Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
គណនេយ្យ
2019-04-12 16:28

សមីការគណនេយ្យ (Accounting Equation) សា្ថនភាពហិរញ្ញវត្ថុរបស់អង្គភាពអាជីវកម្មមួយ ត្រូវបានតាងដោយទំនាក់ទំនងរបស់ទ្រព្យសកម្ម  ចំពោះបំណុលនិងមូលធនផ្ទាល់ ។

ទ្រព្យសកម្ម    =    បំណុល        +       មូលធនម្ចាស់កម្ម

Asset       =     Liabilities      +       Owner’s Equity

  • ទ្រព្យសកម្ម(Assets) ៖ គឺជាទ្រព្យសម្បត្ដិប្រើប្រាស់នៅក្នុងអាជីវកម្ម ដែលជាកម្មសិទ្ធិអង្គភាពអាជីកម្ម ដោយគិតតម្លៃជាប្រាក់ ដូចជា សាច់ប្រាក់(Cash); សន្និធិ(Inventory) ដី(Land) អាគារ(Building)…. ។
  • ទ្រព្យអកម្ម/បំណុល(Liabilities) ៖ គឺជាចំនួនទឹកប្រាក់ដែលជំពាក់អ្នកខាងក្រៅ ដូចជា ប័ណ្ណត្រូវសង (Notes payables) គណនីត្រូវសង(Account payables) ទាំងនេះគឺជាបំណុលចំពោះមា្ចស់ឥណទាន ។ បណ្ដាបំណុលផ្សេងៗទៀតដូចជា បៀវត្សត្រូវសងជូនបុគ្គលិក ពន្ធត្រូវបង់ជូនរដ្ឋជាដើម ។
  • មូលធនម្ចាស់កម្មសិទ្ធិ (Owner’s​ Equity)៖ គឺជាផលប្រយោជន៍របស់មា្ចស់កម្មសិទ្ធិនៅក្នុងអង្គភាពអាជីវកម្មមួយ។

មូលដ្ឋានគ្រឹះនៃធាតុទាំងបី ត្រូវបានភា្ជប់គ្នាជាទំនាក់ទំនងមួយ ហៅថាសមីការគណនេយ្យ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login