Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១- តើការស្រាវជ្រាវស្ទង់មតិមួយបានល្អអាស្រ័យលើអ្វី ?

២-  ការគ្រោងរៀបចំសំណួរ តើទិដ្ឋភាពទូទៅនៃការសម្រេចចិត្តមានប៉ុន្មានជំហាន ?

ចម្លើយ

១- ការស្រាវជ្រាវស្ទង់មតិមួយបានល្អ គឺអាស្រ័យលើសំណួរដែលសួរ ។ អាជីវកម្មដែលគ្មានបទពិសោធន៍អំពីការស្រាវជ្រាវ Marketing តែងតែជឿថាការបង្កើតនូវសំណួរគឺជាការសាមញ្ញ ។ សន្មត់ថាមនុស្សទាំងឡាយនឹងយល់រាល់សំណួរគឺជាកំហុសឆ្គងទូទៅមួយ ។ អ្នកឆ្លើយតែងតែអាចមិនដឹងជាចង់សួរអំពីអ្វី ។ សំណួរអាចគ្មានន័យដូចគ្នាទេ ចំពោះមនុស្សរាល់រូបដែលបានធ្វើការសំភាសន៍ ។ ទោះជាយ៉ាងណាបញ្ហាទាំងនេះអាចបន្ថយបានយ៉ាងអប្បបរមា ប្រសិនបើអ្នកស្រាជ្រាវមានទេពកោសល្យក្នុងការរៀបចំសំណុំសំណួរ ។

២- ការគ្រោងរៀបចំសំណួរ ទិដ្ឋភាពទូទៅនៃការសម្រេចចិត្តមានដូចជា ៖

  • ជំហានទី១ ៖ កំណត់ច្បាស់ថា តើព័ត៌មានអ្វីខ្លះដែលនឹងស្វែងរក
  • ជំហានទី២ ៖ កំណត់ទម្រង់នៃការឆ្លើយចំពោះសំណួរនីមួយៗ
  • ជំហានទី៣ ៖ កំណត់ពាក្យពេចន៍នៃសំណួរនីមួយៗ
  • ជំហានទី៤ ៖ កំណត់លំដាប់លំដោយនៃសំណួរ
  • ជំហានទី៥ ៖ កំណត់លក្ខណៈរូបសាស្រ្តនៃសំណុំសំណួរ
  • ជំហានទី៦ ៖ ការសាកល្បងសំណុំសំណួរ និងសម្រួលឡើងវិញ ប្រសិនបើចាំបាច់


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login