Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើមានកត្តាណាផ្សេងទៀត ដែលបណ្តាលឱ្យមានកំហុសផ្នែកអក្ខរាវិរុទ្ធ ?

២. ដូចម្តេចដែលហៅថាសករាជ ? ពុទ្ធសករាជ ? គ្រឹស្តសករាជ ? ចុល្លសករាជ ? មហាសករាជ ?

៣. តើវិទ្យសាស្ត្រធ្វើឱ្យមនុស្សមានសីលធម៌ទាំងអស់ឬទេ ។ ចូរពិភាក្សា ។

៤. តើអ្វីទៅហៅថាសិល្បារម្មណ៍?

៥. តើរឿងទុំទាវបានឆ្លុះបញ្ចាំងឱ្យយើងស្គាល់ ផ្នែកសេដ្ឋកិច្ច សង្គមកិច្ចនិងនយោបាយនៅក្នុងសង្គមសម័យលង្វែកយ៉ាងដូចម្តេច ?

ចម្លើយ​

១. កត្តាមួយចំនួនទៀត ដែលបណ្តាលឱ្យមានកំហុសផ្នែកអក្ខរាវិរុទ្ធដូចជា ៖

ក. ការធ្វេសប្រហែស ភាសាវិទូឬអ្នកប្រាជ្ញខាងអក្សរសាស្រ្តណាក៏ដោយឱ្យតែធ្វេសប្រហែសនៅក្នុងការសរសេរនោះ គេពិតជាមានកំហុសឆ្គង ផ្នែកអក្ខរាវិរុទ្ធជាក់ជាមិនខានឬបើមិនច្រើនក៏តិចដែរ ។

ខ. ការវាយអត្ថបទ ឬកុំព្យូទ័រ

ការប្រគល់អត្ថបទទៅឱ្យលេខាជាអ្នកវាយកុំព្យូទ័រ និងជាអ្នកគ្មានជំនាញផ្នែកអក្ខរាវិរុទ្ធ នោះអាចបណ្តាលឱ្យមានកំហុសអក្ខរាវិរុទ្ធ ។

គ. កង្វះខាតការត្រួតពិនិត្យ មានអត្ថបទចម្រៀងកាយវិការ ទស្សនាវដ្តី សារព័ត៍មាន។ មានកំហុសអក្ខរាវិរុទ្ធជាច្រើនដោយមិនមានអ្នកជំនាញខាងផ្នែកភាសាវិទ្យា ។

ឃ. ការបំភ័ន្តពឹមជ្ឈដ្ឋានជុំវិញ អ្នកអាន អ្នកទស្សនាតែងតែចង់ចាំពាក្យដែលគេផ្សាយនៅក្នុង អត្ថបទសារព័ត៍មាន ទស្សាវដ្តី សៀវភៅផ្សេងៗ លើកញ្ចកើទូរទស្សន៍ ផ្ទាំងផ្សាយពាណិជ្ជកម្មជាដើម ។ បើសរសេរខុសអក្ខរាវិរុទ្ធនោះវានឹងនាំឱ្យអ្នកទាំងនោះខុសតាមដែរ ។

ង. ការធ្វើកំណែប្រែខុស​

ឧទាហរណ៍ដូចជាពាក្យឃាតករ >ឃាតកៈពាក្យមោទកភាព​>មោទនភាព ។

២. សករាជ មានន័យថាការរាប់ខែឆ្នាំឬយកត្រឹមតែឆ្នាំរៀងមក ដែលបុគ្គលអស្ចារ្យ ឬហេតុអស្ចារ្យណាមួយជាកេណ្ឌ ។

  • ពុទ្ធសករាជ ជាសករាជដែលរាប់ចំនួនថ្ងៃខែ ឆ្នាំពីថ្ងៃពុធ ១រោច ខែវិសាខ ក្រោយថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ព្រះនាមសមណគោតម ព្រះបរិនិព្វានទៅបានមួយថ្ងៃរៀងមក ។
  • គ្រឹស្តសករាជ ជាសករាជ កើតឡើងក្រោយពុទ្ធសករាជចំនួន៥៤៣ឆ្នាំដោយសាស្តាម្នាក់ឈ្មោះយេស៊ូឬយេស៊ូគ្រឹស្ត ជាអ្នកបង្កើតសាសនាគ្រឹស្ត ។
  • មហាសករាជ ជាសករាជកើតឡើង ក្នុងរាជព្រះបាទសកៈឬសាលីវាហនៈនៅក្នុងប្រទេសឥណ្ឌាក្នុងព.ស ៦២១ដោយប្រារព្ធយកជ័យជំនះយ៉ាងសម្បើម របស់ក្សត្រីអង្គនោះជាកេណ្ឌ ។
  • ចុល្លសករាជ ជាសករាជរបស់ស្តេចភូមាទ្រង់ព្រះនាមសង្ឃរាជឬហៅថាបុព្វសោហេន៍ជាក្សត្រីទី១៩ ក្នុងវង្សសម្ពុទ្ធរិទ្ធិទ្រង់តាំងទើងក្នុងឆ្នាំកុរហើយ រាប់ឆ្នាំជាឯកស័កក្នុងព.ស១១៨២ ដោយយកសុរិយគតិគឺពេលប្រជួបខ្លួននៃព្រះអាទិត្យ ដែលគោចរចេញពីមេសរាសីហើយត្រឡប់ចូលមេសរាសីហើយត្រឡប់ចូលមេសរាសីវិញជាកេណ្ឌ ។

៣. ដើម្បីដឹងថាវិទ្យាសាស្រ្ត ធ្វើឱ្យមនុស្សមានសីលធម៌ឬគ្មានសីលធម៌ យើងត្រូវយល់ន័យវិទ្យាសាស្រ្តនិងសីលធម៌ជាមុនសិន ។

ក. វិទ្យាសាស្រ្ត គឺជាចំណេះដឹងដែលកើតពីការសិក្សាស្រាវជ្រាវ ។

ខ. សីលធម៌ សម្គាល់ទៅលើទ្រឹស្តីពាក្យទូន្មានទាំងឡាយ ដែលដឹកនាំទៅរកផ្លូវល្អនឹងចៀសវាងផ្លូវអាក្រក់ពិសេសសីលធម៌សម្គាល់ទ្រឹស្តីអប់រំទាក់ទងទៅនិងផ្លូវចិត្ត ។ វិទ្យាសាស្រ្តធ្វើឱ្យមនុស្សមានសីលធម៌ ៖

  • វិទ្យាសាស្រ្តនាំឱ្យមនុស្សស្រឡាញ់សច្ចភាព
  • វិទ្យាសាស្រ្តនាំឱ្យមនុស្សស្រឡាញ់ការពិត ភាពសច្ចៈទូទៅ
  • វិទ្យាសាស្រ្តនាំឱ្យមនុស្សបណ្តុះមិនឱ្យលុះតាម ដំបូន្មាន អ្នកទៃបានដោយងាយ
  • វិទ្យាសាស្រ្តនាំឱ្យមនុស្សបណ្តុះគំនិត ពិចារណា មិនឱ្យជឿផ្តេសផ្តាស
  • វិទ្យាសាស្រ្តនាំឱ្យមនុស្សជឿលើអំពើល្អរបស់ខ្លួន ព្រោះវិទ្យាសាស្រ្តគ្មាន មាតុភូមិទេហើយដឹកនាំមនុស្ស ឱ្យទៅរកសេចក្តីសុខជាតាមផ្លូវកាយល្អរបស់មនុស្សឱ្យមនុស្ស​ ឱ្យទៅរកសេចក្ដីសុខជាតាមផ្លូវកាយ ចិត្ត និងសម្ហារ
  • វិទ្យាសាស្រ្តធ្វើឱ្យមនុស្សមានមហិច្ចតា ៖
  • វិទ្យាសាស្រ្តជាមធ្យោបាយបម្រើឱ្យអ្នកមាន
  • វិទ្យាសាស្រ្តជាមធ្យោបាយសង្កត់សង្កិនអ្នកទន់ ខ្សោយ
  • វិទ្យាសាស្រ្តចង្កើតគ្រឿងអាវុធប្រល័យលោក
  • វិទ្យាសាស្រ្តធ្វើអោយមនុស្សខ្ជិល​ ច្រអូស គ្មានកាងារធ្វើ
  • វិទ្យាសាស្រ្តបំផ្លាញជីវិតមនុស្សនិងសត្វព្រៃ

ដូច្នេះដើម្បីឱ្យវិទ្យាសាស្រ្តបម្រើមនុស្សជាតិវិទ្យាសាស្រ្តគប្បីមានទស្សនវិជ្ជាមានសីលធម៌បើ

បើវិទ្យាសាស្រ្តខ្វះ សីលធម៌គីជាមហន្តរាយ។

៤. សិល្បារម្មណ៍>សិល្បៈ+អារម្មណ៌​ ៖

  • សំដៅទៅលើអ្វីដែលមានសោភណស្រស់ស្អាតរស់វើកមានភាពទាក់ទាញ ។
  • អារម្មណ៍ សំដៅទៅលើការប្រើក្រសែចិត្ត ឱ្យនឹកគិតដល់អ្វីមួយដែលចក្ខុពុំបានឃើញដោយផ្ទាល់ ។ ដូចនេះសិល្ប៍វិទ្យា សិល្បារម្មណ៍គឺជាការប្រើក្រសែចិត្តនឹកគិតទៅដល់រឿងអ្វីមួយ ដែលមានលក្ខណៈសិល្បៈ ។ ក្នុងន័យនេះសិល្ប៍វិទ្យា សិល្បារម្មណ៍ គឺកើតចេញពីការប៉ះទង្គិចរវាងប្រធានវិស័យជាមួយនឹងវត្ថុវិស័យហើយបង្កើតជាលក្ខណៈសិល្បៈ ដែលក្នុងនោះ មានដូចជាភាពសប្បាយរីករាយ សេចក្តីសោក ភាពរំភើប ការឈឺចាប់ កម្សត់ ព្រាត់ប្រាស់ ហៀរទឹកមាត់ជាដើម ។

៥. ក្រោយពីបានសិក្សារឿងទុំទាវដែលជាស្នាដៃរបស់ព្រះភិក្ខុបទុមត្ថេរ ងួន សោម ផ្ទៃរឿងទាំងមូលបានឆ្លុះបញ្ចាំងនូវផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងនយោបាយ របស់សង្គមខ្មែរនៅសម័យលង្វែក ដូចតទៅ ៖

ក. សេដ្ឋកិច្ច

  • កសិកម្ម ៖ ព្រៃឈើ ត្រី សត្វ ស្រូវ ពោត ល្ង សណ្តែក សំបូរបែប ។
  • ពាណិជ្ជកម្ម ៖ មិនទាន់រីកចម្រើនគ្រាន់តែមានការលក់ដូរបន្តិចបន្តួចរបស់អ្នកស្រុកភូមិ ។
  • ឧស្សាហកម្ម ៖ មិនទាន់មានការរីកចម្រើនមានតែសិប្បកម្មប៉ុណ្ណោះ ។
  • សិប្បកម្ម ៖ មានការរីកចម្រើនតែបន្តិចបន្តួចគឺតោក ល្អីកញ្ជើត្រឡោកជាដើម ។

ខ. សង្គមកិច្ច

  • ការអប់រំ ៖ មាននៅតាមវត្តអារាមព្រះសង្ឃជាអ្នកោ បង្ហាត់បង្រៀន ។
  • សន្តិសុខ ៖ សន្តិសុខសាធារណៈ គឹមានតែសន្តិសុខបុគ្គលសន្តិសុខមិនទាន់ ធានារ៉ាប់រងបាននៅឡើយទេ ។
  • សុខាភិបាល ៖ គេប្រើថ្នាំបុរាណនិងពឹងលើកកម្លាំងអរូបីគឺជឿលើអ្នកតា អារក្ស ជាដើម ។
  • ការងារ ៖ មិនទាន់មានការចោទទេ គេលើកតម្លើងដល់អ្នកដែលមានទេពកោសល្យដូចជាទុំ ពេជ្រ ជាដើម ។
  • គ. នយោបាយ
  • ក្នុងប្រទេស ៖ មានរបបរាជាធិបតេយ្យមានមន្ត្រី តុលាការស្តេចត្រាញ់និងសេដ្ឋី ។
  • ក្រៅប្រទេស ៖ ដោយអ្នកនិពន្ធមិនបានដាក់ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login