Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


កាលពីថ្ងៃទី០២ ខែ កុម្ភៈ ឆ្នាំ ២០០២ នៅប្រទេសកម្ពុជាបានធ្វើការរៀបចំការរៀបចំការបោះឆ្នោតជ្រើសរើសថ្នាក់ឃុំ សង្កាត់ រឺក្រុមប្រឹក្សា ឃុំសង្កាត់ ។ រដ្ឋបាលថ្នាក់ឃុំ សង្កាត់ រឹក្រុមប្រឹក្សា ឃុំ សង្កាត់នេះត្រូវបានរៀបចំឡើងដោយការបោះឆ្នោតជាសកលនិងតាមប្រព័ន្ធបោះឆ្នោតសមាមាត្រដែលមានអាណត្តិ៥ឆ្នាំ និងផុតកំណត់នៅពេលក្រុមប្រឹក្សាឃុំ សង្កាត់ ថ្មីចូលកាន់តំនែង ។ ក្នុងតំណាក់កាលអន្តរកាលនេះក្រុមប្រឹក្សាឃុំសង្កាត់ដែលផុតកំណត់អាណត្តិមានភារកិច្ចជួយសំរួលកិច្ចការប្រចាំថ្ងៃតែប៉ុននោះក្រុមប្រឹក្សាឃុំសង្កាត់ មានសមាជិកពី ៥ទៅ ១១រូប ផ្អែកតាមប្រជាសាស្រ្តនិងភូមិសាស្រ្តរបស់ខ្លួន ដែលមានចំនួនជាក់ស្តែងការតែងតាំងនេះត្រូវបានកំណត់ដោយអនុក្រឹត្យ តាមសណនើររបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។ ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវមានប្រធានម្នាក់ហៅថា ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ រឺមេឃុំ ចៅសង្កាត់ អមដោយជំទប់ រឺចៅសង្កាត់រង ២ ទៅ ៣រូបនិងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់  ។ ដោយឡែក ស្មៀនឃុំ សង្កាត់ ត្រូវបានតែងតាំងដោយមន្រ្តីក្រសួងមហាផ្ទៃ ដែលមានភារកិច្ចជួយធ្វើកិច្ចការឃុំ សង្កាត់និងធានានិរន្តភាពកិច្ចការរដ្ឋបាល ។

          រដ្ឋបាល ឃុំ សង្កាត់ មានតួនាទីពីរប្រភេទគឹមាន ៖

  • តួនាទីបំរើកិច្ចការមូលដ្ឋានសំរាប់បំរើ និងសកម្មភាពរបស់មនុស្សដែលធ្វើជាក់ស្តែងក្នុងសង្គមរាល់ថ្ងៃដូចជា សេចក្តីយល់ដឹងពីប្រជាជនទូទៅដែលរស់នៅសំរាប់ប្រតិបត្តិក្នុងជីវីតប្រចាំថ្ងៃរបស់ខ្លួន និងនៅក្នុងសង្គមជាតិ ។ ក្នុងនាមជាពលរដ្ឋ អ្នកត្រូវចេះសង្កេតពិនិត្យអំពីជីវភាពរស់នៅរបស់ប្រជាបលរដ្ឋ គឹត្រូវសង្កេតពីរបៀបគ្រប់គ្រងរបស់អាជ្ញាធរមូលដ្ឋានរហូតដល់អាជ្ញាធរជាតិព្រមទាំងចេះសង្កេតមើលបរិស្ថាននៃសង្គមនិងមាតុប្រទេសជាដើម ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login