Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១.ដូចម្ដេចដេលហៅថាការគ្រប់គ្រង?

២.ដូចម្ដេចដែលហៅថាអ្នកគ្រប់គ្រង?

៣.តើគោលបំណងនៃការគ្រប់គ្រងមានអត្ថប្រយោជន៍អ្វីខ្លះ?

៤.តើគេចែកសមាជិកអង្គភាពជាប៉ុន្មាន?ចូលបកស្រាយ?

៥.តើអ្នកគ្រប់គ្រងចែកចេញជាប៉ុន្មានកម្រិត?

៦.ចូលរៀបរាប់អំពីតួនាទីនីមួយៗរបស់អ្នកដឹកនាំទាំង៣កម្រិត?

៧.តើមុខងារគ្រប់គ្រងមានប៉ុន្មាន?

៨.តើការគ្រប់គ្រងតាមបែបវិទ្យាសាស្រ្តនិងការគ្រប់គ្រងតាមបែបសិល្បៈខុសគ្នាដូចម្ដេច?

ចម្លើយ

១.ការគ្រប់គ្រងគឺជាការជះឥទ្ធិពលដែលមានគោលដៅលើប្រធានបទនៃវត្ថុបំណង​ សំដៅធ្វើអោយសំរេចនូវផប្រយោជន៍មួយជាកំណត់ ។សំដៅលើកដំណើរការ(Process)សំរេចគោលដៅនៃអង្គការចាត់តាំងមួយដ៏មានប្រសិទ្ធភាព(Efficiently)ដោយឆ្លងកាត់កាគ្រប់គ្រងធនធានមនុស្ស និងធនធានដ៏ទៃទៀត ។

២.ដែលហៅអ្នកគ្រប់គ្រងគឺ

  • ជាអ្នកធ្វើការនៅកន្លែងមួយហៅងថា អង្គភាព ឬ អង្គភាពចាត់តាំងណាមួយ(រដ្ឋ-ឯកជន)
  • អង្គភាព ​ឬ​​ អង្គការចាត់តាំង គឺ ជាការរៀបចំជាប្រពន្ធ័មួយដោយមនុស្សធ្វើប្រតិបត្តិការសំដៅធ្វើឱ្យសម្រេចនូវគោលដៅ-គោលបំណងជាក់លាក់មួយជាកំណត់ ។

៣.គោលបំណងនៃការគ្រប់គ្រងមានផលប្រយោជន៍(ចំណេញ)រួមរបស់សមាជិកគ្រប់រូបក្នុងអង្គភាព។

ចែកចេញជាពីរផ្នែក៖

+ ពង្រីកអាជីវកម្ម ឬ​ ពង្រីកអង្គភាព ។

+  បំរើផលប្រយោជន៍ដល់គ្រប់សមាជិកក្នុងអង្គភាព៖

  • ផលប្រយោជន៍របស់ម្ចាស់ភាគហ៊ុនបំរើជីវភាពគ្រួសាររបស់គេផ្ទាល់ ។
  • ផលប្រយោជន៍និយោគជិតមានដូចជា៖ បៀវត្ស,រង្វាន់ និងប្រាក់បំណាច់់់ផ្សេងៗ។

៤.គេចែកសមាជិកអង្គភាពជា២ផ្នែកគឺ​ និយោជក ឬ​ អ្នកគ្រប់គ្រង និង និយោជិត ឬ អ្នកប្រតិបត្តិការងារ

  • អ្នកគ្រប់គ្រង(Managers)គឺ អ្នកបញ្ជា,ដឹកនាំ,អប់រំទទួលខុសត្រូវលើរាល់សកម្មភាពការងាររបស់ខ្លួន និង​របស់និយោជិក ។
  • អ្នកប្រតិត្តិកាងារ(Operatives) គឺ​ អ្នកធ្វើការងារផ្ទាល់ចំពោះមុខនិងគ្មានសិទ្ធីទទួលខុសត្រូវលើកិច្ចការងាររបស់អ្នកដទៃ ។

៥.អ្នកគ្រប់គ្រងចែកចេញេជា៣កម្រិត៖

  • អ្នកគ្រប់គ្រងថ្នាក់ខ្ពស់(Top Manager)
  • អ្នកគ្រប់គ្រងថ្នាក់កណ្ដាល(Middle Manager)
  • អ្នកគ្រប់គ្រងថ្នាក់ទាប(Lowest/ First Line Manager)

៦.រៀបរាប់អំពីតួនាទីរបស់អ្នកគ្រប់គ្រងទាំង៣កម្រិត
+ អ្នកគ្រប់គ្រងថ្នាក់ខ្ពស់​ Top Manager

  • ជាក្បាលម៉ាស៊ីនបញ្ជា,អ្នកទទួលខុសត្រូវលើរាល់ប្រត្តិបត្តិការរបស់អង្គភាពទាំងអស់របស់អាជីវកម្ម
  • ជាអ្នកផ្ដួចផ្ដើម-បង្កើតរូបមន្ត ឬ វិធីសាស្រ្តាសំរាប់គ្រប់គ្រងដំណើរការការងារក្នុងអង្គភាពអាជីវកម្ម

+ អ្នកគ្រប់គ្រងថ្នាក់កណ្ដាល​ Middle Manager

  •  អ្នកនៅក្រោមអ្នកទី១ លើអ្នកទី៣
  •  អ្នកទទួលខុសត្រូវលើសកម្មភាពការងាររបស់អ្នកទី៣
  • ជាអ្នកជំនាញ-អ្នកឯកទេស​​ ជាប្រធាន-អនុប្រធានការិយាល័យគណនេយ្យ,ផែនបការ,ផ្នែកទីផ្សារ។

+ អ្នកគ្រប់គ្រង​Lowest / First Line Manager ​

  • ជាអ្នកដឹកនាំនិងទទួលខុសត្រូវលើសកម្មភាពការងាររបស់និយោជិកក្រោមឱវាទ
  • អ្នកអនុវត្តតាមបែបផែនការ
  • អ្នកត្រួតពិនិត្យផ្ទាល់លើរាល់សកម្មភាពការងារ,ដោះស្រាយរាល់បញ្ហាដែលទាំក់ទងនឹងការងាររបស់គេផ្ទាល់
  •  ភាគច្រើនជា(ប្រធានក្រុម,ប្រធានផ្នែក)

៧.មុខងារគ្រប់គ្រងមាន៤ដូចខាងក្រោម

  • ផែនការ Planning
  • ចាត់តាំង Organizing 
  • ដឺកនាំ leading
  • ត្រួតពិនិត្យ Controlling

 មុខងារទាំង៤​នេះគឺអ្នកគ្រប់គ្រងជាអ្នកអនុវត្តផ្ទាល់ទៅតាមកម្រិតគ្រប់គ្រងរបស់ខ្លួន ។

៨.កាគ្រប់គ្រងតាមបែបវិទ្យាសាស្រ្តនិងកាគ្រប់គ្រងតាមបែបសិល្បៈខុសគ្នាត្រង់

  • ការគ្រប់តាមបែបវិទ្យាសាស្រ្ត(The Science of Management)វាជារបបគ្រប់គ្រងមួយដែលអ្នកគ្រប់គ្រងដោះស្រាយកិច្ចការបញ្ហាជាច្រើនដោយការប្រមូលទិន្នន័យពិត​​ និងព័ត៌មានផ្សេងៗយកមកបញ្ជាក់លើហេតុផល,ប្រព័ន្ធកាងារតាមរយៈត្រួតពិនិត្យបរិមាណ​ និងការធ្វើសេចក្ដីសំរេចយ៉ាងត្រឹមត្រូវ។(ពោលគឺគេបង្កើតរូបមន្ដឹសំរាប់ដោះស្រាយបញ្ហាការងាររួមផ្សំជាមួយបច្ចេកទេស,បទដ្ឋានការងារ និងចំណេះដឹង​។
  • ការគ្រប់គ្រងតាមបែបសិល្បៈ(The Art of Management)

កាគ្រប់គ្រងនេះវាជាការគ្រប់គ្រង​មួយដែលអ្នកគ្រប់គ្រងធ្វើការដោះស្រាយកិច្ចការ-បញ្ហាជា​ច្រើនដោយផ្អែកលើការយល់ដឹង,បទពិសោធន៍,ទំលាប់ និង​សភាវគតិរួមផ្សំនឹងជំនាញគំនិត។ ការគ្រប់គ្រងនេះមានលក្ខណៈទន់ភ្លន់គឺវាបត់បែនតាមសភាពការជាក់ស្ដែងរបស់ការងារនិង​កាលៈទេសៈ ​។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login