នៅក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិពីឆ្នាំ ១៩០៤ ដល់ ១៩២៧ ក្នុងវិស័យសិក្សាធិការបារាំងបានធ្វើកំណែទម្រង់ដូចជា ៖
- លើកស្ទួយវប្បធម៌ជាតិខ្មែរ និងដាក់ទោសទៅដល់ឪពុកម្ដាយណាដែលមិនបញ្ជូនកូនឪ្យទៅរៀន ។
- យកចិត្តទុកដាក់លើការបង្កើតសាលាវត្ត សាលា តាមឃុំសាលាបឋមសិក្សាបារាំង ។
- នៅឆ្នាំ ១៩០៤ បង្កើតសាលាមធ្យមសិក្សាគឺវិទ្យាល័យព្រះស៊ីសុវត្ថិ ។
- នៅឆ្នាំ ១៩១៥ បង្កើតឪ្យមានគណៈកម្មការរៀបចំវចនានុក្រមខ្មែរ ដើម្បីធ្វើឪ្យភាសាជាតិមានលក្ខណៈប្រាកដនិយម ។