Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
គណនេយ្យ
2019-03-29 15:50

ទីផ្សារចំរុះ The Market Mix ជាទីផ្សារដែលមាន ផលិតផល ថ្លៃ ទីកន្លែង និងការលើកទឹកចិត្ត អាច

ជួយឲ្យក្រុមហ៊ុនធ្វើការវិភាគ និងជាវិធីសាស្រ្តបង្កើនការលក់ឥណទាន ។ សមាសភាគ៤ ជាគ្រឿងផ្សំនៅក្នុងទីផ្សារ ផលិតផល និងសេវាកម្ម ។

  • ផលិតផល Product ការផ្តល់ឥណទានជាផលិតផល មានលក្ខណៈស្មុគ្រស្មាញ ។ ក្នុងការផ្តល់កំចី

ផលិតផល ក្រុមហ៊ុនត្រូវវិភាគលើក្រុមអតិថិជនថាពួកគេត្រូវការអ្វី ដើម្បីកែច្នៃផលិតផលនោះទៅតាមតម្រូវការទីផ្សារ

ហើយផលិតផលនីមួយៗត្រូវជួបជាមួយអ្នកប្រកួតប្រជែងដែលមានសេវាល្អ ។ នៅពេលដែលក្រុមហ៊ុនរកឃើញ សេចក្តីត្រូវការរបស់អតិថិជន ហើយនោះក្រុមហ៊ុននឹងដំណើរការលើកទឹកចិត្តដើម្បីផ្តល់ឥណទាន ។

  • ថ្លៃ Price ថ្លៃរបស់កម្មវិធីឥណទាន និងថ្លៃរបស់ផលិតផល ត្រូវមានលក្ខណៈសមរម្យ ។ ការដាក់តំលៃ

ឥណទាន និងតំលៃទំនិញ ត្រូវគិតថាអតិថិជនមានប្រភពឥណទានជាច្រើន ដែលពួកគេអាចជំនួសបាន ។

  • ទីកន្លែង Place ពាក់ព័ន្ធទៅនឹងខ្សែរយៈដែលបានប្រើដើម្បីចែកចាយផលិតផល និងសេវាកម្ម​ ។

ក្រុមហ៊ុនអាចសាងសង់ការិយាល័យ សាខាជាច្រើនជុំវិញសមាគម ដើម្បីជំរុញឲ្យមានដំណើរការចេញចូលរបស់អតិថិជន ។ អ្នកបោះប័ណ្ណឥណតាននឹងសុំការអនុញ្ញាតិពីតំបន់ជាច្រើនដើម្បីពួកគេងាយស្រួលទទួលប័ណ្ណបាន ។ ដូច្នេះទីកន្លែងជាផ្នែកមួយរបស់ដំណើរការទីផ្សារសំលឹងមើលរក មធ្យោបាយដើម្បីជំរុញការចែកចាយទំនិញ និង សេវាកម្មឲ្យបានល្អ ។

  • ការលើកទឹកចិត្ត Promotion ជាកត្តាផ្សំ សំរាប់ផ្តល់ឲ្យអតិថិជន ឬជនណាដែលមានបំណងទិញ ឬប្រើ

កម្មវិធីឥណទានបានល្អ ។ សកម្មភាពនេះសំរាប់ជួយដល់ឧស្សាហកម្មទាំងឡាយណាដែលមានផលិតផល ទីកន្លែង ថ្លៃ ស្រដៀងគ្នា ឬមិនខុសគ្នាច្រើន ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login