2019-03-21 11:29
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បន្ទាប់ពី រៀបអភិសេកព្រះនាងកែវកញ្ញា បានឃើញថានៅប្រទេសឡាវ មានភាពឃោរឃៅ កាប់សម្លាប់ សាហាវព្រះនាងក៏សុំព្រះបិតានៅអង្គរ ឲ្យបញ្ជូនព្រះសង្ឃនាំយកព្រះពុទ្ធសាសនា មកផ្សព្វផ្សាយនៅទីនេះដើម្បីសង្គ្រោះដល់សត្វលោក ។ ព្រមជាមួយគ្នានោះព្រះបិតានៅអង្គរបានឲ្យព្រះពុទ្ធរូប១អង្គរធ្វើពីកែវមរកត ដែលមានបញ្ចុះសារីកធាតុព្រះពុទ្ធផង មកប្រទេសឡាវ ។ ព្រះពុទ្ធរូបនេះ ឡាវហៅថាព្រះបង ក្រោយមកហៅថា ព្រះបាង ជាឈ្មោះរាជធានី ។
សព្វថ្ងៃព្រះពុទ្ធរូបនេះ ស្ថិតនៅក្នុងប្រទេសថៃ ព្រោះថៃបានវាយយកប្រទេសឡាវជាច្រើនដងដាក់ជាចំណុះ ។ នៅក្នុងជ័យជំនះនៃសង្គ្រាម ថៃក៏បានយកព្រះពុទ្ធរូបនេះទៅអយុធ្យា ហើយក្លាយទៅជាពុទ្ធាទីសក្ការៈដ៏មានតម្លៃរបស់ថៃទៅវិញ ។