Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


កត្តាដែលធ្វើអោយសម័យអង្គរុងរឿងមានច្រើនយ៉ាង ៖

  • ពិធីទេវរាជ ៖ ជាពិធីមួយធ្វើអោយប្រជាពលរដ្ឋមានឯកភាពជាតិ មានចំណុចទុកចិត្ត និងគោរពចំពោះមហាក្សត្រ ។ ព្រះមហាក្សត្រ គឺជាអាទិទេព អាទិទេពគឺស្តេច ។ រាល់បទបញ្ជាទាំងឡាយរបស់ព្រះមហាក្សត្រ ជាបទបញ្ជារបស់អាទិទេព ។ នេះជាកត្តាមួយដ៏សំខាន់ ដែលព្រះមហាក្សត្រ មានលទ្ធភាពក្នុងការគ្រប់គ្រង និង ការកសាងប្រាសាទធំៗបាន ។
  • វិស័យយោធា ៖ កងទ័ពសម័យអង្គរជាកងទ័ពខ្លាំងក្លា ។ ព្រះរាជាអ្នកបញ្ជាកងទ័ពផ្ទាល់ ។ ពេលប្រយុទ្ធជាមួយខ្មាំងសត្រូវ ព្រះមហាក្សត្រចេញប្រយុទ្ធផ្ទាល់ព្រះអង្គ ។ ព្រះគំរូដ៏ល្អនេះបាន ធ្វើអោយកងទ័ពក្លាហាន និងខ្លាំងពូកែ ។
  • វិស័យរដ្ឋបាល ៖ មានការរៀបចំ និងការគ្រប់គ្រងត្រឹមត្រូវ តាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម ។
  • វិស័យតុលាការ ៖ យុត្តិធម៌សង្គមត្រូវបានធានា ។ ព្រះរាជាទ្រង់កាត់សេចក្តីជូនប្រជាពលរដ្ឋ ។
  • វិស័យកសិកម្ម ៖មានការរីកចំរើនដោយសារធ្វើទំបន់ទឹក ប្រឡាយទឹកដើម្បីបំរើវិស័យកសិកម្ម ។ ផលស្រូវត្រូវបាននាំចេញទៅលក់នៅក្រៅប្រទេស ។
  • វិស័យសេដ្ឋកិច្ច ៖ មានការរីកចំរើនដោយនាំទិន្នផលយកទៅលក់នៅក្រៅប្រទេស ។
  • វិស័យវប្បធម៌ ៖ មានការរីកចំរើន មានរហូតដល់សាកលវិទ្យាល័យ ។ ក្រៅពីកត្តាដូចបានរៀបរាប់ខាងលើ នៅមានកត្តាផ្សេងៗទៀតដែលបង្កលក្ខណៈធ្វើអោយសម័យអង្គររុងរឿងទៀតដូចជា ៖ ព្រះមហាក្សត្រនៃសម័យអង្គរ បានប្រកាន់នយោបាយពង្រីក ទឹកដីលើរដ្ឋតូចតាច ហើយចងសម្ព័ន្ធជាមួយប្រទេសធំ ។ នយោបាយនេះមានលទ្ធភាព អាចប្រមូលទ្រព្យសម្បត្តិពីបណ្តារដ្ឋតូចៗដើម្បីកសាងប្រទេស ។ ម្យ៉ាងទៀតសម័យអង្គរ មានលក្ខណៈងាយស្រួលក្នុងការកសាងប្រទេសជាតិ ហើយជនជាតិខាងនៃយើង ពុំទាន់មានលទ្ធភាព បង្កការរំខានដល់ការកសាងជាតិរបស់យើងនៅឡើយ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login