Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ការដាល់អំបុកនេះវាមានលក្ខណៈជាទស្សនីយភាពមួយជាទម្រង់សិល្បៈមួយគួរឲ្យចាប់អារម្មណ៍ និងគួរឲ្យចង់ទស្សនាដែលត្រូវបានធ្វើការពិពណ៌នាដូចខាងក្រោម៖

          ប៉ុន្មានថ្ងៃខាងមិនពិធីមហាអំបុក អាចារ្យវត្តនិងចាស់ព្រឹទ្ធាចារ្យ ក្នុងស្រុកមានការងារយ៉ាងមមាញឹក ដើម្បីត្រៀមលក្ខណៈឲ្យបានល្អ ។ គេត្រូវចាត់តាំងអ្នកដាល់ ដោយមានកម្លាំងត្រៀម ជំនួយចំនួន៤ ឬ៥នាក់ អ្នកលីងដែលអាចមាន២ ឬ៣នាក់ក្នុងមួយក្រុម ។ គេចាត់តាំងអ្នកដើរប្រមូលត្បាល់ អង្រែ រកអំបែង ធ្វើឈើឆ្កៀសត្រៀមទុកជាមុនឲ្យស្រេច ។ ធម្មតាបុណ្យមហាអំបុកគេត្រូវមានត្បាល់ពី៣០ ទៅ៥០ ដើម្បីញុំាង ពិធីនេះឲ្យមានភាពឧឡារិក ។ ដូច្នេះគេក៏ត្រូវតែត្រៀមមនុស្សពី៣០ទៅ ៥០ ក្រុមដែរដើម្បីចូលរួមពិធីនេះ ។

          នៅថ្ងៃបុណ្យសម្ភារៈគ្រប់ប្រភេទ ដែលត្រូវការចាំបាច់ក្នុងពិធីនេះត្រូវបានដឹកជញ្ជូនយកទីដាក់នៅឯវត្តរួចជាស្រេច តាំងពីថ្ងៃរសៀលម្លេះ ។នៅពេលត្រឡប់ម៉ោង ៦កន្លះ អ្នកចាត់ចែងបុណ្យ បានឲ្យក្រុមប្រដាល់អំបុកនីមួយៗ ត្រៀមត្បាល់ ចង្ក្រានរៀបជាជួរយ៉ាងត្រង់ ហើយវែងទៅតាមចំនួនត្បាល់ ដែលអាចមាន ។ ដំបូងឡើយអ្នកបញ្ជាការបានបង្គាប់ឲ្យក្រុមបង្កាត់ភ្លើងដាំអំបែងឲ្យបានក្តៅស្មើៗគ្នាមុនចាប់ផ្តើមពិធី ។ នៅពេលដែលពិធីមហាអំបុក​ចាប់ផ្តើមសកម្មភាព គេសន្មតគ្នាយកសំឡេងគងជាសញ្ញាបញ្ជា ។ លុះឃើញថា អំបែងគ្រប់ ក្រុមកំដៅល្មមហើយគេគោះគងមួយអន្លូងជាសញ្ញាប្រាប់ឲ្យចាក់ស្រូវក្នុងអំបែង ។​ អ្នកលីងបានវាសឈើលីងនៅលើគ្រាប់ស្រូវក្នុងអំបែងទៅតាមបច្ចេកទេសឬបទពិសោធន៍របស់ខ្លួ ។ លុះប៉ាន់ស្មានថាស្រូវលីងនេះឆ្អិន ហើយនឡោះស្នូរគងអន្លូងទី២ បានបន្លឺឡើងជាសញ្ញាប្រាប់ថា ឲ្យអ្នកលីងលើកអំបែងចាក់ សូ្រវលីងឆ្អិនល្មមនោះចូលទៅក្នុងត្បាល់ព្រមៗគ្នា​ ។​បន្ទាប់ភ្លាមនោះស្នូរអង្រែ បានបញ្ចេញសន្ធឹកយ៉ាងកក្រើកដី ។ អ្នកដាល់អំបុកគ្រា​ប់ក្រុម បានបុកនិងឆ្គៀសយ៉ាងញាប់ដៃ ដើម្បីលៃយ៉ាងណាឲ្យអំបុករបស់ខ្លួនមានគុណភាពល្អ ។ នៅពេលនោះទស្សនិកជនរាប់ពាន់បានបកឈរ ចោមរោមមើលទស្សនីយភាពយ៉ាងសប្បាយព្រឺព្រួច ដោយឃើញត្បាល់ចង្ក្រានអំបែងតម្រៀបគ្នាយ៉ាងត្រង់ ដោយឃើញចង្កៀងគោម ចង្កៀងមុំាងសុងជះពន្លឺព្រោងព្រាត ដើម្បីបំភ្លឺអ្នកប្រដាល់ និងទស្សនិកជន ។ អ្នកទស្សនាមានភាពសប្បាយរីករាយដោយឃើញចលនាស្រ្តី អ្នកដាល់អំបុក មានរូបរាងស្អាតបាត់ប្រដាប់់ដោយសំលៀកបំពាក់ សម្រាប់ថ្ងៃបុណ្យធ្វើការវិការលើអង្រែបុកអំបុកយ៉ាងស្រទន់មិនយូរប៉ុន្មានស្នូរគងលើកទីបី បានបន្លឺឡើង ( មូងៗ.... ) ជាសញ្ញាប្រាប់ឲ្យអ្នកដាល់អំបុក កាយអំបុកដាក់កញ្ចើ ។ រួចសំឡេងគងក៏បានបន្លឺឡើងសញ្ញាឲ្យចាក់ស្រុវចូលក្នុងអំបែង ដើម្បីលីងជាបន្តទៀត ។ សកម្មភាពនេះបានប្រព្រឹត្តទៅដដែលៗទាល់តែអស់ស្រូវពី តៅទើបត្រូវបញ្ចប់ការដាល់អំបុកជាសមូហភាពនេះ ។​អ្នកផងទាំងពួងធ្លាប់ បានដឹងហើយថា ពិធីងកអំបុកត្រួវប្រព្រឹត្តធ្វើនៅពេលខ្សែត្រង់ គឺពេលដែលព្រះច័ន្ធនៅចំពីលើក្បាលនៅពេលដាល់អំបុកចប់ហើយ  គេចាត់ចែងអុំអំបុក ជាបន្ទាន់ដោយគេបានត្រៀមចង្អេរ ៣ឬ ៤ ក្នុងក្រុមនីមួយៗសម្រាប់អំអំបុកឲ្យបានឆាប់ទាន់ពេលវេលា ដែលលោកអាចារ្យបានគ្រោងទុកក្នុងកម្មវិធី ។

          សូមជ្រាបថាការអុំអំបុកនេះ មិនមែនធ្វើតាមស្នូរគងដូច ពេលមុនៗទៀតឡើយ គឺគេអុំដោយសេរីធ្វើយ៉ាងណាឲ្យក្រុម ខ្លួនផលិតអំបុកបានគុណភាពល្អ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login