Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
គណនេយ្យ
2019-03-29 15:54

បន្ទុកហិរញ្ញវត្ថុ Financial Charges ជាចំណាយបន្ថែម ឬបន្ទុកចំណាយរបស់អ្នក​​ទិញ ដែលបានប្រើឥណទានដើម្បីទិញ ឬសេវាកម្ម ឬខ្ចីមូលនិធិ ។ កំរៃនេះអាចគ្រប់គ្រងចំណាយលើអតិផរណា នៅពេលតំលៃដុល្លាកើន ឬថយចុះ នៅពេលអតិថិជនសងមួយលើកៗ​។

- ការយកមកធ្វើជាកម្មសិទ្ធវិញ Repossessions នៅក្រោមកិច្ចព្រមព្រៀងសងរំលោះ សិទ្ធយកប្រឡប់

គឺអ្នកលក់មានគោលបំណងបន្ថែមការ ការពារ បើសិនជាអតិថិជនមិនធ្វើតាមលក្ខខ័ណ្ឌនៃកិច្ចព្រមព្រៀង ។  ដូច្នេះសិទ្ធ យកត្រឡប់ ជាលទ្ធភាពរបស់អ្នកលក់យកមកវិញ នូវទំនិញដែលបានផ្លត់ជាឥណទាន ដែលបានចុះកិច្ចព្រមព្រៀង ឥណទានបើសិនជាមានចំនួនសំណងមិនបានសង ។

- ប្រាក់បង្វិលមកវិញសំរាប់សំណង Rebates for Prepayment អតិថិជនតែងទទួលបានការអនុញ្ញាតិឲ្យ

សងនៅលើសមតុល្យមិនទាន់សងឲ្យអស់ដោយប្រើកាតព្វកិច្ចសងរំលោះទៅតាមពេលវេលាដោយគ្មានការផាកពិន័យ។ នៅពេលកិច្ចសន្យាសងរំលោះដើមបានសម្មតថា នៅពេលកំណត់គំរោងនៃពេលវេលា ចំនួនដែលអតិថិជនត្រូវ សងជាក់ ស្តែង​ នឹងខុសពីចំនួនសរុបដែលនៅសល់ត្រូវសងជាបន្តទៀតបើសិនការសងមានរយៈពេលឆាប់ ។​ ប្រាក់បង្វិលនេះ ជាផលត្រឡប់នៃផ្នែកមួយរបស់ការប្រាក់ដែលបានគណនា ហើយមានក្នុងកិច្ចព្រមព្រៀងសងរំលោះ បើសិនជាគេសង ក្នុងរយៈពេលឆាប់ ។ កិច្ចសន្យាសងរំលោះបច្ចុប្បន្នបានប្រើវិធីសាស្រ្តគណនាការប្រាក់ធម្មតា ដើម្បីគណនាចំណែកនៃ ការប្រាក់សំរាប់សំណងមួយលើកៗ ។​ តារាងសងរំលើជាបញ្ជីសំណងមួយ សំរាប់កំចីសង រំលោះដែលមានបង្ហាញអំពី ការប្រាក់ និងប្រាក់ដើមដែលត្រូវសង និងសមតុល្យដែលនៅសល់ត្រូវសងបន្តទៀត ។

- ការស៊ើបអង្កេតឥណទាន Credit Investigation ជាកត្តាសំខាន់ណាស់នៅក្នុងប្រតិបត្តិការឥណទានសងរំលោះ ។ គណនីឥណទានសងរំលោះ បានធ្វើឲ្យកំរិតលក់ជាមធ្យមខ្ពស់ និងមានរយៈពេលវែង ។ ម៉្យាងទៀតការ ស៊ើបអង្កេតនឹងអាចកំណត់អំពីកម្មសិទ្ធយកត្រឡប់ដែលម្ចាស់បំណុល មានសិទ្ធដើម្បីការពារចំណូលនៅក្នុងការលក់ ដោយសងរំលោះនៅពេលសំណងមិនសង ។

- លក្ខណៈសំខាន់ៗរបស់ឥណទានរាយវិល Important Features of Retail Revolving Credit បង្កលក្ខណៈឲ្យអតិថិជនដែលស្នើសុំបើកគណនីឥណទានវិលនេះ ត្រូវបានអ្នកផ្តល់កំណត់អំពីកំរិតឥណទាន ឬ Credit Line ឬដែនកំណត់ឥណទាន Credit Limit ដើម្បីបញ្ជាក់នូវចំនួនទឹកប្រាក់អតិបរមា និងពេលវេលាដែលអតិថិជនអាចប្រើបាន ។

- ការប្រែប្រួលនៅក្នុងការគណនាបន្ទុកហិរញ្ញវត្ថុ Variations in Computing Finance Charges មានហាងជាច្រើនបានប្រើវិធីសាស្រ្តគណនាបន្ទុកហិរញ្ញវត្ថុសំរាប់ឥណទានវិលខុសៗគ្នា ដូចជា វិធីសាស្រ្តការបើកគណនី ឥណទាន Previous Balance Method សមតុល្យប្រចាំថ្ងៃគឹតជាមធ្យម​​ Average Daily Balance Method និងវិធីសាស្រ្តកែតម្រូវសមតុល្យ Average Daily Balance Method ។

  • Previous Balance Method ជារូបមន្តគណនាបន្ទុកហិរញ្ញវត្ថុផ្នែកលើ សមតុល្យប្រចាំខែដំបូង
  • Previous Month’s Balance Method ដោយគ្មានដកសំណង ឬឥណទាន ក្នុងខែនោះទេ បើសិនចំនួនសងមិនគ្រប់ចំនួន
  • Average Daily Balance Method ជាវិធីសាស្រ្តគណនាបន្ទុកហិរញ្ញវត្ថុ យោងលើចំណុចនៅក្នុងខួប

វិក័យប័ត្រ នៅពេលអតិថិជនធ្វើសំណង ។

  • Adjusted Balance Method ជាវិធីសាស្រ្តគណនាផ្នែកលើបន្ទុកហិរញ្ញវត្ថុនៅ Previous Month’s

Ending Balance ដកសំណង ឬឥណទាន ។

- ផលប្រយោជន៍ និងគ្រោះថ្នាក់របស់ឥណទានវិល Benefit and Pitfalls of Revolving Credit ផែនការឥណទានវិលមិនធានាផលចំណូលខ្ពស់ដោយស្វ័យប្រវត្តិនោះទេ ។

ចំពោះអតិថិជន To The Customer អតិថិជនដែលជាអ្នកប្រើផែនការប័ណ្ណឥណទានវិល អាចទូទាត់

សងរយៈពេល៣០ថ្ងៃ ដូច្នេះគេអាចទិញដោយសេរីតាមចំនួនមួយដែលហាងបានកំណត់ ដោយគ្មានការកត់ត្រាឥណទាននៅពេលទិញមួយលើកៗ ដែលគេហៅថាការទិញរំលោះ ។ ការទិញត្រូវប្រឈមមុខនឹង ការដក់ពន្ធ និង ប្រភេទផ្សេងៗទៀត ដែលដកពីប្រាក់ខែ ។ ប្រការនេះសំរេចថា អត្រាដែលត្រូវចំណាយបង់លើការទិញជាឥណទាន ។

- ភាពចាំបាច់ការចែកចាយទ្រងទ្រាយធំនៅក្នុងសេដ្ឋកិច្ច

វិធីសាស្រ្តមួយចំនួនបានបង្កលក្ខណៈងាយស្រួលដល់សំណងនៅក្នុងតំណាក់កាលផលិតកម្ម និងចែកចាយ ឲ្យ មានប្រសិទ្ធិភាពក្នុងការចែកចាយទ្រង់ទ្រាយធំទៅក្នុងសេដ្ឋកិច្ច គឺទំនិញឥណទាន គឺមានភាពចាំបាច់សំរាប់ធ្វើឲ្យ

ប្រតិបត្តិការដំណើរការបានល្អនៅក្នុងសេដ្ឋកិច្ចរបស់យើង ដូចមានខាងក្រោម ៖

- Home Equity Loans ៖ ជាកំចីសងរំលោះដែរ ដែលធានាដោយ Equity ឬតំលៃសុទ្ធ Net Worth នៅក្នុង

អចលនទ្រព្យ បន្ទាប់ពីដកចេញសមតុល្យតំលៃទីផ្សារនិក្ខេបតី១ មិនទាន់សង ។ វាជាកំចីនិក្ខេបទី២ នៅក្នុងករណី​អចលនទ្រព្យតែមួយ បានប្រើសំរាប់ធានាកំចីទាំងពីរ ។

- កំចីសំរាប់និស្សិត (Student Loans) ៖ កំចីនេះផ្តល់ដើម្បីជួយទូទាត់ និងការចំណាយលើការសិក្សារ ។

ផែនការកំចីនេះបង្កើតច្រើនឆ្នាំមកហើយសំរាប់កម្មវិធីកំចីនិស្សិតសហព័ន្ធដើម្បីលើកទឹកចិត្តដល់និស្សិតជាន់ខ្ពស់ ។ សហព័ន្ធបានឧបត្ថម្ភដោយប្រើកម្មវិធីកំចីនេះហាក់ដូចជាការបណ្តាក់ទុនលើដើមទុនមនុស្សនាពេលអនាគត និងមានចេតនាជួយខាងស្ថាប័នអប់រំ ដើម្បីជាកំលាំងឲ្យអតិថិជនបង្កើនការសង ។ ធនាគារដែលផ្តល់កំចីនេះ អាចទារប្រមូលពី រដ្ឋាភិបាលដោយផ្ទាល់ និងអាចទទួលបានសំណងសំរាប់សេវាកម្មកំចីទាល់តែសំណងសង ។ ផ្នាក់ងារសហព័ន្ធនោះមានឈ្មោះថា Student loan Marketing Association (Called Sallie Mae) ជាអ្នកទិញកំចីជាមួយមូលនិធី បានមកពីការលក់សញ្ញាប័ណ្ណរដ្ឋាភិបាល ។

- កំចីវិលបើកបិទ (Open-End Revolving Loans) ៖កំចីនេះពាក់ព័ន្ធការផ្តល់កំរិតឥណទានជាមុន ដែល

អនុញ្ញាតិឲ្យធនាគាររបស់អតិថិជនអាចដកចំនួនអតិបរមាសំរាប់ឥណទាន និងការខ្ចីត្រូវការសរសេរមូលប្បទានប័ត្រ ឬប្រើប័ណ្ណឥណទាន ។ អតិថិជនត្រូវសងតាមកិច្ចព្រមព្រៀង ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login