Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ដូចម្តេចដែលហៅថាកំណាព្យ ? កម្រងកែវ ?

២. គេតែងពោលថា “លោកគ្រូ អ្នកគ្រូ ជាវិស្វករព្រលឹង” ។ ចូរបកស្រាយ ។

៣. តើផ្នត់កម្លាយមានប៉ុន្មាន ? អ្វីខ្លះ ?

៤. ចូរសរសេរគោរមងារ សម្តេច ហ៊ុនសែន ជាស៊ីម សខេង ហេងសំរិន គង់សំអុល សាយឈុំ ។

៥. ដូចម្តេចដែលហៅថាសព្វនាម ? តើសព្វនាមមានប៉ុន្មាន ? អ្វីខ្លះ ?

ចម្លើយ

១. កំណាព្យ គឺជាសិល្ប៍អត្ថបទ ប្រកបដោយចំណាប់ចួន ផ្ទួន រណ្តំ ល្គងល្គាយណែងណង មានសមត្ថភាព និងលទ្ធភាពគ្រប់គ្រង ពេញលេញ ក្នុងការឆាបឆក់ដួងចិត្តខាបអន្ទង ព្រលឹង អង្រួនបេះដូងអ្នកអាន អ្នកស្តាប់ឱ្យកក្រើក ។ កម្រងកែវ គឺជាអត្ថបទពាក្យរាយធម្មតាដែលមានចំណាប់ចួន ផ្ទួន ល្គងល្គាយណែណង ។ ចំណាប់ចួនរបស់ពាក្យកម្រងកែវ មិនមានក្បួនខ្នាតត្រឹមត្រូវ ជាក់លាក់ ដូចកំណាព្យឡើយ ។

២. ពន្យល់ថា “លោកគ្រូអ្នកគ្រូជាវិស្វករព្រលឹង” ៖

ដើម្បីជាត្រីវិស័យ ក្នុងការចង្អុលបង្ហាញ នូវឃ្លាលើនេះគប្បីយើងយល់ន័យនៃពាក្យ ៖

  • វិស្វករ មានន័យជាអ្នកសាងសង់ ។
  • ព្រលឹង មានន័យថាជាវិញ្ញាណដែលស្ថិតនៅក្នុងខ្លួនមនុស្ស ។ មនុស្សគ្មានព្រលឹងប្រាកដជាក់ជាស្លាប់មិនខាន ។ គ្រូបង្រៀន ត្រូវបានគេ ចាត់ទុកថាជាវិស្វករព្រលឹងមានន័យថាគ្រូបង្រៀនខុសពីមន្រ្តីរាជការឯទៀតៗ វិស្វករព្រលឹងរបស់គ្រូគឺ សំដៅលើតួនាទីរបស់គ្រូ ក្នុងការកសាងមនុស្សឱ្យក្លាយទៅជា អ្នកមានព្រលឹងពោលគឺមនុស្សដែលមានចំណេះដឹង ជ្រៅជ្រះ ប្រកបដោយ មនសិការ សីលធម៌និងគុណធម៌ ។ ឯវិស្វករសំណង់មានតួនាទីជាអ្នកសាងសង់ នូវអាគារស្ពានសាលារៀន ផ្លូវថ្នល់ជាដើម ការសាងសង់អាគារស្ពានធំៗវាមានភាពងាយស្រួល ជាងការកសាងបណ្តុះបណ្តាលធនមនុស្ស ពីព្រោះរាល់វត្ថុដែលយកប្រើប្រាស់សុទ្ធតែជាវត្ថដែលគ្មានវិញ្ញាណ ។ ផ្ទុយទៅវិញចំពោះគ្រូបង្រៀនពិតមានការលំបាកណាស់ នៅក្នុងការបណ្តុះបណ្តាលមនុស្សឱ្យមានធនធាន ។ មនុស្សមានធនធាន ៦យ៉ាងគឺ ៖
  • ចំណេះដឹង
  • សីលធម៌
  • ជំនាញ
  • បញ្ញា
  • បំណិនប្រសព្វ
  • កាយសម្បទាមាំមួន
  • ម៉្យាងទៀតគ្រូបង្រៀន ប្រសិនបើអប់រំមនុស្សខុសគឺខុសមួយជីវិត នេះជាគ្រោះថ្នាក់ដ៏ធំបំផុតសម្រាប់អាជីព ជាគ្រូបង្រៀន ។ ដូច្នេះគ្រូបង្រៀនត្រូវតែមានបម្រុងប្រយ័ត្នខ្ពស់ក្នុងការអប់រំមនុស្សទើបសក្តិសមទៅនឹងពាក្យថា “គ្រូបង្រៀនជាវិស្វករព្រលឹង” ។

៣. ផ្នត់កម្លាយមានពីរគឺ ៖

ក. ផ្នត់ដើម

  • ទម្រង់ [-ព]
  • ទម្រង់ [-ពស]
  • ទម្រង់ [-ពសព]
  • ទម្រង់ [-ពពស] ។

ខ. ផ្នត់ជែក

  • ទម្រង់[-ព-]
  • ទម្រង់[-សព-]
  • ទម្រង់[-ស/ព-]
  • ទម្រង់[-សព/ព-] ។

៤. សរសេរគោរមងារ ៖

  • សម្តេច ហ៊ុន សែន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន
  • សម្តេច ហេងសំរិន សម្តេចអគ្គមហាពញាចក្រី ហេងសំរិន
  • សម្តេចជាស៊ីម សម្តេចអគ្គធម្មកពោធិសាល ជាស៊ីម
  • សម្តេចសខេង សម្តេចក្រឡាហោមក សខេង
  • សម្តេច គង់សំអុល សម្តេចចៅហ៊្វាវ៉ាងអធិបតីស្រីង្ហា គង់សំអុល
  • សម្តេច សាយ ឈុំ សម្តេចវិបុលភក្តី សាយឈុំ ។

៥. សព្វនាម គឺជាពាក្យសម្រាប់ជំនួសនាម ឬកន្សោមនាម ដើម្បីចៀសវាងការប្រើពាក្យដដែលៗ ។ នៅក្នុងល្បះសព្វនាមបំពេញមុខងារដូចនាមឬកន្សោមនាមដែរ គឺវាអាចជាប្រធានឬកម្មរងនៃកិរិយា ។ សព្វនាម មាន៥រួមមាន ៖

  • សព្វនាមបុរិសៈ
  • សព្វនាមចង្អុល
  • សព្វនាមសំណួរ
  • សព្វនាមឈ្នាប់
  • សព្វនាមមិនច្បាស់
  • សព្វនាមឆ្លុះ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login