សំណួរ
១. តើស្ពានអាកាសប្រទេសកម្ពុជាមានប៉ុន្មាន ? អ្វីខ្លះ ?
២. តើផ្លូវជាតិប្រទេសកម្ពុជាមានប៉ុន្មាន ? ចូររៀបរាប់ ។
៣. តើកុមារមានសិទ្ធិប៉ុន្មានយ៉ាង ? អ្វីខ្លះ ?
៤. ដូចម្តេចដែលហៅថាច្បាប់ ?
៥. តើលក្ខណៈពិសេសរបស់លទ្ធិប្រជាធិបតេយ្យមានអ្វីខ្លះ ?
ចម្លើយ
១. ស្ពានអាកាសប្រទេសកម្ពុជាមាន៤រួមមាន ៖
- ស្ពានអាកាសក្បាលថ្នល់
- ស្ពានអាកាស៧មករា (ពេទ្យលោកសង្ឃ)
- ស្ពានអាកាសស្ទឹងមានជ័យ
- ស្ពានអាកាស៥មករា(ស្តុបតិចណូ) ។
២. ផ្លូវជាតិប្រទេសកម្ពុជាមាន១០គឺ ៖
- ផ្លូវជាតិលេខ១ ពីភ្នំពេញទៅព្រំប្រទល់ប្រទេសវៀតណាម កាត់តាមអ្នកលឿងនិងស្វាយរៀងប្រវែង ១៦គ.ម
- ផ្លូវជាតិលេខ២ ពីភ្នំពេញទៅព្រំប្រទល់ប្រទេសវៀតណាមកាត់តាមតាខ្មៅនិងតាកែវ ប្រវែង១៣៧គ.ម
- ផ្លូវជាតិលេខ៣ ពីភ្នំពេញទៅខែត្រព្រះសីហនុ កាត់តាមកំពតនិងស្រុកព្រៃនប់ ប្រវែង២៦០គ.ម
- ផ្លូវជាតិលេខ៤ ពីភ្នំពេញទៅខែត្រព្រះសីហនុកាត់តាមខែត្រកំពង់់ស្តឺ ប្រវែង២២៦គ.ម
- ផ្លូវជាតិលេខ៥ ពីភ្នំពេញទៅប៉ោយប៉ែត (អូរជ្រៅព្រំដែនប្រទេសថៃ) កាត់ខែត្រកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និងបន្ទាយមានជ័យ ប្រវែ៤០៨គ.ម
- ផ្លូវជាតិលេខ៦ ពីភ្នំពេញទៅសិរីសោភ័ណកាត់តាមខែត្រកំពង់ធំនិងសៀមរាបប្រវែង៣៨៦គ.ម
- ផ្លូវជាតិលេខ៧ ពីស្គន់ទៅស្នួលកាត់តាមកំពង់ចាម ប្រវែង១៨០គ.ម
- ផ្លូវជាតិលេខ១៣ ពីស្នួល ព្រំប្រទល់ប្រទេសឡាវ កាត់ខែត្រក្រចេះនិងស្ទឹងត្រែង ប្រវែង២៩២គ.ម
- ផ្លូវជាតិលេខ១៥ ពីអ្នកលឿងទៅជប់ កាត់ខែត្រព្រៃវែងប្រវែង៩០គ.ម
- ផ្លូវជាតិលេខ១៩ ពីអូរពងមាន់ (ស្ទឹងត្រែង) ទៅបរកែវកាត់ឡាបានសៀក (ខែត្ររតនគិរី) ប្រវែង២០៣គ.ម ។
៣. កុមារមានសិទ្ធិ៤យ៉ាងរួមមាន ៖
- សិទ្ធិរស់រានមានជីវិត
- សិទ្ធិក្នុងការអភិវឌ្ឍ
- សិទ្ធិទទួលបានការការពារ
- សិទ្ធិក្នុងការចូលរួម ។
៤. ច្បាប់ គឺជារបៀបរបស់សណ្តាប់ធ្នាប់សង្គម ក្បួនដែលសម្រាប់ឱ្យមនុស្សធ្វើនិងប្រតិបត្តិតាម និងដើម្បីសុខស្រួលនៃសង្គមជាតិនីមួយៗក្នុងការរស់នៅ ។ ច្បាប់មានលក្ខណៈជាសកលជាប្រយោជន៍ទូទៅចំពោះមនុស្សទាំងអស់ ដោយមិនសំដៅអ្នកណាជាអ្នកណាឡើយ ។
៥. លក្ខណៈពិសេសរបស់លទ្ធិប្រជាធិបតេយ្យរួមមាន ៖
- ប្រជាពលរដ្ឋមានសិទ្ធិនិងសេរីភាពពេញលេញ
- មានសេរីភាពខាងសារព័ត៍មាន
- មានគណៈនយោបាយច្រើន
- ពហុនិយមនិងមានការអធ្យាស្រ័យ
- មានការបោះឆ្នោតលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌
- ផ្ទេរអំណាចដោយសន្តិវិធី អហិង្សាជាដើម ។