ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
នៅក្នុងឯកសារនានា ខ្ញុំរកមិនឃើញមាននិយាយបញ្ជាក់សោះ ។ ខ្ញុំបានសួរលោកយាយលោកតាចាស់ៗ ដែលកាត់ធ្លាប់ធ្វើ គាត់បានប្រាប់ថាគេរើសយកអង្ករដំនើបល្អយកទៅដាំដោយមានខ្ទះដូង ល្ង ។ គេដាំចំហុយឱ្យឆ្អិនស្អិតរមួត្រ ទើបគេយកមកច្របាច់ពូតជាដុំ លុញឱ្យមូលល្អ ។ បិណ្ឌ ការប្រមូលឱ្យមូល ឬពូតឱ្យជាដុំ ដុំ ការចិញ្ចឹមជីវិត ។ បើយើងប្រើពាក្យនេះ ជាឈ្មោះនៃពិធីធ្វើទាន មួយយ៉ាង (តាមប្រពៃណីរបស់ប្រទេស) ធ្វើបានពីត្រឹមថ្ងៃរោច ខែភក្របទ ទៅដល់ថ្ងៃ១៥រោច (១៥ថ្ងៃ) ។ នៅពេលនិមន្តព្រះសង្ឃសូត្រធម៌ “បរាភវសូត្រ” នៅថ្ងៃទី១ គេដាក់១ដុំ ថ្ងៃទី២គេដាក់២ដុំ ដល់ថ្ងៃទី១៥ គេដាក់១៥ដុំ ។ លុះដល់ថ្ងៃចប់ភ្ជុំបិណ្ឌ គេយកបាយជើងបិណ្ឌនេះ ទៅព្រាចតាមស្រែចំការរបស់ខ្លួន ក្នុងគោលបំណងដើម្បីឱ្យដីស្រែចំការមានជីជាតិល្អ បានផលផ្លែល្អច្រើន ។