Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ព្រះអង្គដែលជាព្រះបដិគ្គាហកៈ គប្បីទៅជួបជុំសំណែងសេចក្តីត្រេកអរចំពោះសទ្ធាចិត្តរបស់ទាយកទាយិកាវិញការគួរណាស់ ។ នៅថ្ងៃចូលព្រះវស្សាក្រោយពីឆាន់យាគូហើយ គប្បីធ្វើការដែលសង្ឃប្រគល់ឲ្យពីម្សិលទាំងភិក្ខុទាំងសាមណេរ ។ នៅពេលរសៀលគាប់បីក្រាលអាសនៈក្នុងព្រះវិហារដែលបានសម្អាតរួចពីព្រឹក ហើយនោះនឹងតំនល់ទឹកប្រើប្រាស់នឹងឆាន់ព្រមទាំងមានគ្រឿងសសក្ការៈបូជា ( ទៀន ធូប ផ្កាភ្ញី ) ជាដើមផង ។​

ដល់ពេលវេលាកំណត់ ជួងឬស្គរបន្លឺជាសញ្ញា ) ភិក្ខុសាមណេរគ្រប់អង្គ ស្លៀកស្បង់គ្រងចីពរសង្ឃាដី ក្រវាត់ វត្ថពន្ធ ជាបរិមណ្ឌលដ៏សមរម្យនិមន្តចូលព្រះហារ ពួកភិក្ខុសង្ឃគប្បីសម្តែងអាបត្តិចេញ ។ ទាំងភិក្ខុទាំងសាមណេរធ្វើកិច្ចវន្ទា ខមាទោសចំពោះព្រះសសម្មាសម្ពុទ្ធរួចបន្ត នមស្ការ ថ្វាយបង្គំ ។ លុះចប់កិច្ចនមស្ការរហើយ ក្រុមភិក្ខុសូត្របាលីចូលវស្សា គឺអង្គុយចោងហោង  ផ្គងអញ្ជាលីប្រណម្យសូត្រព្រមៗគ្នាថា៖

  • នមោ តស្សភគវតោ អរហេតោ សម្មាសម្ពុទ្ធស្ស ( បីចប់ )
  • ឧកាស ឥមស្មី អាវាសេ ឥមំ តេមាសំ វស្សំ ឧបេមិ ( បីចប់ )

បន្ទាប់មកភិក្ខុសម្រួលឥរិយាបថទៅម្ខាង ហើយក្រុមសាមណេរសូត្របាលីចូលវស្សាម្តង ។ មុននឹងសូត្រគឺក្រុមសាមណេរ ចូលទៅវន្ទាខាមាទោសលោកចៅអាវាស និងសូត្រសុំនិស្ស័យពីលោកដែលជាកិច្ចវត្តដ៏ល្អបំផុតរបស់បុព្វជិត ទោះបីសាមណេរចូលមកស្នាក់អាស្រ័យក្តី ឬលោកដែលបួសក្នុងវត្តនោះក្តី ។

  • វន្ទាមិ ភន្តេ សព្វំ អបរាធំ ខមថ មេ ភន្តេ ។ ល។ ឧកាស ខមាមិ ភន្តេ ... ។ល។
  • ឧកាស ការុំញ្ញំកត្វា និស្សយំ ទេថ មេ ភន្តេ អហំ ភន្តេ និស្សយំ យាចាមិ ( ទុតិ . តគិយម្បិ ) រួចហើយ សឹមសូត្របាលី ចូលវស្សានៅចំពោះព្រះភក្រ្តលោកគ្រូចៅអធិការវត្តម្តងដោយសូត្រព្រម ៗគ្នាដូចក្រុមភិក្ខុសូត្រខាងដើមដែរ​។

ពេលសូត្រចប់ហើយក្រុមសាមណេរ ថយក្រោយមកសម្រួលឥសិយាបថតាមកន្លែងសមគួរ ហើយលោកគ្រូចៅអាវាសប្រកាសប្រាប់ពីសីមាវត្តកំណត់ទីមិនឲ្យនៅក្រៅអាវាសបណ្តោយឲ្យ អារុណរៈទាន់ចាប់តាំងពីព្រឹកនេះទៅ ។

          ព្រះចៅអធិការធ្វើការណែនាំសង្ឃទាំងឡាយ ឲ្យចាំវស្សាឲ្យបានត្រឹមត្រូវមិនឲ្យដាច់ត្រូវមកជួបគ្នាសូត្រធម៌ថ្វាយបង្គំ រាល់ល្ងាចម៉ោងប៉ុណ្ណោះពេលព្រឹកម៉ោងប៉ុណ្ណោះ ជារៀងរាល់ធ្វើឲ្យបានគ្រប់អង្គចារៀងរាល់ពេលអសរយៈពេលបីខែ ពិសេសអំពីការរស់នៅក្នុងអារាម និងការខិតខំសសិក្សារៀនសសូត្រ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login