សម្រាប់កម្ពុជា សន្និសីទក្រុងហ្សឺណែច ឆ្នាំ ១៩៥៤ បានអនុម័តលើកិច្ចព្រមព្រៀងមួយចំនួនដូចជា ៖
- កិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់នៅកម្ពុជា ។
- សេចក្ដីប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជា ទាក់ទងនឹងសម្ព័ន្ធភាពយោធា ការតាំងមូលដ្ឋានទ័ពបរទេស និងការជួយឧបត្ថម្ភកម្លាំងយោធាពីបរទេស ។
- សេចក្ដីប្រកាសរបស់រដ្ឋាភិបាលបារាំងស្ដីពី ការដកទ័ពបារាំងចេញពីទឹកដីឥណ្ឌូចិន និងគោរពដល់ឯករាជ្យ អធិបតេយ្យភាព នៃប្រទេសនៅឥណ្ឌូចិន ។
- សេចក្ដីថ្លែងការណ៍របស់ខ្លួន ទាក់ទងទៅនឹងកិច្ចព្រមព្រៀងក្រុង ហ្សឺណែវ ។
- សេចក្ដីថ្លែងការណ៍បិទ សន្និសីទ ។