Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
គណនេយ្យ
2019-03-29 15:56

អ្វីដែលគួរស៊ើប  What to Investigate

  • ចរិតលក្ខណៈ Character ជាការបញ្ជាក់ពីភាពដែលអាចប្រព្រឹតទៅបាន ទៅតាមកម្រងឬទៅតាមកិច្ចសន្យា

ដែលបានចែង ដូចជាប្រភពចំណូល ភាពមានការងារធ្វើ កម្រិតចំណាយខ្ពស់ ជាចំណូល សមត្ថភាព គ្រប់គ្រងគម្រោងអាជីកម្មរបស់ខ្លួន ។ ចរិកលក្ខណៈ នឹងបញ្ចេញឲ្យឃើញពីសកម្មភាពជំនួញ ឬវិជ្ជាជីវៈ ដូចជា កាតព្វកិច្ចសំណង និន្នាការទៅរកការតវ៉ាដោយគ្មានភស្តុតាង ឬក៏បញ្ចូនទំនិញត្រឡប់ដោយគ្មានហេតុផល អាកប្បកិរិយាមាននិន្នាការឆ្ពោះទៅរកកាតព្វកិច្ច និន្នាការមិនប្រាកដប្រជា និងនិន្នាការគោរពសិទ្ធអ្នកដទៃ ។

  • សមត្ថភាព Capacity ជាលទ្ធភាពអ្នកស្នើសុំឥណទាន គោរពទៅតាមកិច្ចសន្យា ទូទាត់សងត្រឡប់

ទាន់ពេលទៅតាមការដែលបានព្រមព្រៀង ថាអាចមានចំណូលគ្រប់គ្រាន់ដើម្បីសងបំណុល ដោយសារមាន ចំណូលខ្ពស់ ។

  • ដើមទុន Capital ជាការកំណត់ទៅលើកម្រិតទ្រព្យសកម្ម ព្រមទាំងជំនាញឯកទេ និងចំណេះដឹង ទុនបំរុង

ដែលអាចឲ្យអ្នកខ្ចីបង្ការ ទូទាត់សងបំណុល នៅពេលដែលបុគ្គលនោះបាត់បង់នូវការងារធ្វើ ក្នុងរយៈពេលណាមួយមុននឹងស្វែងរកការងារបានធ្វើវិញ ។ ទ្រព្យសកម្មនេះ អាចបង្កលក្ខណៈងាយស្រួលដល់អ្នកសុំឥណទានអាចពឹងពាក់បាន បើសិនមានបញ្ហាហិរញ្ញវត្ថុកើតមានឡើងនោះ ។

  • វត្ថុបញ្ចាំ ឬធានា Collateralជាបំណុលដែលមានសុវត្ថិភាពល់ឥណទាន ។ ជាអ្វីៗដែលសម្រាប់ធានាដល់កម្ចី   ឬជាកាតព្វកិច្ចឥណទាន ។
  • លក្ខខ័ណ្ឌ ឬស្ថានភាព Conditions ជាកំហិតដែលតម្រូវឲ្យមាន និងបំពេញឲ្យបានដើម្បីរក្សាបាននូវ

សុវត្ថិភាព កំចី ដូចជាអាយុជំនាញ ទីស្នាក់នៅដែលមានភាពច្បាស់លាស់ មានការដឹងឮត្រឹមត្រូវ ។

  • សារៈសំខាន់នៃ C’s សំរាប់ការវិភាគឥណទាន Relative Importance of the C’s of Credit Analysis បានជាគេជ្រើសរើសរយកចរិតលក្ខណៈ និងសមត្ថភាពជាកត្តាសំខាន់ ពីព្រោះជាកត្តាដែលអ្នកគ្រប់គ្រងជាច្រើនតែងតែទទួល

យកសំណងដោយការស័គ្រចិត្ត និងតាមលទ្ធភាពជាងការសង្ឃឹម តែលើការរឹបអូស ទោះការរឹបអូសនេះវា ជាវិធីសាស្រ្តស្របច្បាប់ក៏ដោយ ។ វាត្រូវចំណាយពេលវេលា និងដើមទុនច្រើន ព្រមទាំងជៈឥទ្ធិពលដល់អ្នកអោខ្ចី ជាពិសេសជាការដែលមានឆន្ទៈ សងដោយអ្នកខ្ចីវាជាបំណងដ៏សំខាន់បំផុតរបស់អ្នកគ្រប់គ្រងម្នាក់ៗ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login