១. ទស្សនៈទានទូទៅអំពីគណនេយ្យ
ក. និយមន័យគណនេយ្យ ( Accounting Definition )
គណនេយ្យ គឺជាប្រព័ន្ធពត៌មានដែលរាយការណ៍គ្រប់សកម្មភាពសេដ្ឋកិច្ច និងស្ថានភាពហិរញ្ញវត្ថុរបស់អង្គភាពអាជីវកម្មមួយឬរបស់អង្គភាពផ្សេងៗទៀត ។
គណនេយ្យ គឺជាដំណើរការនៃការកំណត់ ( Identification ), ការវាស់វែង ( Measurement ), ការកត់ត្រា( Recording ), ការបញ្ជូន ( Communicating ) និងការបកស្រាយ ( Interpreting ) នូវប្រតិបត្តិការណ៍សេដ្ឋកិច្ចរបស់អង្គភាព អាជីវកម្មមួយនូវក្នុងកំឡុងពេលវេលាមួយដ៏ជាក់លាក់។ រាល់ពត៌មានគណនេយ្យទាំងអស់ (ប្រតិបត្តិការណ៍) ត្រូវពិពណ៌នាអំពីសាច់ប្រាក់ ។
ខ. គោលបំណងរបស់គណនេយ្យ ( Purpose of Accounting )
គោលបំណងរបស់គណនេយ្យ គឺផ្ដល់នូវពត៌មានដែលមានប្រយោជន៍ទៅ ដល់មនុស្សទាំងអស់ដែលមានបំណងក្នុងការវិនិយោគ និងការសំរេចចិត្តផ្សេងៗទៀត ។ គោលបំណងគណនេយ្យក៏បានផ្ដល់នូវពត៌មានហិរញ្ញវត្ថុទៅដល់អង្គភាព អាជីវកម្មមួយ ដើម្បីជួយពូកគេនូវក្នុងការធ្វើផែនការនិងការត្រួតពិនិត្យសកម្មភាព ផ្សេងៗរបស់អង្គភាព។ អ្នកដែលប្រើប្រាស់ពត៌មានគណនេយ្យនោះរួមមានដូចជាៈ
- អ្នកវិនិយោគបច្ចុប្បន្ន និងអ្នកវិនិយោគសក្ដានុពល ( Present and Potential Investors )
- ម្ចាស់បំណុល ( Lender )
- អ្នកគ្រប់គ្រងអង្គភាពអាជីវកម្ម ( Manager of Organizations )
- អ្នកផ្គត់ផ្គង់ ( Suppliers )
- អតថិជន ( Customers )
- រាជរដ្ឋាភិបាល ( Government )
- និងអ្នកប្រើប្រាស់ផ្សេងៗទៀត ( Other Consumer ) ។
គ. គុណប្រយោជន៍របស់គណនេយ្យ ( Advantages of Accounting )
គណនេយ្យ ( Accounting ) គឺជាផ្នែកមួយដ៏សំខាន់ និងបានផ្ដល់នៅអត្ថ ប្រយោជន៍យ៉ាងខ្លាំងនៅក្នុងការចាត់ចែងការគ្រប់គ្រងអាជីវកម្ម ពីព្រោះ ៖
- វាអាចជួយសំរួលទៅដល់ការរៀបចំបញ្ជីផ្សេងៗរបស់ក្រុមហ៊ុន អោយមាន របៀបរៀបរយ ។
- បង្ហាញពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដើម្បីអោយអ្នកគ្រប់គ្រង ឬក៏ ម្ចាស់ក្រុមហ៊ុនងាយស្រួលនៅក្នុងការរៀបចំនិងចេញសេចក្ដីសំរេចផ្សេងៗ ។
- បង្ហាញពីស្ថានភាពចំណូល និងចំណាយដែលបានកើតឡើងក្នុងដំណើការ អាជីវកម្ម ដែលវាអាចជួយអោយអ្នកគ្រប់គ្រងមានលទ្ធភាពក្នុងការកាត់បន្ថយនូវ ចំណាយដែលគ្មានប្រយោជន៍មួយចំនួន ។
- វាជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយសំរាប់ធ្វើការវិភាគ ការពិចារណាអំពីគោល ការណ៍ផែនការ និងការកំណត់នៅទិសដៅផ្សេងៗទៀត ។
- បង្ហាញពីលទ្ធផលរកស៊ីថា តើវាចំណេញ ឬខាត ?
- ជួយដល់អ្នកគ្រប់គ្រង់ ក្នុងការតាមដានសកម្មភាពអាជីវកម្មរបស់គេ ។
- អាចកាត់បន្ថយបាននៅការកេងប្រវ័ញ្ចផ្សេងៗបាន ។
- ផ្ដល់ភាពងាយស្រួលក្នុងការកំណត់មុខងារហិរញ្ញវត្ថុ របស់ក្រុមហ៊ុនសំរាប់ធ្វើការបង់ពន្ធ និងការធ្វើផែនការហិរញ្ញវត្ថុ ។
ឃ. ប្រព័ន្ធគណនេយ្យ ( Accounting System )
ប្រព័ន្ធគណនេយ្យ គឺជាប្រព័ន្ធមួយដែលគេប្រើប្រាស់សំរាប់មកការធ្វើការ បកស្រាយ ការវិភាគ (Analyze) ការត់ត្រា
(Recording) ការវាស់វេង (Measure) ការចាត់ចំណាត់ថ្នាក់ (Classifying) ការសរុប (Summarizing) អំពីទំនាក់ទំនង ពត៌មានដែលមាន អត្ថប្រយោជន៍ដល់អ្នកវិនិយោគ ( Principles of Accounting I. 2012, P1& P2) ។
- ការវិភាគ (Analyze) គឺជាការវិភាគលើសកម្មភាពមួយថាតើសកម្មភាពនោះ កើតឡើងមកពីណា?
- ការកត់ត្រា (Recording) គឺជាការកត់ត្រាអន្តរការនីមួយៗជាតំលៃទឹកប្រាក់។
- ការវាស់វែង (Measure) គឺជាការវាស់វែងជាតំលៃទឹកប្រាក់ដែលយើងបាន កត់ត្រាថាតើវាស្មើគ្នាហើយ ឬនៅរវាងឥណពន្ធ (Debit ) និងឥណទាន (Credit ) ។
- ការចាត់ចំណាត់ថ្នាក់ (Classifying) គឺជាការចាត់ថ្នាក់អន្តរការទាំងអស់នៃ គណនេយ្យនីមួយៗ ដែលមានឈ្មោះដូចគ្នា ឬលេខដូចគ្នាដាក់ទៅតាមក្រុមនីមួយៗដែលមានទំនាក់ទំនងគ្នា ។
- ការសរុប (Summarizing) គឺជាការសង្ខេបពត៌មានគណនេយ្យទាំងអស់ ដែលមានសារៈសំខាន់ និងមានប្រយោជន៍ជំពោះអ្នកដែលត្រូវធ្វើការសំរេចចិត្តក្នុង ការរៀបចំរបាយការណ៍ណាមួយដែលយើងចង់បាន (Principle of Accounting I) ។