នៅរជ្ជកាលព្រះបាទ ស៊ីសុវត្ថិពីឆ្នាំ ១៩០៤ ដល់ ១៩២៧ នៅក្នងវិស័យកសិកម្មបារាំងបានធ្វើដដូចតទៅ ៖
- នៅឆ្នាំ១៩២៤ បារាំងបាននាំយកពូជដើមកៅស៊ូពីប្រទេសប្រេស៊ីលមកដាំនៅជាប់កំពង់ចាមលើផ្ទៃដី ១២៥ពាន់ហិចតា ។
- ដើម្បីលើកស្ទួយជីវភាពកម្មករបារាំងបានផ្ដល់ផ្ទះ មួយខ្នងសម្រាប់គ្រួសារកម្មករនីមួយៗដោយផ្ទះនីមួយៗមានច្បារដំណាំនិងអាចចិញ្ចឹមសត្វដើម្បីបំពេញសេចក្ដីត្រូវការក្នុងជីវភាពប្រចាំថ្ងៃ ។
- បង្កើតមន្ទីរពេទ្យនៅជិតរោចក្រចម្រាញ់ជ័រសម្រាប់ព្យាបាលកម្មករ ។
- រៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យកម្មករទាំងអស់ត្រូវបានដឹកជញ្ជូនទៅទស្សនាខ្សែភាពយន្ដដើម្បីកំសាន្ដ ។