបរទេសអន្តោប្រវេសន៍ ជាអ្នកវិនិយោគឯកជន
  • នាយកដ្ឋានច្រកទ្វារទី១
  • នាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី
  • នាយកដ្ឋានជនភៀសខ្លួន

ឆ. អគ្គានាយកដ្ឋានអត្តសញ្ញាណកម្ម

  • នាយកដ្ឋានរដ្ឋបាលសរុប
  • នាយកដ្ឋានអត្រានុកូលដ្ឋាន
  • នាយកដ្ឋានលិខិតឆ្លងដែន
  • នាយកដ្ឋានសញ្ជាតិ
  • នាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ
  • នាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៍មានវិទ្យា ។

ជ. អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ

  • នាយកដ្ឋានរដ្ឋបាលសរុប
  • នាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្នែកសន្តិសុខ
  • នាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្នែករដ្ឋបាលទូទៅ
  • នាយកដ្ឋានភស្តុតាងនិងសម្ភារបច្ចេកទេស
  • នាយកដ្ឋានសុខាភិបាល
  • នាយកដ្ឋានស្ថាបនានិងវិស្វកម្ម
  • នាយកដ្ឋានស្រាវជ្រាវឧបករណ៍សម្ភារ
  • ស្ថានីយ៍វិទ្យុនិងទូរទស្សន៍មហាផ្ទៃ ។

ឈ. អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

  • នាយកដ្ឋានរដ្ឋបាលសរុប
  • នាយកដ្ឋានសវនកម្មទី១
  • នាយកដ្ឋានសវនកម្មទី២
  • នាយករដ្ឋានសុចរិតភាពនិងអភិបាលកិច្ច

ញ. បណ្ឌិត្យសភាពនគរបាលកម្ពុជា

  • មន្ទីរចាត់ការ
  • វិទ្យាសា្ថនស្រាវជ្រាវវិទ្យាសាស្រ្តនគរបាល​
  • វិទ្យាសា្ថនបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាល
  • វិទ្យាសា្ថនគ្រប់គ្រងនិងបញ្ជាដឹកនាំ
  • វិទ្យាស្ថានព័ត៍មានវិទ្យានិងភាសាបរទេស
  • វិទ្យាសា្ថនក្រោយបរិញ្ញាបត្រ
  • មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ត្រីពន្ធនាគារ (គុក)
  • នាយកដ្ឋានបណ្តុះបណ្តាល
  • សាលាមធ្យមវិជ្ជាជីវៈនគរបាល
  • សាលាមធ្យមបច្ចេកទេស ។

ដ. ក្រុមប្រឹក្សានីតិកម្ម

  • នាយកដ្ឋានរដ្ឋបាលសរុប
  • ក្រុមស្រាវជ្រាវលិខិតបទដ្ឋាន គតិយុត្តនគរបាលជាតិ
  • ក្រុមស្រាវជ្រាវលិខិតបទដ្ឋាន គតិយុត្តរដ្ឋបាលស៊ីវិល
  • ក្រុមស្រាវជ្រាវលិខិតបទដ្ឋានគតិយុត្តក្រសួងស្ថាប័ននានា
  • ក្រុមស្រាវជ្រាវលិខិតបទដ្ឋានគតិយុត្តអន្តរជាតិ ។

៥. អគ្គស្នងការដ្ឋាននគរបាលជាតិមានរចនាសម្ព័ន្ធចាត់តាំងនៅមូលដ្ឋានមានដូចជា ៖

  • ស្នងការដ្ឋាននគរបាលរាជធានី ខែត្រ (២៥)
  • អធិការដ្ឋាននគរបាលស្រុក ក្រុង ខណ្ឌ
  • ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login