Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើល្បះមានប៉ុន្មានបែប ? ចូររៀបរាប់ ។

២. ដូចម្តេចដែលហៅថាឈ្នាប់ ? តើឈ្នាប់មានអ្វីខ្លះ ?

៣. ដូចម្តេចដែលហៅថាសាមញ្ញសព្ទ ? រាជសព្ទ ? សង្ឃសព្ទ ?

៤. អ្វីទៅហៅថាល្បះសំណួរ ? តើល្បះសំណួរមានទម្រង់យ៉ាងដូចម្តេច ?

៥. ចូររកញាតិសព្ទនឹងពាក្យ “ប្រជា” ។

ចម្លើយ

១. ល្បះមាន៤បែប ៖

  • ល្បះសំណួរ
  • ល្បះបញ្ជាក់
  • ល្បះបញ្ជា
  • ល្បះឧទាន ។

២. ឈ្នាប់ឬចំណងឈ្នាប់ គឺជាពាក្យសម្រាប់ចង ពាក្យនិងពាក្យ ឃ្លានិងឃ្លា ល្បះនិងល្បះ និងប្រើសម្រាប់បង្កើតឃ្លារណបក្នុងល្បះផងដែរ ។ ឈ្នាប់ឬចំណងឈ្នាប់ ចែកចេញជាពីរប្រភេទ ៖

  • ឈ្នាប់ចង ជាឈ្នាប់សម្រាប់ចងពាក្យកន្សោមពាក្យ ឬល្បះទោលពីរដែលមានលំនឹងស្មើគ្នា គ្មានមួយណាឡើងខុសពីឈ្នាប់ឃ្លា ដែលភ្ជាប់ឃ្លារណបទៅនឹងឃ្លាច្បាប់ ។ ឈ្នាប់ចងមាន និងហើយ ហើយនិង ឬ ឬក៏ ប៉ុន្តែ តែអ៊ីចឹង ដូចនេះ ព្រមទាំង ផ្ទុយទៅវិញ ។
  • ឈ្នាប់ឃ្លា ជាពាក្យចំណង សម្រាប់សម្គាល់ទំនាក់ទំនងគ្នារវាងឃ្លានិងឃ្លាផងនិងសម្រាប់បង្កើតឃ្លារណបថែមទៀតផង ។ ឈ្នាប់ឃ្លាមាន ថាប្រសិនបើ បើ បន្ទាប់ពី ចាប់តាំងពីព្រោះ ពីព្រោះ ក្រោយពី ក្រោយមក ទោះ ទោះជាដោយសារ ដោយហេតុ នៅពេល មុននឹង ក្នុងពេលដែល ក្នុងខណៈដែល មុនពេលថ្មីត្បិតតែ ។

៣. សាមញ្ញសព្ទ គឺជាពាក្យសាធារណៈធម្មតា ប្រើជាទូទៅ​មិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ សាសនា និន្នាការនយោបាយ​ពោលគឺអាចប្រើបានគ្រប់ៗគ្នា ។ សង្ឃសព្ទ គឺជាថ្នាក់ខ្ពស់ ដែល​ប្រើបម្រាប់ការប្រាស្រ័យទាក់ទង រវាងគ្រហស្ថជាមួយព្រះសង្ឃ ឬព្រះសង្ឃជាមួយ ព្រះសង្ឃដែលជាឧត្តមពាក្យ ។ រាជសព្ទ គឺជាពាក្យដែលព្រះរាជា ឬព្រះរាជិនីមានព្រះបន្ទូល ឬព្រះរាជសវនីយ៍ទៅរកព្រះរាជវង្សានុវង្ស ដែលព្រះរាជវង្សានុវង្សមានព្រះបន្ទូលទៅរកព្រះរាជា ឬដែលព្រះស​ង្ឃអាណាប្រជានុរាស្រ្តនិយាយទៅព្រះរាជា ។

៤. ល្បះសំណួរ ជាល្បះសម្រាប់សួររកដំណឹងឬព័ត៍មានផ្សេងៗដែលគេចង់រក ចង់ដឹង ហើយល្បះនេះបញ្ចប់ដោយសញ្ញាសួរ ។ ល្បះសំណួរមានទម្រង់ ៖

  • ល្បះសំណួរបញ្ជាក់មានសំនៀងសួរ ៖ ឧ. ពួកបាណកសត្វទៅធ្វើសង្គ្រាម ?
  • តើ+ល្បះបញ្ជាក់ ? ឧ. តើពួកបាណកសត្វទៅធ្វើសង្រ្គាមក ?
  • ល្បះបញ្ជាក់+ ទេ ? ឧ. ពួកបាណកសត្វទៅធ្វើសង្រ្គាមឬទេ ?
  • ប្រើសព្វនាមសំណួរ ឧ. វាជានរណា ?
  • ប្រើគុណកិរិយាសំណួរ ឧ. ហេតុអ្វីបានជាពួកបាណកសត្វទៅធ្វើសង្រ្គាមក ?
  • ល្បះសំណួរបែប “បញ្ជាក់” ឧ. ពីរកញ្ចប់ ?
  • ល្បះសំណួរបែប “ដណ្តឹង” ឧ. ឯងហៅអ្នកណា ?
  • ល្បះសំណួរស្រប ឧ. ឯងបានរៀនហើយឬនៅ ?
  • ល្បះសំណួរមិនស្រប ឧ. ឯងមិនទាន់បានរៀនទេឬ ?
  • ល្បះបញ្ជាក់ មែនទេ ? ឧ. មេឃចង់ភ្លៀងមែនទេ ?

៥. រកញាតិសព្ទនឹងពាក្យ “ប្រជា” ៖

  • ប្រជា ៖ ជន សត្វ​ សត្វលោក
  • ប្រជាករ ៖ ពពួកជន ពពួកសត្វ
  • ប្រជាជន ៖ ជនទូទៅ បណ្តារាស្រ្ត
  • ប្រជាជាតិ ៖ ជនដែលមានទំនៀមទម្លាប់ និងភាសាដូចគ្នា
  • ប្រជាធិបតី ៖ អធិបតីលើប្រជា (ប្រមុខរដ្ឋ)
  • ប្រជាធិបតេយ្យ ៖ ភាពនៃរដ្ឋដែលទុករាស្រ្តជាធំ
  • ប្រជាប្រិយ ៖ ជាទីពេញចិត្តនៃរាស្រ្តជន
  • ប្រជានិករ ៖ ពួកមនុស្ស
  • ប្រជាពលរដ្ឋ ៖ ពលរដ្ឋទូទៅ
  • ប្រជាភិថុត ៖ ការបញ្ចើចរាស្រ្ត
  • ប្រជាភិបាល ៖ អ្នកគ្រប់គ្រងរាស្រ្ត
  • ប្រជាភិវឌ្ឍ ៖ ការលូតលាស់ដុះដាលនៃប្រជាជន
  • ប្រជាមតិ ៖ មតិរបស់រាស្រ្ត
  • ប្រជាមានិត ៖ ដែលរាប់អានរាស្រ្ត
  • ប្រជារាស្រ្ត ៖ បណ្តារាស្រ្តទូទៅ
  • ប្រជាប្រិយភាព ៖ ភាពជាទីពេញចិត្តរបស់រាស្រ្ត
  • ប្រជាការពារ ៖ អ្នកការពាររាស្រ្ត ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login