ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. ដើម្បីបង្រៀនល្អនិងរៀនល្អទៅលើមេរៀនមួយក្នុងនាមជាអ្នកបង្រៀនត្រូវប្រើវិធីសាស្រ្តអ្វី ?
២. តើប្រាសាទកោះកេរស្ថិតនៅក្នុងខែត្រណា ?
៣. តើព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាមានអាណត្តិប៉ុន្មានឆ្នាំ ?
៤. តើក្រុមប្រឹក្សាធម្មនុញ្ញមានអាណត្តិប៉ុន្មានឆ្នាំ ?
៥. អ្នកដែលអាចមានសិទ្ធិសុំមើលសំណុំរឿងរបស់កូនក្តីបានក្នុងតុលាការគីនរណា ?
ចម្លើយ
១. ដើម្បីបង្រៀនល្អនិងរៀនល្អទៅលើមេរៀនមួយក្នុងនាមជាអ្នកបង្រៀនត្រូវប្រើវិធីសាស្រ្តចម្រុះ ។
២. ប្រាសាទកោះកេរស្ថិតនៅក្នុងខែត្រព្រះវិហារ ។
៣. ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាមានអាណត្តិ៦ឆ្នាំ ។
៤. ក្រុមប្រឹក្សាធម្មនុញ្ញមានអាណត្តិ៩ឆ្នាំ ។
៥. អ្នកដែលអាចមានសិទ្ធិសុំមើលសំណុំរឿងរបស់កូនក្តីបានក្នុងតុលាការគឺមេធាវី ។