ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ពាក្យប្រទក្សិណ នៅក្នុងវចនានុក្រមសម្តេចជួនណាត ទំព័រ៦៥២ ថាប្រទក្សិណជា ការសំដែងការគោរពសេចក្តីគោរព ឬសេចក្តីស្រឡាញ់ដោយដើរជុំវិញបុគ្គល ឬវត្ថុអ្វីៗឲ្យបុគ្គល ឬអ្វីៗនោះស្ថិតនៅខាងស្តាំដៃធ្វើប្រទក្សិណវិហារ៣ជុំ... ។
ពាក្យទក្សិណ វចនានុក្រមខ្មែរទំព័រ៤០១ ថាជាឈ្មោះទិសធំមួយ ជាគូប្រទល់ត្រង់គ្នានឹងទិសឧត្តេៈទិសទក្សិណ( ទិសខាងត្បូង ) ។ ដើរទក្សិណឬដើរប្រទក្សិណ ដើរព័ទ្ធយកអ្វីៗឲ្យនៅខាងស្តាំ ។