Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
គណនេយ្យ
2019-03-28 14:40

គោលបំណងរបស់តារាងតុល្យការ គឺការផ្តល់ពត៌មានពីស្ថានភាពហិរញ្ញវត្ថុ ក្នុងពេលជាក់លាក់មួយ ដល់អ្នកប្រើប្រាស់នូវពត៌មានហិរញ្ញវត្ថុទាំងឡាយរួមទាំង អ្នកប្រើប្រាស់ខាងក្នុង និង ខាងក្រៅអង្គភាពក្នុងការសម្រេចចិត្ត ។ អ្នកប្រើប្រាស់ខាងក្នុង សំដៅលើបុគ្គលិកទាំងឡាយណាដែលមានទាក់ទងដោយផ្ទាល់ដល់ការគ្រប់គ្រង និង ដំណើរការប្រតិបត្តិការរបស់ក្រុមហ៊ុន ។ អ្នកទាំងនោះមានដូចជា អ្នកគ្រប់គ្រង អ្នកត្រួតពិនិត្យផ្ទៃក្នុង ទីប្រឹក្សា និង អ្នកធ្វើការសម្រេចចិត្តសំខាន់ៗ ក្នុងក្រុមហ៊ុនជាច្រើនទៀត ។ ចំពោះអ្នកប្រើប្រាស់ខាងក្រៅសំដៅលើបុគ្គលិកទាំងឡាយណា ដែលមិនមានទាក់ទងដោយផ្ទាល់ដល់ដំណើរការគ្រប់គ្រងប្រតិបត្តិការក្រុមហ៊ុន ។ អ្នកទាំងនោះមានដូចជា ម្ចាស់ឥណទាន ម្ចាស់បំណុល អ្នកវិនិយោគ អ្នកផ្គត់ផ្គង់ អតិថិជន មេធាវីជាដើម ។ អ្នកទាំងនោះត្រូវការរបាយការណ៍នេះជាចាំបាច់ ដើម្បីប្រើប្រាស់ទៅតាមការងាររបស់ខ្លួនដូចជាអ្នកវិនិយោគទុនម្ចាស់ហ៊ុន ម្ចាស់ឥណទានប្រើប្រាស់នូវរបាយការណ៍នេះ ដើម្បីវាយតំលៃធ្វើការសំរេចចិត្តលើការវិនិយោគបន្ត ឬផ្ដល់ឥណទានបន្ថែម ។

តារាងតុល្យការនេះមានសារៈសំខាន់ណាស់ ព្រោះថាវាបង្ហាញអោយអ្នកប្រើប្រាស់ទាំងឡាយដឹង ថាតើក្រុមហ៊ុនមានទ្រព្យសកម្មអ្វីខ្លះ ហើយក្រុមហ៊ុនមាន ទ្រព្យសកម្ម និងបំណុលរយៈពេលខ្លី (Current) និងរយៈពេលវែង (Non-Current) ដែលជាហេតុធ្វើអោយអ្នកគ្រប់គ្រងធ្វើការសម្រេចចិត្តកាន់តែល្អប្រសើរ ។ ឆ្លងតាមការញែកដាច់ពីគ្នាបែបនេះ អ្នកគ្រប់គ្រងអាចដឹងថាបំណុលណាគួរតែធ្វើការទូទាត់មុនហើយ បំណុលណាធ្វើការទូទាត់ក្រោយ។ យោងតាមន័យនេះដែរតារាងតុល្យការក៏បានប្រាប់អោយអ្នកប្រើប្រាស់ដឹងផងដែរ ដូចជាមេធាវីជាដើមនៅពេលដែលក្រុមហ៊ុនមានការដួលរលំ ថាតើរាល់បណ្តឹងតវ៉ាទាមទារទ្រព្យសម្បត្តិណាគួរតែធ្វើការដោះស្រាយទូទាត់មុន ។ ពីព្រោះជាទូទៅតាមច្បាប់នៃអាជីវកម្មបណ្តឹងតវ៉ារបស់ម្ចាស់ឥណទាន (Creditor) គឺត្រូវធ្វើការដោះស្រាយមុនម្ចាស់ក្រុមហ៊ុន​ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login