2019-05-03 16:42
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ព្រះអង្គដែលជាព្រះបដិគ្ឋាហកៈ គប្បីទៅជួបជុំ សំណែង សេចក្តីត្រេកអរចំពោះសច្ចាចិត្ត របស់ទាយកទាយិកាវិញជាការគួរណាស់ ។ នៅថ្ងៃចូលព្រះវស្សា ក្រោយពីឆាន់យាគូហើយ គប្បីធ្វើការដែលសង្ឃប្រគល់ឱ្យពីម្សិលទាំងភិក្ខុទាំងសាមណេរ ។ នៅពេលរសៀលគាប់បីក្រាលអាសនៈក្នុងព្រះវិហារ ដែលបានសម្អាតរួចពីព្រឹក ហើយនោះនឹងតំនល់ទឹកប្រើប្រាស់នឹងឆាន់ ព្រមទាំងមានគ្រឿងសក្ការៈបូជា (ទៀន ធូប ផ្កាភ្ញី)ជាដើមផង ។ ដល់វេលាកំណត់ ជួង ស្គរបន្លឺជាសញ្ញា) ភិក្ខុសាមណេរគ្រប់អង្គ ស្លៀកស្បង់គ្រង់ចីរ សង្ឃាដី ក្រវាត់ វត្ថុពន្ធ ជាបរិមណ្ឌលដ៏សមរម្យនិមន្តចូលព្រះហារ ពួកភិក្ខុសង្ឃគប្បីសម្តែង អាបត្តិចេញ ។ ភិក្ខុទាំងសាមណេរធ្វើកិច្ចវន្ទាខមាទោស ចំពោះព្រះសម្មាសម្ពុទ្ធ រួចបន្តនមស្ការ ថ្វាយបង្ខំ ។ លុះចប់កិច្ចនមស្កាហើយ ក្រុមភិក្ខុសូត្របាលីចូលវស្សា គឺអង្គុយចោងហោង ផ្គងអញ្ជលីប្រណមសូត្រព្រមៗគ្នាថា ៖
បន្ទាប់មកភិក្ខុសម្រួលឥរិយាបថទៅម្ខាង ហើយក្រុមសាមណេរ សូត្របាលីចូលវស្សាម្តង ។ មុននឹងសូត្រគឺក្រុមសាមណេរ ចូលទៅវន្ទាខមាទោសលោកចៅអាវាស និងសូត្រ សុំនិស្ស័យពីលោក ដែលជាកិច្ចវត្តដ៏ល្អបំផុតរបស់បុព្វជិត ទោះបីសាមណេរចូលមកស្នាក់អាស្រ័យក្តី ឬលោកដែលបួសក្នុងវត្តនោះក្តី ។
ពេលសូត្រចប់ហើយក្រុមសាមណេរ ថយក្រោយមកសម្រួលឥរិយាបថតាមកន្លែងសមគួរ ហើយលោកគ្រូចៅអាវាសប្រកាស ប្រាប់ពីសីមាវត្តកំណត់ទីមិនឱ្យនៅក្រៅអាវាសបណ្តោយឱ្យអារុណរះទាន់ចាប់តាំងពីព្រឹកនេះទៅ ។
ព្រះចៅអធិការ ធ្វើការណែនាំសង្ឃទាំងឡាយ ឱ្យចាំវស្សា ឱ្យបានត្រឹមត្រូវ មិនឱ្យដាច់ ត្រូវមកជួបគ្នាសូត្រធម៌ថ្វាយបង្គំ រាល់ល្ងាចម៉ោងប៉ុណ្ណោះពេលព្រឹកម៉ោងប៉ុណ្ណោះ ជារៀងរាល់ធ្វើឱ្យបានគ្រប់អង្គជារៀងរាល់ ពេលអស់រយៈពេលបីខែនេះ ពិសេសអំពីការរស់នៅក្នុងអារាម និងការខិតខំសិក្សារៀនសូត្រ ។