ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
នៅក្នុងឯកសារនានា ខ្ញុំរកមិនឃើញមាននិយាយបញ្ជាក់សោះ ។ ខ្ញុំបានសួរលោកយាយលោកតាចាស់់ៗ ដែលគាត់ធ្លាប់ធ្វើគាត់បានប្រាប់ថា គេរើសយកអង្ករសំនើបល្អយកទៅដាំដោយមានខ្ទះដូង ល្ង ។ គេដាំចំហុយឲ្យឆ្អិនស្អិតរមួតទើបគេយកមកច្របាច់ពូតជាដុំ លុញឲ្យមូលល្អ ។
បិណ្ឌ ការប្រមូលឲ្យមូលឬពូតឲ្យជាដុំ ដុំការចិញ្ចឹមជីវីត ។បើយើងប្រើពាក្យនេះ ជាឈ្មោះនៃពិធីធ្វើទានមួយយ៉ាង ( តាមប្រពៃណីរបស់ ប្រទេស ) ធ្វើបានពីត្រឹមថ្ងៃរោច ខែភទ្របទទៅដល់ថ្ងៃ ១៥រោច( ១៥ថ្ងៃ ) ។
នៅពេលនិមន្តព្រះសង្ឃសូត្រធម៌ « បរាភវសូត្រ » នៅថ្ងៃទី១ គេដាក់១ដុំ ថ្ងៃទី២គេដាក់២ដុំ ...ដល់ថ្ងៃទី១៥ គេដាក់១៥ដុំ ។
លុះដល់ថ្ងៃចប់ភ្ជុំបិណ្ឌ គេយកបាយជើងបិណ្ឌនេះ ទៅព្រាតតាមស្រែចំការរបស់ខ្លួន ក្នុងគោលបំណងដើម្បីឲ្យដីស្រែចំការមានជីជាតិល្អ បានផលផ្លែល្អច្រើន។