ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
អាណាចក្រអង្គរទាំងមូល ត្រូវបានបែកចែកជាខេត្តចំនួនពី៩០ ទៅ ១០១ ខេត្តដោយមានស្តេចត្រាញ់ ឬចៅហ្វាយខេត្តមើលការខុសត្រូវ ។ អំណាចគ្រប់គ្រងត្រុវបែងចែកជាពីរគឺអំណាចមជ្ឈឹម និងអំណាចភូមិភាគ ។ ព្រះរាជា ជាម្ចាស់ផែនដី ដោយមានសិទ្ធិលើដីធ្លីទាំងអស់ ។ ព្រះរាជា ជាអ្នកធ្វើច្បាប់ និងអនុវត្តច្បាប់អាចជ្រើសតាំងនិងដកហូតដំណែងមន្រ្តីតាមព្រះទ័យ ។ ទ្រង់ជាមេបញ្ជាការកងទ័ពដោយផ្ទាល់ ជាអ្នកដឹកនាំនយោបាយ និងជាមេសាសនាទៀតផង ។
សរុបមកព្រះរាជាអ្នកកាន់កាប់អំណាចទាំង៣ គឺនិតិបញ្ញតិនិតិប្រតិបត្តិ និងអំណាចតុលាការ ។