Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើគណនេយ្យគឺជាអ្វី?

២. តើគណនេយ្យមានគោលបំណងអ្វីខ្លះ?

៣. តើគណនេយ្យមានគុណប្រយោជន៍អ្វីខ្លះ?   

៤. ដូចម្តេចហៅថា ខួបគណនេយ្យ?

៥. តើជំហ៊ាននៃខួបគណនេយ្យមានអ្វីខ្លះ?

៦. តើការងារចុងការិយបរិច្ឆេទមានអ្វីខ្លះ? ចូរពន្យល់ដោយលើកយកចំណុចត្រួសៗនៃកិច្ចការនិមួយៗ?

៧. ដូចម្តេចហៅថា គណនីឥណទេយ្យ(A/R)? តើគណនីឥណទេយ្យកើតឡើងដោយសារមូលហេតុអ្វី ? ចូរលើកចំណុចត្រួសៗនៃមូលហេតុ ?

៨- ដូចម្តេចហៅថាបំណុលតឹងទារ ឬពិបាកទារ (Bad Debt Expense) ? តើវិធីសាស្រ្តវាយតម្លៃបំណុលនេះមានអ្វីខ្លះ ? ចូរលើកចំណុចត្រួសៗនៃមូលហេតុ ?

៩. ដូចម្តេចហៅថារបាយការណ៍សាច់ប្រាក់ ? តើរបាយការណ៍សាច់ប្រាក់មានសមាសធាតុសំខាន់ៗអ្វីខ្លះ ? ហេតុអ្វីក្រុមហ៊ុនឯកជនចាំបាច់ត្រូវមានរបាយការណ៍សាច់ប្រាក់ ?

១០. ហេតុអ្វីបានជាអាជីវកម្មត្រូវការរបាយការណ៍ហិរញ្ញវត្ថុ ?

១១. តើគណនេយ្យមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?

១២. តើប្រភពចំណូលរបស់ព្រះរាជាណាចក្រកម្ពុជាមានអ្វីខ្លះ ? ចូររៀបរាប់ ?

១៣. តើចំណាយសាធារណៈមានតួនាទីអ្វីខ្លះ ? ក្នុងករណីដែលរដ្ឋាភិបាលមានឱនភាពថវិកា (Deficit) តើត្រូវធ្វើដូចម្តេច ?

ចម្លើយ

១. គណនេយ្យ គឺជាដំណើរនៃការកំណត់អត្តសញ្ញាណកម្ម ការវាស់វែង ការកត់ត្រា ការពិពណ៌នានិងការបកស្រាយនូវប្រតិបត្តិការសេដ្ឋកិច្ចរបស់អង្គភាព អាជីវកម្មមួយ នៅក្នុងកំឡុងពេលវេលាមួយដ៏ជាក់លាក់។ រាល់ព័ត៌មានគណនេយ្យទាំងអស់(ប្រតិបត្តិការ) ត្រូវពិពណ៌នាអំពីសាច់ប្រាក់។

២. គោលបំណងរបស់គណនេយ្យ គឺផ្តល់នូវព័ត៌មានដែលមានប្រយោជន៍ទៅដល់មនុស្សទាំងអស់ ដែលមានបំណងក្នុងការវិនិយោគ និងការសម្រេចចិត្តផ្សេងៗទៀត។ គោលបំណងគណនេយ្យក៏បានផ្តល់នូវព័ត៌មានហិរញ្ញវត្ថុ ទៅដល់អង្គភាពអាជីវកម្មមួយ ដើម្បីជួយពួកគេនូវក្នុងការធ្វើផែនការនិងការត្រួតពិនិត្យសកម្មភាពផ្សេងៗរបស់អង្គភាពអាជីវកម្ម។ អ្នកប្រើប្រាស់ព័ត៌មានគណនេយ្យមានដូចជា ៖  

- អ្នកវិនិយោគបច្ចុប្បន្ន និងអ្នកវិនិយោគសក្តានុពល

- ម្ចាស់បំណុល

- អ្នកគ្រប់គ្រងអង្គភាពអាជីវកម្ម

- អ្នកផ្គត់ផ្គង់

- អតិថិជន

- រាជរដ្ឋាភិបាល

- និងអ្នកប្រើប្រាស់ផ្សេងៗទៀត

៣. គណនេយ្យ គឺជាផ្នែកមួយដ៏សំខាន់ និងបានផ្តល់ប្រយោជន៍យ៉ាងខ្លាំងនៅក្នុងការចាត់ចែងការគ្រប់គ្រងអាជីវកម្មពីព្រោះ ៖

 - វាអាចជួយសម្រួលទៅដល់ការរៀបចំបញ្ជីផ្សេងៗរបស់ក្រុមហ៊ុន ឲ្យមានរបៀបរៀបរយ។

 - បង្ហាញពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដើម្បីឲ្យអ្នកគ្រប់គ្រង ឬក៏ម្ចាស់ក្រុមហ៊ុនងាយស្រួលនៅក្នុងការរៀបចំនិងចេញសេចក្តីសម្រេចផ្សេងៗ។

 - បង្ហាញពីស្ថានភាពចំណូលនិងចំណាយ ដែលបានកើតឡើងក្នុងដំណើការអាជីវកម្ម ដែលវាអាចជួយឲ្យអ្នកគ្រប់គ្រងមានលទ្ធភាពក្នុងការកាត់បន្ថយនូវចំណាយដែលគ្មានប្រយោជន៍មួយចំនួន។

- វាជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់ធ្វើការវិភាគ ការពិចារណាអំពីគោលការណ៍ផែនការ និងការកំណត់នៅទិសដៅផ្សេងៗទៀត។

 - បង្ហាញពីលទ្ធផលរកស៊ីថា តើវាចំណេញ ឬខាត?

 - ជួយដល់អ្នកគ្រប់គ្រង ក្នុងការតាមដានសកម្មភាពអាជីវកម្មរបស់គេ។

 - អាចកាត់បន្ថយបាននៅការកេងប្រវ័ញ្ចផ្សេងៗបាន។

 - ផ្តល់ភាពងាយស្រួលក្នុងការកំណត់មុខងារហិរញ្ញវត្ថុ របស់ក្រុមហ៊ុនសម្រាប់ធ្វើការបង់ពន្ធ និងការធ្វើផែនការហិរញ្ញវត្ថុ។

៤. ខួបគណេយ្យ គឺជាស៊េរីនៃជំហ៊ានទាំងឡាយ ដែលចាប់ផ្តើមឡើងដោយការវិភាពប្រតិបត្តិការ និងបញ្ចប់ជាមួយនឹងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ​ ។

៥. ខួបគណនេយ្យមាន ១០ជំហ៊ានគឹ ៖

  • វិភាគប្រតិបត្តិការ
  • ចុះទិន្នានុប្បវត្តិ
  • ស្រងទៅកាន់សៀវភៅធំ ឬគណនីអក្សរ តេ
  • រៀបចំតុល្យភាពសាកល្បងមុនកែតម្រូវ
  • កែតម្រូវ
  • រៀបចំតុល្យភាពសាកល្បងក្រោយពេលកែតម្រូវ
  • រៀបចំរបាយការណ៍ហិរញ្ញវត្ថុ
  • រៀបចំបិទបញ្ជី
  • រៀបចំតារាងតុល្យភាពសាកល្បងក្រោយពេលបិទបញ្ជី
  • ការចុះបញ្ចាស់

៦. ការងារនៅចុងការិយបរិច្ឆេទមានដូចជា៖

            ១.ការចុះកែតម្រូវមាន ៤គឺ Deffered revenues, Deffered expenses, Accrued revenues, Accrued expenses ។

            ២.រៀបចំរបាយការណ៍ហិរញ្ញវត្ថុមាន ៤គឺ Balance Sheet, Income Statement, Retained earnings, Statement of cash flow ។

            ៣.ការរៀបចំបិទបញ្ជី មាន៤ជំហ៊ានគឺ (១) បិទបណ្តាគណនីចំណូលដោយផ្ទេរសមតុល្យរបស់វាទៅកាន់គណនីសង្ខេបចំណូល ។ (២) បិទបណ្តាគណនីចំណាយ ដោយផ្ទេរសមតុល្យរបស់វាទៅកាន់គណនីសង្ខេបចំណូល។ (៣) បិទបណ្តាគណនីសង្ខេបចំណូល ដោយផ្ទេរសមតុល្យរបស់វាទៅកាន់គណនីទ្រព្យម្ចាស់ ។ (៤) បិទគណនីដកប្រាក់ដោយម្ចាស់ ដោយផ្ទេរសមតុល្យរបស់វាទៅកាន់គណនីទ្រព្យម្ចាស់។

៧. គណនីឥណទេយ្យ គឺជាគណនីមួយដែលបង្ហាញា អតិថិជនជំពាក់ប្រាក់ក្រុមហ៊ុន ។

            គណនីឥណទេយ្យ កើតឡើងដោយសារការលក់ទំនិញជឿ ឬការផ្តល់សេវាកម្មដោយជំពាក់ទៅកាន់អតិថិជន ។

            មូលហេតុ ៖

            ១. ការលក់ជំពាក់ គឺដើម្បីបង្កើនការលក់(លក់ឲ្យបានច្រើន)

            ២. ការលក់ជំពាក់ គឺដើម្បីទាក់ទាញអតិថិជនឲ្យទិញ ឬប្រើសេវា

            ៣. ស្រូបទាញអ្នកមានឱនភាពសាច់​ប្រាក់ឲ្យទិញផងដែរ ។

៨. បំណុលតឹងទារ ឬពិបាកទារ គឺជាគណនីមួយដែលក្រុមហ៊ុនគិតថា មានទឹកប្រាក់ចំនួនណាមួយនោះអតិថិជនមិនសង ។

            វិធីសាស្រ្តវាយតម្លៃបំណុលនេះ មានវិធីសាស្រីភាគរយនៃការលក់ និងវិធីសាស្រ្តអាយុកាលគណនីត្រូវទារ ។

            មូលហេតុ ៖

  • អាចមកពីអតិថិជនក្ស័យធន
  • មានឱនភាពថវិកា
  • លក់មិនដាច់

៩. របាយការណ៍សាច់ប្រាក់ គឺជារបាយការណ៍មួយបង្ហាញអំពីលំហូរសាច់ប្រាក់ចូល និងលំហូរសាច់ប្រាក់ចេញ ដែលកើតឡើងពាក់ព័ន្ធទៅនឹងសកម្មភាពរបស់អង្គភាពអាជីវកម្មនៅក្នុងអំឡុងពេលមួយ ។

            របាយការណ៍នេះមានសមាសធាតុសំខាន់៣ គឺសកម្មភាពប្រតិបត្តិការសកម្មភាពវិនិយោគ និងសកម្មភាពហិរញ្ញប្បទាន ។

            ក្រុមហ៊ុនឯកជនមានរបាយការណ៍នេះ ដោយសារតែក្រុមហ៊ុនចង់តាមដានអំពីប្រសិទ្ធភាពនៃការប្រើប្រាស់សាច់ប្រាក់បានត្រឹមត្រូវដែរឬទេ វាចូលពីផ្នែកណាខ្លះ និងចេញទៅលើផ្នែកណាខ្លះ ?

១០. ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុគឺ ត្រូវការចំណាយពេលច្រើន ។ ដូច្នេះហេតុអ្វីបានជាអាជីវកម្ម អង្គការ និងស្ថាប័ណ្ណអ្វីទាំងអស់ត្រូវការមុខងារជំនាញខាងគណនេយ្យដើម្បីធ្វើអ្វី ? ទាំងនេះរួមមាន ៖

            សម្រេចចិត្តបានកាន់តែល្អប្រសើរ

            នេះអាចរៀបចំគោលដៅបានយ៉ាងមានប្រសិទ្ធភាពសម្រាប់ពេលអនាគត ។ វាផ្តល់ឲ្យអ្នកនូវភាពច្បាស់លាស់ និងភាពត្រឹមត្រូវក្នុងអាជីវកម្មរបស់អ្នកថាកំពុងតំណើរការយ៉ាងម៉េច ដូចច្នេះហើយអ្នកធ្វើឲ្យអាជីវកម្មរបស់អ្នកឲ្យមានភាពល្អប្រសើរ ។

            រៀបចំការបង់ពន្ធ

            វាមានសារៈសំខាន់ហើយចាំបាច់សម្រាប់គ្រប់អាជីវកម្មទាំងអស់ រួមទាំងម្ចាស់អាជីវកម្មបុគ្គលដើម្បីបង់ពន្ធ និងរបាយការណ៍និងការយកពន្ធ ។ វានឹងរក្សាព័ត៌មានឲ្យមានសណ្តាប់ធ្នាប់ ។

            ផ្តល់ភ័ស្តុតាងនៃភាពជោគជ័យរបស់អ្នក

            អ្នកផ្គត់ផ្គង់និងអតិថិជនអាចចង់ពិនិត្យមើលស្ថេរ ដើម្បីអាចធ្វើការបង់ប្រាក់ ឬមួយក៏ផ្គត់ផ្គង់ទំនិញតាមតំរូវការឬមួយក៏អត់ ។ ហើយផលចំណេញថាតើវាកំពុងដំណើរការយ៉ាងដូចម្តេច ។ ធនាគារប្រហែលជាចង់ដឹងថាតើអាជីវកម្មរបស់អ្នកមានដំណើរការយ៉ាងដូចម្តេច ដើម្បីដឹងថាតើអ្នកមានលទ្ធភាពក្នុងការទូរទាត់សងបំណុលបានដែរឬទេ ។

            របាយការណ៍ហិរញ្ញវត្ថុ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់គ្រប់អាជីវកម្មរបស់អ្នក ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងប្រទេសកម្ពុជាមានអាជីវកម្មជា​ច្រើនដែលមិនចាប់អារម្មណ៍ទៅលើរបាយការណ៍ហិរញ្ញវត្ថុ ។ វាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់អាជីវកម្មដែលមានរយៈពេលវែង ។ អ្នកប្រហែលជាគិតថាអាជីវកម្មរបស់អ្នកមានដំណើរការល្អហើយដូច្នេះអ្នកមិនត្រូវការវាទេ ។ អ្នកក៏មានអារម្មណ៍ថាទទួលបានការជោគជ័យគឺពិតជាមានអារម្មណ៍ល្អមែន  ប៉ុន្តែមើលការពិនិត្យមើលតួរលេខនៅចំពោះមុខអ្នក គឺកាន់តែប្រសើរជាងមុនដែលទុកជាអំណាចនិងការជោគជ័យដ៏វិសេសមួយរបស់អ្នក ។

            វាមិនមែនជាការងាយស្រួលនោះទេសម្រាប់មនុស្សគ្រប់គ្នាទេ ដូច្នេះតើយើងអាចចាប់ផ្តើមបង្កើតវាដោយរបៀបណា ? វាមិនចាំបាច់ល្អឥតខ្ចោះពេកនោះទេនៅពេលដំបូងៗ ប៉ុន្តែគ្រាន់តែរៀបចំរបាយការណ៍ហិរញ្ញវត្ថុសាមញ្ញ គឺគ្រប់គ្រាន់ហើយ ។ ប៉ុន្តែប្រសិនបើអ្នកមិនចេះមិនអីទេ ពួកយើងនិងសរសេររៀបរាប់នៅថ្ងៃក្រោយ ។

១១. គណនេយ្យគេបែងចែកជា៣ប្រភេទគឺ គណនេយ្យហិរញ្ញវត្ថុ គណនេយ្យគ្រប់គ្រង និងគណនេយ្យពន្ធដារ ។

            ១- គណនេយ្យហិរញ្ញវត្ថុ (Financial Accounting)

            គណនេយ្យហិរញ្ញវត្ថុ គឺជាការផ្តោតការយកចិត្តទុកដាក់ទៅលើការរាយការណ៍ពីសកម្មភាពអាជីវកម្មទៅកាន់អ្នកខាងក្រៅ ឬអ្នកដែលពុំបានចូលរួមដោយផ្ទាល់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់អង្គភាពអាជីវកម្ម ។ របាយការណ៍នេះជាទូទៅ គឺជារបាយការណ៍ហិរញ្ញវត្ថុ ដែលរួមមាន តារាងតុល្យការ របាយការណ៍លទ្ធផល របាយការណ៍លំហូរសាច់ប្រាក់ និងរបាយការណ៍ទ្រព្យម្ចាស់ ។

            ២- គណនេយ្យគ្រប់គ្រង (Management Accounting)

            គណនេយ្យគ្រប់គ្រង គឺត្រូវបានផ្តោតសំខាន់ជាមួយនឹងការផ្តល់នូវព័ត៌មានជាសម្ងាត់ សម្រាប់អ្នកប្រើប្រាស់ខាងក្នុងក្រុមហ៊ុនដូចជា អ្នកគ្រប់គ្រងក្រុមហ៊ុន និងប្រធានប្រតិបត្តិការរបស់ក្រុមហ៊ុន ឬអ្នកគ្រប់គ្រងដទៃទៀ ។ គណនេយ្យគ្រប់គ្រង អាចផ្ទុយពីគណនេយ្យហិរញ្ញវត្ថុ ពីព្រោះវាបានផ្តល់ព័ត៌មានទៅដល់ម្ចាស់បំណុល និងអ្នកប្រើប្រាស់ខាងក្រៅផ្សេងទៀត ។

            គណនេយ្យគ្រប់គ្រង វាបានផ្តល់នូវព័ត៌មានដល់អ្នកសម្រេចចិត្តខាងក្នុងក្រុមហ៊ុនក្នុងការសម្រេចគោលដៅប្រាក់ចំនេញរបស់អង្គភាព ដូចជាព័ត៌មានអំពីការធ្វើហិរញ្ញប្បទានវិនិយោគនិងសកម្មភាពប្រតិបត្តិការផ្សេងៗ ។

            ៣- គណនេយ្យពន្ធដារ (Tax Accounting)

            គណនេយ្យពន្ធដារ គឺជាដំណើការនៃការរៀបចំនូវចំណូលត្រឡប់ពីការបង់ពន្ធដោយផ្អែកទៅលើមូលដ្ឋានព័ត៌មានគណនេយ្យហិរញ្ញវត្ថុ ។ ជាទូទៅគណនេយ្យពន្ធដារ គឺផ្តោតសំខាន់លើបញ្ហាបង់ពន្ធ រួមទាំការដាក់លិខិតប្រកាសពន្ធ និងការធ្វើផែនការសម្រាប់ទទួលខុសត្រូវពន្ធដារនាពេលអនាគត ។ បើទោះជាយ៉ាងណាក៏ដោយព័ត៌មានគណនេយ្យទាំងនោះគឺ ត្រូវបានគេធ្វើការកត់ត្រា និងធ្វើជារបាយការណ៍អំពីចំណូលសម្រាប់បង់ពន្ធ ។

១២. ប្រភពចំណូលរបស់ព្រះរាជាណាចក្រកម្ពុជា (តាមច្បាប់ហិរញ្ញវត្ថុ) មានដូចខាងក្រោម ៖

            ក- ចំណូលចរន្ត

            ១- ចំណូលសារពើពន្ធ ៖ ចំណូលពន្ធគយ និងចំណូលពន្ធនិងអាករគ្រប់ប្រភេទ (ឬ ចំណូលពន្ធគយនិងចំណូលពន្ធដារ) ។

            ២- ចំណូលមិនមែនសារពើពន្ធ ៖ ចំណូលពីការលក់ ជួលទ្រព្យសម្បត្តិរដ្ឋ ឬចំណូលពីលិខិតឆ្លងដែន និងទិដ្ឋាការ កាស៊ីផ្សារ

            ខ- ចំណូលមូលធន

            ១- ចំណូលពីប្រភពផ្ទាល់

  • ជំនួយ (កំចី) និងជំនួយឥតសំណង ដែលកម្ពុជាទទួលបានពីបណ្តាប្រទេសនានា រួមមាន ៖ ប្រទេសជប៉ុន ចិន សហគមន៍អឺរ៉ុប អូស្រ្តាលី អាមេរិក កាណាដា ។ ល ។
  • ចំណូលពីការលក់អចលនទ្រព្យ ៖ (អគារ, ដីធ្លី, រោងចក្រ, រថយន្ត......។ ល ។

            ២- ចំណូលពីប្រភពខាងក្រៅ

  • ជំនួយ (កំចី) និងជំនួយឥតសំណង ដែលកម្ពុជាទទួលបានពីបណ្តាស្ថាប័ន្តហិរញ្ញវត្ថុ អន្តរជាតិនានាមាន ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារពិភពលោក (WB) …… ។ ល។

១៣. + ចំណាយសាធារណៈមានតួនាទីរួមចំណែកកាត់បន្ថយភាពក្រីក្រប្រជាជន លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងទ្រទ្រង់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព យុត្តិធម៌ និងសមធម៌ ។

            + ក្នុងករណីដែលរដ្ឋាភិបាលមានឱនភាពថវិកា (Deficit) រដ្ឋាភិបាលអាចចាត់វិធានការ ដូចខាងក្រោម ៖

  • ការធ្វីហិរញ្ញប្បទានក្នុងប្រទេស
  • ការធ្វីហិរញ្ញប្បទានក្រៅប្រទេស
  • ការពង្រឹងរដ្ឋបាលសារពើពន្ធ និងមិនមែនសារពើពន្ធ ក្នុងការប្រមូលចំណូលថវិកាជាតិ
  • ការកាត់បន្ថយ ឬកាត់ចោលមុខចំណាយដែលមិនសូវអទិភាពចំពោះការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងការលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជន ។
  • ការបោះពុម្ភរូបិយប័ណ្ណបន្ថែម


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login