Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ដូចម្តេចដែលហៅថាល្បះទោល ? ល្បះផ្សំ ? ល្បះក្រង ?

២. អ្វីទៅហៅថាចំណាប់ចួន ? ផ្ទួន ? រណ្តំ ? កាព្យមាត្រ ?

៣. តើសញ្ញាជើងក្អែក (+) មានតួនាទីសំខាន់យ៉ាងដូចម្តេច ?

៤. អ្វីទៅហៅថាពាក្យស្លោក ? សុភាសិត ? ពាក្យបណ្តៅ ?

៥. ដូចម្តេចដែលហៅថាអ្នកនិពន្ធ ? ចូររាប់អ្នកនិពន្ធឱ្យបាន១០រូប ។

ច​ម្លើយ

១. ល្បះទោល គឺជាល្បះដែលមានតែកន្សោមនាមនិងកន្សោមកិរិយា ។

ល្បះផ្សំ គឺជាល្បះដែលកើតឡើងពីឃ្លាច្បងនិងឃ្លារណបហើយភ្ជាប់គ្នាដោយសារឈ្នាប់ឃ្លា ។

ល្បះក្រង គឺជាល្បះដែលកើតឡើងដោយសារល្បះពីរឬច្រើនដាក់នៅបន្តបន្ទាប់គ្នា ដោយសារឈ្នាប់ចងឬគ្មានឈ្នាប់ចង ។

២. ចំណាប់ចួន គឹជារូបសម្ជស្សនៃកំណាព្យនៃដែលត្រូវចួនគ្នា ។ ចំណាប់ចួនមានពីរគឺចួនក្នុងវគ្គនិងចួនឆ្លងវត្គ ។

ផ្ទួន គឺជាព្យាង្គ ដែលកវីប្រើព្យព្ជានៈឬស្រះតែមួយច្រើនដងនៅក្នុងឃ្លា វគ្គនៃកំណាព្យ ។ រណ្តំមានពីរគឺរណ្តំស្រះនិងរណ្តំព្យព្ជានៈ ។

កាព្យមាត្រ (រង្វាស់កាព្យ) គឺជាការរាប់ចំនួនព្យាង្គក្នុងឃ្លានិងចំនួនឃ្លាក្នុងវគ្គរបស់កំណាព្យ ។ កាព្យមាត្រប្រែប្រួលទៅតាមបទរបស់កំណាព្យ ។

៣. សញ្ញាជើងក្អែក (+) មានតួនាទីសំខាន់ដូចតទៅ ៖

  • តភ្ជាប់ព្យញ្ជនៈ ស្រៈ និងព្យព្ជានៈប្រកប
  • តភ្ជាប់ផ្នត់ដើមឬពាក្យបន្ថែមដើមនិងពាក្យឫស
  • តភ្ជាប់ព្យាង្គឬពាក្យដែលសរសេររំលេង
  • ទាញសំឡេងអក្សរឱ្យឡើងខ្ពស់ជាងប្រក្រតី ។

៤. ពាក្យស្លោក គឺជាក្រុមពាក្យដែលទើបនឹងបង្កើតឡើងថ្មីៗមានសម្ព័ន្ធជាល្បះឬជាឃ្លា ហើយន័យដែលស្តែងឡើងមានលក្ខណៈរួម នៅគំនិតដ៏ទូលំទូលាយភាគច្រើនតាមន័យត្រង់ ។ សុភាសិត គឺជាកម្រងពាក្យសម្តីដែលជាពាក្យពីរោះត្រឹមត្រូវមានសារប្រយោជន៍គួររៀន គួរស្តាប់ ។ ពាក្យបណ្តៅ គឺជាសិល្បៈចំណោទពិសេសពង្រីកសមត្ថភាពនៃការសង្កេត ពិនិត្យសមត្ថភាព ត្រិះរិះពិចារណាឱ្យបានទូលំទូលាយ ។

៥. អ្នកនិពន្ធ គឺជាអ្នកដែលបង្កើត រៀបរៀង សរសេរស្នាដៃ ។ រាប់អ្នកនិពន្ធឱ្យបាន ១០រូប ៖

  • លោកស្រី សូ សិទ្ធិ
  • លោក យូសុភា
  • លោក ស្រីប៉ាល់ វណ្ណារីរក្ស
  • លោកយូ បូ
  • លោក គឹម ពីនន់
  • លោក អៀវ កើស
  • លោក គង្គ ប៊ុនឈឿន
  • លោក សុទ្ធ ប៉ូលីន
  • លោក បរិញ្ញា ឈិន សីហា
  • លោក យិន ធី ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login