សំណួរ
១. តើសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបានមានអ្វីខ្លះ ?
២. តើភូមិ ឃុំមានសុវត្ថិភាពមានប៉ុន្មានចំណុច ? អ្វីខ្លះ ?
៣. តើរថយន្តប្រភេទណាដែលចាត់ទុកជារថយន្តមានសិទ្ធិអាទិភាព ?
៤. តើយុទ្ធសាស្រ្តចតុកោណរាជរដ្ឋាភិបាលដំណាក់កាលទី៣មានអ្វីខ្លះ ?
៥. តើគោលការណ៍កាកបាទក្រហមមានប៉ុន្មានចំណុច ? អ្វីខ្លះ ?
ចម្លើយ
១. សមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបានមាន ៖
- ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ (ផ្លូវ ថ្នល់)
- ប្រព័ន្ធទូរគមនាគមន៍
- គ្រឹះស្ថានសិក្សាគ្រប់កម្រិត
- ប្រព័ន្ធអប់រំកម្រិតឧត្តមសិក្សាក្រោយឧត្តម
- សាលារៀន
- មន្ទីរពេទ្យ មណ្ឌលសុខភាព
- វត្តអារាម
- ទីផ្សារ
- ប្រព័ន្ធធារាសាស្រ្ត ប្រឡាយទឹក
- ស្ពានអាកាសមួយចំនួន
- រចនាសម្ព័ន្ធនយោបាយ
- សណ្ឋាគារ ផ្ទះសំណាក់ ម៉ូតែល
- រមណីយដ្ឋានវប្បធម៌ ធម្មជាតិ
- ស្ថាបនាច្បាប់សម្រាប់អភិវឌ្ឍជាតិ
- ប្រព័ន្ធជំនឿ សាសនា ជាដើម ។
២. ភូមិ ឃុំមានសុវត្ថិភាពមាន៩ចំណុច រួមមាន ៖
- គ្មានសកម្មភាពលួច ឆក់ ប្លន់គ្រប់ប្រភេទ
- គ្មានការដាំដុះ ការផលិត ការចរាចរណ៍ ការជួញដូរ ការចែកចាយគ្រឿងញៀន និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់
- គ្មានអំពើអាណាចារ្យ ការជួញដូរស្រ្តី និងកុមារ
- គ្មានក្មេងទំនើង
- គ្មានការលេងល្បែងស៊ីសងគ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសព្រហ្មខណ្ឌគ្រប់ប្រភេទ
- គ្មានគ្រោះថ្នាក់ចរាចរណ៍
- គ្មានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ
- មានវិធានការទប់ស្កាត់ គ្រប់គ្រង និងឆ្លើយតបចំពោះគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព
- គ្មានការត្រួតពិនិត្យខុសច្បាប់ ។
៣. រថយន្តដែលមានសិទ្ធិអាទិភាព ជារថយន្តតកំពុងបំពេញភារកិច្ចមាន៣រួមមាន ៖
- រថយន្តអគ្គិភ័យ
- រថយន្តសង្រ្គោះរបស់មន្ទីរពេទ្យ
- រថយន្តនគរបាល យោធា កងរាជអាវុធហត្ថ នាំក្បួនគណៈប្រតិភូ នាំក្បួនថ្នាក់ដឹកនាំជាន់ខ្ពស់ ឬរថយន្តដែលមាននគរបាលចរាចរណ៍ផ្លូវគោកនាំមុខ ។
៤. យុទ្ធសាស្រ្តចតុកោណរាជរដ្ឋាភិបាលដំណាក់កាលទី៣រួមមាន ៖
- ដើម្បីកំណើនការងារ
- សមធម៌
- ប្រសិទ្ធភាព ។
៥. គោលការណ៍កាកបាទក្រហមមាន៧ចំណុចរួមមាន៧គឺ ៖
- ភាពមនុស្សធម៌
- ភាពមិនលម្អៀង
- អព្យាក្រឹតភាព
- ឯករាជ្យ
- សេវាកម្មស្មគ្រចិត្ត
- ឯកភាព
- សកលភាព ។